» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1150 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120826 នាក់

មេធាវី​ឆ្ងល់​ពី​រឿង​នីតិ​វិធិ​នៃ​ការឃុំខ្លួន​លោក​កឹម​សុខា​និង​ចាត់ទុកថា​វា​ជា​រឿង​នយោបាយ​ដែល​ត្រូវ​ដោះស្រាយ​តាម​ការជជែក​គ្នា​!

 

​ភ្នំពេញ​៖​គិត​ត្រឹម​ថ្ងៃទី ០៦ មីនា​នេះ គឺមាន​រយៈពេល​១៨​ខែ​និង​៣​ថ្ងៃ​គត់ ដែល​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាត់បង​សេរីភាព​ក្នុងនាម​ជា​ប្រជាជន​និង​ជា​អ្នកនយោបាយ​ក្រោយពី​ត្រូវបាន​អាជ្ញាធរ​ចូលចាប់​ខ្លួន​ពី​ក្នុង​គេហដ្ឋាន​របស់លោក កាលពី​ពាក់កណ្តាល​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ​២០១៧​។​a kem sieng sok 

លោក​កឹម​សុខា​ត្រូវ​អយ្យការ​តុលារ​ការ​ចោទ បទ «​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស​» ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា ដែលជា​ទោស​ក្បត់ជាតិ​។​តាមរយៈ​នេះ​នៅ​ថ្ងៃទី​១៦​វិច្ឆិកា​ឆ្នៗ​០១៧​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​តុលាការ​កំពូល​រំលាយចោល​និង​ដាក់​មន្ត្រីជានខ្ពស់​១១៨​នាក់​មិន​ឲ្យ​ធ្វើ​នយោបាយ​៥​ឆ្នាំ​(​អា​ឡូ​វ​នៅសល់​១១៤​នាក់​)​។​

លោក​កឹម​សុខា​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ក្នុង​ខេត្ត​ត្បូងឃ្មុំ អស់​រយៈពេល ១២​ខែ​និង​៦​ថ្ងៃ មុនពេល​ផ្ទេរ​មក​ឃុំខ្លួន​នៅក្នុង​ផ្ទះ កាលពី​ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មកទល់នឹង​សព្វថ្ងៃនេះ​ក្រោមលេស​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ក្រោម​ការត្រួតពិនិត្យ​របស់​តុលា​ការដែល​មានន័យថា​បាន​នៅក្នុង​ផ្ទះ​តែ​វាស់ដី​ឲ្យ​ដើរ​មិនអាច​ជួប​អ្នកណា​ក្រៅពី​មេធាវី​និង​ប្រពន្ធ​បានទេ​។​

បន្ទាប់ពី​បាន​ប្រជុំ​ជាមួយ​លោក​កឹម​សុខា​ដើម្បី​សិក្សា​ពី​ការ​បរិច្ឆេទ​នៃ​កា​រឃ​ខ្លួន​នេះ​លោក​​ផែង ហេង​មេធាវី​ការពារ​ក្តី​លោក កឹម សុខា បាន​លើក​ជា​ចំងល់​ជាមួយ​កាសែត​ថា ធ្វើឡើង​ដោយ​មិន​ផ្អែកលើ​នីតិវិធី​ច្បាប់​នៃ​ក្រមព្រហ្មទណ្ឌ​កម្ពុជា​នោះឡើយ​។ បើតាម​ក្រមព្រហ្មទណ្ឌ​កម្ពុជា នីតិវិធី​នៃ​ការឃុំខ្លួន​ជនសង្ស័យ អាចធ្វើ​ឡើង​បាន​៦​ខែ​៣​ដង​ប៉ុណ្ណោះ​។

បើ​តុលា​ការមិន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទៅ​ជំនុំជម្រះ​ទេ នោះ​ជនសង្ស័យ គួ​ត្រូវបាន​ដោះលែង​ជា​ស្វ័យប្រវត្តិ​។ ឆ្លើយតប​នឹង​ការលើកឡើង​នេះ លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​អះអាងថា​៖ ករណី​របស់លោក កឹម សុខា មិន​ស្ថិតនៅក្រោម​នីតិវិធី​នៃ​ការឃុំខ្លួន​បណ្តោះអាសន្ន ៦​ខែ​៣​ដង​ទៀត​នោះទេ​។ មានន័យថា លោក កឹម សុខា ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន ប៉ុន្តែ​ត្រូវ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​របស់​តុលាការ តាំងពី​ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៨ មក​ម្លេះ​។ ផ្អែក​តាម​នីតិវិធី​នេះ ចៅក្រម​ស៊ើបអង្កេត​អាច​បន្ត​នីតិវិធី​នៃ​ការស្រាវជ្រាវ​បទល្មើស​របស់លោក កឹម សុខា ដោយ​មិន​គិតពី​រយៈពេល​កំណត់​នោះទេ​។​សម្រាប់​លោក ផែង ហេង មេធាវី​ការពារ​ក្តី​លោក កឹម សុខា បានចាត់ទុក​ករណីរ​ប​ស់លោក កឹម សុខា នេះ​ថា គឺជា​រឿង​នយោបាយ​។ រឿង​នយោបាយ ដែល​អ្នកនយោបាយ​គួរតែ​ជួបចរចារ​គ្នា ដើម្បី​ឈានទៅ​បិទ​បញ្ចប់​សំណុំរឿង​មួយ​នេះ​។​

ដោយសារ​រឿង​ចាប់​លោក​កឹម​សុខា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ដកសិទ្ធិ​ធ្វើ​នយោបាយ​មន្ត្រីជាន់ខ្ពស់​១១៨​រូប​និង​សមាជិក​ឃុំ​សង្កាត់​ជាង​៥០០០​នាក់​បានធ្វើ​ឲ្យ​មានប្រតិកម្ម​ពី​អន្តរជាតិ​លោកខាងលិច​និង​អាមេរិក​។​សម្រាប់​សហគមន៍​អឺរ៉ុប​កាលពី​ថ្ងៃទី​១១​កុម្ភៈ​បានប្រកាស​ចាប់ផ្តើម​អនុវត្តន៍​នីតិ​វិធិ​បញ្ឈប់​EBA(​ដែលមាន​តម្លៃ​៦០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​)​ដែល​នីតិ​វិធិ​នេះ​ត្រុ​វ​ការ​ពេល​១៨​ខែ​។​

អាមេរិក​ក្រៅពី​រឹតបន្តឹង​ទិដ្ឋាការ​សម្រាប់​មន្ត្រីជាន់ខ្ពស់​កម្ពុជា​តំណាងរាស្ត្រ​អាមេរិក​មកពី​គណបក្ស​សាធារណៈរដ្ឋ​និង​ប្រជាធិបតេយ្យ​២​នាក់​បាន​ចេញមុខ​ជម្រុញ​ឲ្យ​ឆ្លង​សេចក្តីព្រាងច្បាប់​ដកហូត​ប្រព​ន្ធ័​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ដែលមាន​តម្លៃ​ជាង​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​១​ឆ្នាំ​។​ជា​ថ្នូរ​សម្រាប់​បញ្ហា​នេះ​ពួកលោក​ខាង​បាន​សុំ​ឲ្យ​កម្ពុជា​វិល​ទៅរក​ប្រព​ន្ធ័​ប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធមនុស្ស​វិញ​។​រាជរដ្ឋាភិបាល​កម្ពុជា​ដោយមាន​ការគាំទ្រ​ពី​បរទេស​ចិន​បាន​ប្រតិកម្ម​បដិសេធ​វិញ​ដោយ​សំអាងថា​កម្ពុជា​មិន​លក់​អធិបតេយ្យ​ជាតិ​ដើម្បី​ជំនួយ​ឡើយ​។​a kem law2 

​