» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3595 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099362 នាក់

បាតុករ​ថៃ​អត់​ខ្លាច​ជាប់គុក​លេង​ស្តាយ​ថ្មី ឌឺដង​ស្តេច


​ថៃ​៖​ការប្រមាថ​ដែល​ពលរដ្ឋ​ថៃ​ជាច្រើន​បានធ្វើ​ឡើង ចំពោះ​របបរាជានិយម និង​តវ៉ា​ស្នើ​ឲ្យ​ព្រះមហាក្សត្រ​ចុះ​កាត់បន្ថយ​អំណាច តាំងពី​ខែ​កក​ក្កដា មក​នៅតែ​បន្ត​មាន​ដោយ​មិន​ខ្លាច​គុក​ច្រ​វ៉ា​ក់​ឡើយ​។​a king wife3 

ជាក់ស្តែង កាលពី​ថ្ងៃទី​២០ ធ្នូ​កន្លងមកនេះ​ពួកគេ​បានធ្វើ​ការតវ៉ា​នៅ​ផ្សារ​ទំនើប​មួយ ដោយ​គេ​បានឃើញ​បាតុករ​មានមុខ​លេចធ្លោ​មួយចំនួន បាន​ពាក់ «​អាវ​អៀម​» ដែល​ជាការ​វាយបក ឌឺដង​ប្រឆាំង​ទៅនឹង​ច្បាប់​ដាក់ទោស​ពី​៣​ឆ្នាំ ទៅ ១៥ ឆ្នាំ ចំពោះ​អ្នក​ដែល​ជេរ​ប​ប្រមាថ​ព្រះ​ជេ​ស្តា​ព្រះមហាក្សត្រ​។​

​សូមបញ្ជាក់​ថាបើ​គេ​មិនទាន់​ភ្លេច​តេ កាលពី​អំឡុង​រដូវក្តៅ ឆ្នាំ​២០១៦ កាល​នៅ​ជា​រជ្ជទាយាទ​មហាក្សត្រ​មហា​វិ​ជ្ជ​រ៉ា​ឡុងកន​(Maha Vajiralongkorn) ត្រូវបាន​គេ​មើលឃើញថា កំពុង​ពាក់អាវ «​អៀម​» ពណ៌​លឿង​បណ្តើរ​មិត្តស្រី​នៅ​ទីសាធារណៈ ក្នុង​ទីក្រុង Munich ប្រទេស​អាល្លឺម៉ង់​។ ឃ្លី​ប​វីដេអូ​រយៈពេល ៤៤ វិនាទី នោះ​ផងដែរ ក៏​ជាការ​ជម្រុញ​ឲ្យ​បាតុករ​ស្លៀកពាក់​បែបនេះ ដើម្បី​ដើរតួ​ជា​ស្តេច​ដែល​មិនគួរ​ឲ្យ​គោរព​។​

 សកម្មជន​តវ៉ា​សរុប​ចំនួន ៣៥ នាក់ ត្រូវបាន​ចាប់ខ្លួន និង​បច្ចុប្បន្ន កំពុង​ប្រឈម​បទចោទប្រកាន់ ស្ថិតក្រោម​ច្បាប់​របស់​ប្រទេស​ថៃ ដែលជា​ការខុសច្បាប់​ស​ម្រា​ប់​បុគ្គល​ដែល​បរិហាកេរ្តិ៍ ឬ ប្រមាថ​ព្រះមហាក្សត្រ ព្រះមហា​ក្សត្រិយានី និង​សមាជិក​ដទៃទៀត នៃ​គ្រួសារ​រាជវង្ស តាមរយៈ​រូបភាព​ណាមួយ​។ តាមរយៈ​ច្បាប់​នេះ នោះ​បុគ្គល​ណា​ម្នាក់​ដែល​ហ៊ាន​ធ្វើ គឺ​នឹងត្រូវ​ប្រឈម​ជាប់ពន្ធនាគារ​រហូតដល់ ១៥ ឆ្នាំ​។​

ការតវ៉ា​ដ៏​ប្លែកៗ​នេះ ត្រូវបាន​ធ្វើឡើង​នៅមុខ​ហាង​លក់​សម្លៀកបំពាក់​មួយ ដែល​ត្រូវបាន​រចនា (Design) ដោយ​បុត្រី​មួយអង្គ​របស់​ស្តេច Maha Vajiralongkorn​។ ក្រុមអ្នកតវ៉ា​ត្រូវបាន​គាំទ្រ​ដោយ​អ្នកចូលរួម​បី​បួនដប់​នាក់ ខណៈ​ក្រុម​រាជានិយម​មួយក្រុម​បាន​ស្រែក​យ៉ាងខ្លី ទៅកាន់​ពួកគេ មុនពេល​ពួកគេ​ត្រូវបាន​កងសន្តិសុខ​នាំខ្លួន​ចេញ​។​​ទាក់ទង​រឿង​ចាប់ខ្លួន​នេះដែរ ការិយាល័យ​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ ក៏បាន​ទ​ទួ​ច​ដល់​ប្រទេស​ថៃ ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់កំពូល​របស់ខ្លួន ដែល​រដ្ឋាភិបាល​ថៃ​លោក​ប្រា​យុទ្ធ​បាន​អះអាងថា ច្បាប់​ទាំងនេះ​ស្រដៀង​នឹង​ច្បាប់​ប្រមាថមើលងាយ​ធម្មតា​ប៉ុណ្ណោះ​៕ a demo thai 
​