» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3489 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099256 នាក់

ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាត​.​ក​៦​នាក់ រឿង​សម្លាប់​មនុស្ស ព្រោះ ទំនាស់​ដីធ្លី​នៅ​ស្រុក​ឈូក​


​ខេត្តកំពត​៖ កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែ​កុ​ម្ភះ ឆ្នាំ​២០១៩ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការ​នគរបាល​ខេត្តកំពត​បានបង្ហាញ​មុខ ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​លើ​លោក អ៊ួ​ន វណ្ណា បាន​ចំនួន​០៦​នាក់​​ជូន​ប្រជាពលរដ្ឋ​ចំនួន​ជាង​១០០​នាក់ និង ក្រុមគ្រួសារ​សព​លោក អ៊ួ​ន វណ្ណា ដែល​ត្រូវបាន​ឃាត​.​ក​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់ ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៩​កន្លងមកនេះ ។​a land kill 

​សមត្ថកិច្ច​ឲ្យ​ដឹងថា​៖ ជន​ទាំង​០៦​នាក់ បានធ្វើ​សកម្មភាព​ហឹ​ង្សា​ជា​បន្តបន្ទាប់​នៅ​តំបន់​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក មិន​ក្រោម​ពី​១០​ករណី​នោះទេ ដែលមាន​ពាក្យបណ្តឹង​មកដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​ករណី​ឃាតកម្ម​ហើយ បក្ខពួក​ជនដៃដល់​ខាងលើ បាន​បន្ត ធ្វើ​សកម្មភាព​រារាំង​សាច់ញ្ញាតិ​ជនរងគ្រោះ​មិនអោយ​ដឹក​សាកសព​មក​ធ្វើបុណ្យ​តាម​ប្រពៃណី ទៀត​។​

​ប្រជាពលរដ្ឋ​ទាំង​១០០​នាក់​ជាង​បាន មក​ពិនិត្យមើល​មុខសញ្ញា​ជន​សង្ស័យ​ទាំង​០៦​នាក់​នេះ ថា​តើ​ពិតជា​ជន​ដែល​ជាប់​ពាក់ព័ន្ធ​ប្រើ​អំពើ​ហឹ​ង្សា​កន្លងមក​ដែរ​ឬ​អត់​?​។ ជនសង្ស័យ​ទាំង​០៦​នាក់​ខាងលើ គឺ​ទី​១​ឈ្មោះ សឿន បុល ភេទ​ប្រុស ទី​២​ឈ្មោះ មឿ​ន វាសនា​ហៅ​ខ្នា ភេទ​ប្រុស ទី​៣​ឈ្មោះ ព្រីង ប់​នួន ភេទ​ប្រុស ទី​៤​ឈ្មោះ ង៉ែត ផុន ភេទ​ប្រុស អ្នក​ទាំង​៤​រស់នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​

​ទី​៥​ឈ្មោះ​ហៀន ចាន់ ហៅ​ចាន់​ស្រ​ម៉ូ​ម ភេទ​ប្រុស ទី​៦​ឈ្មោះ​តូច សា​រុំ ភេទ​ប្រុស ២​នាក់​នេះ​គឺ​រស់នៅ​ភូមិ​កំពុក​ចិន ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ខេត្តកំពត​។​
​ចំពោះមុខ​សមត្ថកិច្ច​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​បាន​បញ្ជាក់ថា ជន​ដែល​ឃាត់ខ្លួន​ទាំង​០៦​នាក់​នេះ គឺជា​កម្មករ​លោក អាំង ផល្លី​ន និង​អ្នកស្រី ហ៊ាង សុគ​ន្ធី ។​ក្នុងចំណោម​ជនដៃដល់ គឺ​នៅមាន​មេការ​ម្នាក់ទៀត ឈ្មោះ ចេក ជា​បងប្អូន​អ្នកស្រី ហ៊ាង សុគ​ន្ធី កន្លងមក​បានធ្វើ​សកម្មភាព​យ៉ាង​ព្រៃផ្សៃ មកលើ​ពួកគាត់ ព្រមទាំង​កាប់បំផ្លាញ​ដំ​ពាំ ខ្ទម​ចំការ ផ្ទះសំបែង ដែល​ពួកគាត់​រស់នៅ​អាស្រ័យ​ផល​នៅ​តំបន់ វាលវែង​. វាល​ស្តៅ​. ស្រែ​ព្រៃ​. ចំណោត​ផ្តាច់​ព្រ​លឹ​ង​. ។

កន្លងមក​មាន​ប្រជាពលរដ្ឋ​ខ្លះទៀត​ធ្លាក់ខ្លួន​ពិការភាព គឺ​ដោយសារ​ជនបង្ក​ខាងលើ​ធ្វើ​សកម្មភាព​វាយដំ​យ៉ាងធ្ងន់ធ្ងរ ដែល​ពួកគាត់​មិន​ព្រម​ប្រគល់​ដី​របស់ខ្លួន​អោយទៅ​ក្រុម​ឈ្មួញ​រៀបចំ​ដី​គឺ​លោក​អាំង ផល្លី​ន អ្នកស្រី​ហ៊ាង សុគ​ន្ធី ដែល​ស្ថិត​ក្នុងភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​

​សូម​រំលឹកថា ករណី​ឃាតកម្ម​កាលពី​ថ្ងៃទី​៣១ ខែមករា កន្លងមកនេះ ជនរងគ្រោះ​គឺមាន​ឈ្មោះ អ៊ួ​ន វណ្ណា ភេទ​ប្រុស​អាយុ​៤៨​ឆ្នាំ បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ ឃុំ កើតហេតុ​ខាងលើ ។​ការស្រាវជ្រាវ និង​ពិនិត្យ​កោសល​វិ​ច្ច័​យ​ឃើញថា​៖ នៅលើ​សាកសព មាន​ស្នាមរបួស បែកក្បាល​ពីក្រោយ ជាច្រើន​កន្លែង និង រហែក​មាត់​ខាងឆ្វេង​យ៉ាង​អាណោច អាធ​ម ។​

ករណី​ឃាតកម្ម​ខាងលើនេះ គឺ​ជនរងគ្រោះ​ស្នាក់នៅ​ក្នុង​ចំការ​ដី​របស់ខ្លួន​នៅ​តំបន់​ស្រែ​ព្រៃ ដែលជា​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ​យូ​មកហើយ ដែល​កន្លងមក​ពុំទាន់​មាន​ដំណោះស្រាយ​ស្របច្បាប់​នៅឡើយ​ទេ​ជា​តំបន់​ដី​ទំនាស់​ដាច់​ស្រ​យ៉ា​ល ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្តកំពត​។​a land kill1 

​