» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3417 នាក់

ម្សិលមិញ 12477 នាក់

សរុប 21123093 នាក់

ឧ​ត្ត​ម​សេនីយ៍​ហ៊ុន​ម៉ា​ណែ​ត​ចេញ​លុយ​ឲ្យ​តារាចម្រៀង​អូ​ប៉េ​រ៉ា​ខ្មែរ​លោក​ឃួន សិទ្ធិ​ស័ក្ក​ទៅ​សម្តែង​នៅក្រៅ​ប្រទេស​!

 

​ភ្នំពេញ​៖ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​មេបញ្ជាការ​កង​ទ​ព័​ជើងគោក បាន​ធានា​ចេញថ្លៃ​ចាយវាយ​ដល់​លោក ឃួន សិទ្ធិ​ស័ក្ក អ្នកចម្រៀង អូ​ប៉េ​រ៉ា នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​ការធ្វើរ​ដំណើរ​ទៅ​សម្តែង នៅ​ប្រទេស អូទ្រីស និង ប្រទេស ហុង​ហ្គា​រី នៅ​ចុងខែ​មិនា ឆ្នាំ​២០១៩​ដែល​រៀបចំ​ដោយ វង់​តន្ត្រី​សម្លេង​ស្រាល​(​សាំ​ហ្វូ​នី​) World Youth Friendship Orchestra របស់​ប្រទេស​ជប៉ុន ។​a hun  khuon sith 

​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សង្ឃឹមថា ការឧបត្ថម្ភ ដល់​លោក ឃួន សិទ្ធិ​ស័ក្ក​ក៏​នឹង​ជួយ​ជ្រោមជ្រែង​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​នៅលើ​វិស័យ​អូ​ប៉េ​រ៉ា​នេះ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដើម្បី​ឈានដល់​ការបង្កើត​ទស្សនីយភាព​សិល្បៈ​អូ​ប៉េ​រ៉ា​របស់​ខ្មែរ​យើង​នា​ថ្ងៃ​អនាគត​ខាងមុខនេះ​ផងដែរ ដើម្បី​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ប្រទេស តាម​រូបភាព​នៃ​ទស្សនីយភាព និង ទេសចរណ៍ ។​

​លោក ឃួន សិទ្ធិ​ស័ក្ក បាន​ថ្លែងអំណរគុណ​ចំពោះ​សន្តាន​ចិត្ត​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ដែល​បាន​ជួយ​ជ្រោមជ្រែង​ឧបត្ថម្ភ ក្នុងការ​ធ្វើរ​ដំណើរ​ដើម្បី​ទៅ​ចូលរួម​សម្តែង អូ​ប៉េ​រ៉ា និង Concert នៅ​ទីក្រុង Vienna នៃ​ប្រទេស អូទ្រីស និង ទីក្រុង Budapest នៃ​ប្រទេស ហុង​ហ្គា​រី នៅ​ចុងខែ​មិនា ។​

​លោក ឃួន សិទ្ធិ​ស័ក្ក មាន​គោរមងារ​អូ​ប៉េ​រ៉ា​របស់គាត់​គឺ Cambodian Tenor ហើយ​នេះ​ក៏​ជា​លើកទីមួយ​ដែរ ដែលមាន​ឈ្មោះ​ប្រទេស​កម្ពុជា ទៅ​សម្តែង​នៅលើ​ឆាក Vienna Golden Hall ដែលជា​ឆាក​សម្តែង​តន្ត្រី​ដ៏​ល្បីល្បាញ​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក នៃ​ប្រទេស អូទ្រីស នេះ​ផងដែរ ។​

សូម​បញ្ជាក់ដែរថា​៖​វង្ស​តន្ត្រី​សម្លេង​ស្រាល​( World Youth Friendship Orchestra )​នេះ ធ្លាប់​បានមក​សម្តែង​នៅ​កម្ពុជា​រួចមកហើយ​ក្នុង​កម្មវិធី អង្គរ​ឃ្យុ​ង​យូ នៅលើ​ទឹកដី​នៃ​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០០៦ ដែល​ទាក់ទាញ​ឲ្យ​ភ្ញៀវ​ទេសចរណ៍​មកពី​បណ្តា​ប្រទេស​នានា​នៅលើ​ពិភពលោក​ផងដែរ ហើយ​វង្ស​តន្ត្រី​នេះ​សោធន៍ ជា​រៀងរាល់ឆ្នាំ​ក៏មាន​ការសម្តែង​នៅ​ប្រទេស​ផ្សេងៗ ដើម្បី​ចែករំលែក​ចំណេះដឹង​និង​បទពិសោធន៍​ដល់​តន្ត្រីករ និង ទស្សនិកជន នៅលើ​ពិភពលោក​ដែរ​។​a hun khuon1 


​