» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5156 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100923 នាក់

កម្ពុជា​បាន​មេដាយ​៣៥​ក្នុងនោះ​មាស​ចំនួន​៣​គិត​ត្រឹម​ថ្ងៃទី​៨​ធ្នូ​


​ហ្វីលីពីន​៖​នៅ​ល្ងាច​ថ្ងៃទី​៨ ខែធ្នូ ឆ្នាំ​២០១៩​នេះ កញ្ញា ស៊ន សៀវ​ម៉ី កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា បានទទួល​មេដាយមាស​១​គ្រឿង ដោយ​ប្រកួត​ឈ្នះ​កីឡាការិនី​ហ្វីលីពីន នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ាន​ហ្កេ​ម​( SEA Games 2019) នៅ​ទីក្រុង​ម៉ានីល​ដែលជា​មេដាយមាស​ទី​៣​សម្រាប់​នាង​។​a sorn sea4 

​កញ្ញា ស៊ន សៀវ​ម៉ី បានប្រកាស​ប្រាប់​មហាជន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា នេះ​ជា​មេដាយមាស​ទី​៣​របស់​នាង សម្រាប់​ជោគជ័យ និង​កិត្តិយស​នាំមក​ជូន​ប្រទេស​កម្ពុជា​។​ «​សូម​អរគុណ​គ្រប់​កម្លាំងចិត្ត​។ នាង​ខ្ញុំ​យក​មេដាយមាស​បាន​ហើយ​។ នេះ​ជា​មេដាយមាស​ស៊ី​ហ្គេម​ទី​៣​របស់​នាង​ខ្ញុំ​សូម​ជូន​មេដាយ​នេះ​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់រូប »​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​វិញ បាន​បង្ហោះ​សារ​អបអរសាទរ​កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា កញ្ញា ស៊ន​សៀវ​ម៉ី​តាមរយៈ​ហ្វេ​ស​ប៊ុ​កថា​«​កម្ពុជា​សូម​អបអរសាទរ កីឡាការិនី ស៊ន សៀវ​ម៉ី ដណ្តើមបាន​មេដាយមាស ខណៈ​កីឡាការិនី ២​រូប​ទៀត ដណ្តើមបាន​ត្រឹម​ប្រាក់​សូម​កោតសរសើរ និង​អបអរសាទរ កីឡាការិនី​តេ​ក្វាន់​ដូ​កម្ពុជា កញ្ញា ស៊ន សៀវ​ម៉ី ដណ្តើមបាន​មេដាយមាស ១​គ្រឿង នៅ​ព្រឹត្តិការណ៍​កីឡា SEA Games 2019 ក្រោយ​យកឈ្នះ​គូប្រជែង​ម្ចាស់ផ្ទះ​ហ្វីលីពីន​នៅមុននេះ​បន្តិច​។​

​កញ្ញា ស៊ន សៀវ​ម៉ី បានទទួល​មេដាយមាស​ពី SEA GAMES លើក​ទី​១ នា​ឆ្នាំ​២០១៣ នៅ​ប្រទេស​ភូមា​,​។ លើក​ទី​២ ទទួលបាន​មេដាយមាស ឆ្នាំ​២០១ នាទី​ក្រុង​កូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី និង​មេដាយ​ទី​៣ នៅ​ហ្វីលីពីន​ម្តង​។​

​សូម​ញ្ជា​ក់​ដែរ​ថា​៖​គិត​មក​ត្រឹម​ថ្ងៃទី​០៨ ខែធ្នូ​នេះ កម្ពុជា​បាន​កើន​មេដាយ​ដល់ ៣៥​គ្រឿង​ហើយ​ក្នុងនោះ​មាន​មាស ៣, ប្រាក់ ៦ និង​សំរឹទ្ធ ២៦ នៅក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេម​(SEA Games) លើក​ទី​៣០ ដែល​ប្រទេស​ហ្វីលីពីន​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម លោក វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា​ប្រាប់​កាសែត ។​
​មេដាយ និង​អត្ត​ព​លិ​ក ដណ្ដើមបាន​មេដាយ​ជូន​ជាតិ ពី​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់ SEA Games 2019 នៅ​ហ្វីលីពីន រួមមាន​៖
• កីឡា​គុន​ល្បុក្កតោ​(​ប្រកួត​កីឡា Arnis) ឈ្នះ​មេដាយ​សរុប ២០​គ្រឿង​(​មាស ១, ប្រាក់ ២ និង​សំរឹទ្ធ ១៧) ។​
• កីឡា​ប៉េតង់ ឈ្នះ​មេដាយមាស ១(​វិញ្ញាសា​នារី ៣​នាក់​) និង​ប្រាក់ ១(​វិញ្ញាសា​វា​គូ​បុរស​) ។​• កីឡា​តេ​ក្វាន់​ដូ ឈ្នះ​មេដាយមាស ១ (​ស៊ន សៀវ​ម៉ី​) និង​មេដាយប្រាក់ ២ គ្រឿង ។​• កីឡា​សី​ប៉ាក់​តា​ក្រ ឈ្នះ​មេដាយប្រាក់ ១​គ្រឿង ។​

• កីឡាប្រដាល់​គុន​ខ្មែរ ឈ្នះ​មេដាយ​សំរឹទ្ធ ៣​គ្រឿង ។​• កីឡា​ប្រដាល់សកល ឈ្នះ​មេដាយ​សំ​រឺ​ទ្ធ ៥​គ្រឿង • កីឡា​សូ​ហ្វ​តិ​ន្នី​ស ឈ្នះ​មេដាយ​សំរឹទ្ធ ១​គ្រឿង ។​
​ប៉ុន្ដែ​ការប្រកួត​មិនទាន់​បញ្ចប់​នោះទេ ពោលគឺ​នៅសល់ ៣​ថ្ងៃ​ទៀត កម្ពុជា​ក៏​រំពឹង​នឹង​ដណ្ដើមបាន​មេដាយ​បន្ថែម​ផងដែរ ពិសេស​កីឡា​ជឺ​ជិត​ស៊ូ និង​កីឡា​ចំបាប់ ដែល​ស្ថិតក្នុង​បញ្ជី​កីឡា​មាន​សក្ដានុពល និង​រំពឹង​ឈ្នះ​មេដាយមាស​ជូន​ជាតិ​បន្ថែម​ទៀតផង ៕a sorn sea mey a sorn sea3 a sorn sea1 


​