» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5201 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100968 នាក់

បេក្ខភាព​ប្រធានាធិបតី​អ៊ុ​ក្រែ​ន​ស្រី​ប្រកាស​យក​តំបន់​គ្រី​មៀ​ពី​រុស្ស៊ី​វិញ​បើ​ឈ្នះឆ្នោត​

 

​អ៊ុយ​ក្រែ​ន​៖ លោកស្រី​យូ​លៀ​ទី​ម៉ូ្ស​ហិន​កូ​( Yulia Tymoshenko)​បេក្ខជន​ប្រធានាធិបតី​អ៊ុយ​ក្រេ​ន មកពី​គណបក្ស​បាត​គិ​វ​ស្កៃ​ណា​( Batkivshchyna) បានប្រកាស​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ថា លោកស្រី​នឹង​ដណ្តើមយក​តំបន់​គ្រី​មៀ​ពី​រុស្ស៊ី​មកវិញ​។a crimia1 

នៅពេល​ថ្មីៗ​នេះ អតីត​នាយករដ្ឋមន្ត្រី លោកស្រី Yulia Tymoshenko បានប្រកាសថា ប្រសិនបើ​លោកស្រី​ទទួលបាន​ជ័យជំនះ​នៅក្នុង​ការបោះឆ្នោត​នាពេលខាងមុខ លោកស្រី​នឹង​យក​តំបន់​គ្រី​មៀ​ពី​ដៃ​រុស្ស៊ី មក​ឲ្យ​អ៊ុយ​ក្រែ​ន​វិញ​។​

​លោកស្រី​យូ​លៀ Yulia ប្រកាស​បែបនេះ​ក្នុងពេលដែល​ជួប​ជាមួយ​អ្នកគាំទ្រ គណបក្ស Batkivshchyna ក្នុងពេល​ឃោសនាបោះឆ្នោត​។ លោកស្រី​បាន​បញ្ជាក់ថា “​យើង​ចាំបាច់​ត្រូវតែ​យក​តំបន់​គ្រី​មៀ​ពី​រុស្ស៊ី​មកវិញ ដើម្បី​បំពេញ​រាល់​ការ​ខាត់​បង់​ដែល​អ៊ុយ​ក្រេ​ន​ទទួលរង​នាពេល​កន្លងមក​”​។​តែ​លោកស្រី​មិន​ប្រាប់​ពី​វិធី​ទាយក​វិញ​នោះទេ​។​

​លោកស្រី​យូ​លៀ​ទី​ម៉ូ្ស​ហិន​កូ​( Yulia Tymoshenko)​ដែលជា​អ្នកនយោបាយ​ដែលមាន​ទស្សនៈ​គាំទ្រ​អ៊ឺរ៉ុប ប្រឆាំងនឹង​រុស្ស៊ី​នោះ​
​ចង់​ឲ្យ​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក​របស់​ណា​តូ ដើម្បី​អាចជួយ​ការពារ​ទឹកដី​អ៊ុយ​ក្រែ​ន ពី​ការគំរាមកំហែង​របស់​រុស្ស៊ី​។​

​ការបោះឆ្នោត​ប្រធានាធិបតី​អ៊ុយ​ក្រេ​ន នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី​៣១ ខែមីនា​ខាងមុខនេះ មាន​បេក្ខភាព​ប្រធានាធិបតី​ដល់​ទៅ​៤៤​រូប​ដែលជា​បេក្ខភាព​ច្រើន​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ ។ នៅក្នុង​ការបោះឆ្នោត ឆ្នាំ​២០០៤ មាន​បេក្ខភាព​២៦​រូប និង​ឆ្នាំ​២០១៤ មាន​បេក្ខភាព​តែ​២១​រូប​ប៉ុណ្ណោះ​។​a crimia 

​