» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4949 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100716 នាក់

ដុត​កំទេច​គ្រឿងក្នុង​សត្វ​ដែល​ផលិត​ដោយ​ជាតិគីមី​១០០​តោន​!!

 

​ខេត្តកំពង់ស្ពឺ​៖ ផលិតផល​ចំណីអាហារ​ក្លែងក្លាយ ហួស​កាលបរិច្ឆេទ និង​ខុសច្បាប់ ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងធ្ងន់ធ្ងរ​ជាង ១០០​តោន​ដែល​បង្ក្រាប​កាលពី​ខែវិច្ឆិការ​ឆ្នាំ​២០១៧​ត្រូវបាន​យកមក​ដុត​កំទេចចោល​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្សតិ៍ ២​កើត ខែ​បឋមាសាឍ ឆ្នាំច ព​.​ស​. ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៨ នៅ​ភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ។​a sar kheng fire 


​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ​ដែល​ធ្វើជា​អធិបតី បាន​ថ្លែងថា នេះ​ជា​លើក​ទី​៣​ហើយ ដែល​សម្តេច​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដុត​កម្ទេចចោល​នូវ​ផលិតផល ចំណីអាហារ​ខូចគុណភាព ដែលមាន​ផ្ទុក​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព ប្រជាពលរដ្ឋ ។ សម្តេច​ក្រឡាហោម បាន​បន្តទៀតថា គណៈកម្មាធិការ​យុទ្ធ​ប្រឆាំង​ផលិតផល​ក្លែង​កា្ល​យ បានរៀបចំ​ដុត​កម្ទេចចោល​ផលិត​ចំណីរ​អាហារ​បាន​ចំនួន ២​លើក​កន្លង​រួម​មកហើយ ក្នុង​ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​។a sar kheng fire1

សម្តេច​ក្រឡាហោម ស ខេង បាន​ជំរុញ​ដល់​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ និង​បន្ត​ការខិតខំ​ព្យាយាម​រួមគ្នា​សហការ​ជាមួយ​គណៈកម្មាធិការ​ក្នុងការ​បង្ក្រាប ទប់ស្កាត់ និង​បង្ក្រាប​រាល់​ផលិតផល​ក្លែងក្លាយ ឲ្យ​បាន​ខ្លាំងក្លា​ថែមទៀត ដើម្បី​ធានា​នូវ​សុខភាព សុខុមាលភាព​របស់​ប្រជាពលរដ្ឋ​យើង ។​នាយ​ឧ​ត្ត​ម​សេនីយ៍ មៀ​ច សុផាន់​ណា អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ មានប្រសាសន៍​ឲ្យ​ដឹងថា ផលិតផល​ចំណីអាហារ​ខូចគុណភាព ខុសច្បាប់​ដែល​ត្រូវ​កម្ទេចចោល ពីរលើក​កន្លងទៅ មាន​ចំនួន សរុប​ប្រមាណ​ជាង ១៦០​តោន​។​a saus3 

នាយ​ឧ​ត្ត​ម​សេនីយ៍ ឲ្យ​ដឹងថា ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៧ កន្លងមកនេះ សមត្ថកិច្ច​ចម្រុះ​ដឹកនាំ​ដោយ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​សិប្បកម្ម​កែច្នៃ​សាច់ក្រក​ខុសច្បាប់ ១​កន្លែង មាន​ទីតាំង​ក្នុងភូមិ​ថ្មី​ពីងពុង ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ​ដែលមាន​ម្ចាស់​សិប្បកម្ម​ឈ្មោះ វី​ង ហ៊ុយ ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ​បាន​រត់​គេចខ្លួនបាត់​។

បន្ទាប់ពី​ការបង្ក្រាប​សមត្ថកិច្ច​រឹប​អូស​បាន​វត្ថុតាង ចំនួន ១៦​មុខ មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ១០០​តោន ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តកំពង់ស្ពឺ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ រហូត​ទទួលបាន​ដីកា​ពី​តុលាការ បង្គាប់​ឲ្យ​គណៈកម្មាធិការ​ធ្វើការ​កម្ទេច​ចោល​តែម្តង​។​a saus7 

​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា វត្ថុតាង​ជាង ១០០​តោន រួមមាន​៖ ពោះវៀន​ជ្រូក​, គោ​, មាន់​, ទា និង​ពោះវៀន​ពពែ​ជាដើម ដែល​ស្តុ​ប​ទុកជា​ច្រើន​ឆ្នាំ ។​គេ​មិនដឹងថា​តើ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​របស់លោក​ចាន់​វ៉ាន់​ធឿន​និង​កាំកុងត្រូល​ផ​ស់លោក​ម៉ក​ពេ​ជ្ជ​រឹទ្ធ​ធ្វើ​អី​ខ្លះ​បាន​ជាប​ណ្តោ​ឲ្យ​វត្ថុ​ក្លែងក្លាយ​និង​ផលិតផល​គីមី​ចឹ​ង​កើតមាន​ក្នុងស្រុក​ខ្មែរ​យើង​នោះឡើយ​?​នេះ​ចាប់បាន​ចុះ​អា​មិន​ចាប់បាន​ម៉េច​វិញ​?៕

​