» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5130 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100897 នាក់

កាំកុងត្រូល​ដុត​ខ្ទឹមស​នាំចូល​ពី​ស្រុក​ចិន​មាន​ផ្ទុក​សារធាតុ​គីមី​ប្រភេទ​ថ្នាំពុល​ដើម្បី​បញ្ចប់​ការងារ​ច្រកទ្វារព្រុំដែន​!


​ខេត្ត​ព្រះសីហនុ​៖ ទំនិញ​ខ្ទឹមស​ស្រស់​នាំចូល​ពី​ស្រុក​ចិន ដែលមាន​ផ្ទុក​សារធាតុ​គីមី​ប្រភេទ​ថ្នាំពុល​កសិកម្ម Disulfoton សម្រាប់​ការពារ​សត្វល្អិត​បំផ្លាញ​ដំណាំ និង​គ្រាប់​ធញ្ញជាតិ​ទម្ងន់​ជាង​២៥​តោន ត្រូវបាន​អគ្គនាយកដ្ឋាន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម ធ្វើ​ការដុត​កំទេចចោល កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែមករា ឆ្នាំ​២០១៩ នៅ​ទីលាន​ចាក់សំរាម​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​ភូមិ​អូរ​កំបុត ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ។​a cam pan1 

​លោក​ប៉ាន​សូរ​ស័ក្តិ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​ដែល​អញ្ជើញ​ចូលរួមបាន​កោតសរសើ​រ​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ ដែល​បាន​ដកហូត​ខ្ទឹមស ដ៏​មាន​គ្រោះថ្នាក់​ទាំងអស់ មក​កំទេចចោល​ទាន់ពេលវេលា​ព្រោះ​ទំនិញ​នេះ​អាច​បង្ក​ផលប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ ដូចជា​ធ្វើឱ្យ​អ្នក​បរិភោគ​ក្អួត រាគ ញ័រ ប្រកាច់ ប្រ​ស្រី​ភ្នែក​រួម​តូច និង​ពិបាក​ដកដង្ហើម ហើយ​អាច​បណ្តាល​ឱ្យស្លាប់​បាន​ក្នុងករណី​ធ្ងន់ធ្ងរ​។​

លោក​រដ្ឋមន្ត្រី ពាណិជ្ជកម្ម បាន​ប្រាប់ថា សកម្មភាព​ដុត​កំទេច​ទំនិញ​ថ្ងៃនេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កង្វល់ របស់​ប្រជាពលរដ្ឋ និង​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​គូសបញ្ជាក់ថា «​បញ្ហា​សុវត្ថិភាព ចំណីអាហារ​នៅក្នុង​ប្រទេស​កម្ពុជា គឺជា​អតុល្យភាព​ទី​១ ក្នុងចំណោម​ចំណុច​អវិជ្ជមាន ឬ​អតុល្យភាព​ទាំង​១២ ដែល​ត្រូវធ្វើ​ការដោះស្រាយ​»​។​

 កាលពី​ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​រកឃើញ និង​ដកហូត​ទំនិញ​ខូចគុណភាព និង​ម្ហូបអាហារ​ពុំមាន​សុវត្ថិភាព ទម្ងន់​សរុប​ចំនួន ៦៦​តោន (​បន្លែ ផ្លែឈើ គ្រឿង​កំប៉ុង គ្រឿង​សមុទ្រ និង​សាច់​ស្រស់​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ ឬ​សំណល់​ថ្នាំ​កសិកម្ម​) យកទៅ​ដុត​កំទេចចោល នៅក្នុង​នោះ​ទំនិញ​ទម្ងន់ ៥,៣​តោន ត្រូវបាន​រឹបអូស​ពី​មាត់ច្រក​ព្រំដែន និង​នៅតាម​ទីផ្សារ នៃ​ខេត្ត​ព្រះសីហនុ​។​គេ​មិនដឹងថា​តើ​ការដុត​កំទេច​ទំនិញ​ប៉ះពាល់​សុខភាព​ដែល​ចាប់បាន​នៅ​ច្រកទ្វារព្រុំដែន​ជាការ​បង្ហាញ​ស្នាដៃ​ចុងក្រោយ​របស់​កាំកុងត្រូល​ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​ដកចេញ​ពី​ច្រកព្រំដែន​ឬ​យ៉ាងណា​នោះទេ​ព្រោះ​កន្លងមក​កាំកុងត្រូល​លោក​ម៉ក់​ពេ​ជ្ជ​រិ​ទ្ធ​ដូចជា​ងា​បន់​ត្រកៀក​ពេក​អា​រឿង​ចាប់​បង្ក្រាប​ចឹ​ង​នោះ​!​។​

​លោក​ប៉ាន​សូរ​ស័ក្តិ​បញ្ជាក់​បន្ថែមថា​ដើម្បី​ឆ្លើយតបបាន​ទាន់ពេលវេលា​នូវ​ទំនិញ​ផ្ទុក​សារធាតុ​គីមី​ឬ​ខូចគុណភាព​នៅតាម​ទីផ្សារ​ក្រសួងពាណិជ្ជកម្ម​តាមរយៈ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បានដាក់​ឱ្យប្រើ​ប្រាស់​រថ​យន្ត​មន្ទីរពិសោធន៍​ចល័ត​ចំនួន ៣​គ្រឿង ក្នុងនោះ ២​គ្រឿង សម្រាប់​ត្រួតពិនិត្យ និង​វិភាគ​ផលិតផល​ម្ហូបអាហារ និង ១​គ្រឿង​ទៀត សម្រាប់​ត្រួតពិនិត្យ​គុណភាព និង​បរិមាណ​ប្រេង នៅតាម​ស្ថានីយប្រេងឥន្ធនៈ​ទូទាំងប្រទេស​។

បើ​ចឹ​ង​មែន​នោះ​ការងារ​ក្នុងប្រទេស​បាននិងកំពុង​ចាំមើល​ស្នាដៃ​អនុត្ត​ច្បាប់​ស្តីពី​សុ​វត្ថិ​ភាព​ចំណីអាហារ​បន្ត​របស់លោក​កាំកុងត្រូល​ហើយ​!៕a cam delect a cam delect1 a cam delect2 a cam pan a cam pan1 a cam pan2 

​