» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5176 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100943 នាក់

ចាប់ខ្លួន​ជនជាតិ​ចិន ១១​នាក់ ករណី​កែច្នៃ​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ រឹបអូស​សារធាតុ​ញៀន​ជិត​២​តោន​នៅ​ភ្នំពេញ​ខេត្តកណ្តាល​ស្វាយរៀង​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២​នេះ សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ក្រាប​ករណី​កែច្នៃ​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ ដោយ​ចាប់ខ្លួន​ជនជាតិ​ចិន ១១​នាក់ រឹបអូស​សារធាតុ​ញៀន​ជាង ១.៨០​តោន និង​សារ​ធាតុគីមី​ជាង ២៧៦​តោន នៅ​រាជធានី​ភ្នំពេញ ស្វាយរៀង ព្រៃវែង និង​ខេ​ត្ក​កណ្តាល​។a drug china1

​ក្រោម​បញ្ជា​ពី​ថ្នាក់លើ​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ដឹកនាំ​ធ្វើការ​ងារ​នេះ ចាប់ពី​ថ្ងៃទី ០៤​ដល់​០៩ ខែកក្កដា ឆ្នាំ​២០២២ សហការ​ជាមួយ​កម្លាំង​ជំនាញ​គយ​ប្រចាំការ នៅ​កំពង់​អន្តរជាតិ​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្វាយរៀង ព្រៃវែង និង​ខេត្តកណ្តាល សម្របសម្រួល​ដោយ​លោក សឿ ឡងឌី ព្រះរាជអាជ្ញារង សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហោ លី​ណា ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តកណ្តាល លោក ដូ​រ៉ា អង្គ​ប្រទាន ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តស្វាយរៀង និង​លោក ចាន់ វណ្ណ​: ព្រះរាជអាជ្ញារង​សាលាដំបូង​ខេត្តព្រៃវែង​។​

​ទីតាំង​ផលិត​នេះ​សមត្ថកិច្ច​ជំនាញ​បាន​បើក​ការស៊ើបអង្កេត​អស់​រយៈពេល​ជាង​៣​ខែ លុះដល់​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន កែច្នៃ​ផលិត​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន និង​រក្សាទុក​ដោយ​ខុសច្បាប់ នូវ​សារធាតុ​គីមី​ផ្សំ ចំនួន​១២​គោលដៅ​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់ នៅ​រាជធានី​ភ្នំពេញ ០៧​គោលដៅ ខេត្តស្វាយរៀង​០២​គោ​ដៅ ខេត្តព្រៃវែង​០១​គោលដៅ ខេត្តកណ្តាល​០២​គោលដៅ ក្នុងនោះ​មាន ទីតាំង​កែច្នៃ ផលិត​១​ទីតាំង និង ស្តុក​ទុក​ចំនួន ៦​ទីតាំង​រួមមាន​៖* ទីតាំង​ទី​១: នៅ​ចំណុច ផ្លូវលំ ភូមិ​ព្រៃ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ (​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។​
* ទីតាំង​ទី​២: នៅ​ភូមិ​មនោ​រម្យ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​(​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។​* ទីតាំង​ទី​៣: នៅ​ចំណុច ភូមិ​ធ្ម​ល់ សង្កាត់​ចេក ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង (​ឃ្លាំង​ស្តុករ​សា​ធាតុ​ញៀន​កេ​តា​មីន​)​។​* ទីតាំង​ទី​៤: នៅ​ចំណុច ភូមិ​ចុង​ព្រែក សង្កាត់​ស្វាយរៀង ក្រុង​ស្វាយរៀង (​រោងចក្រ​កែច្នៃ ផលិត កេ​តា​មីន​)​។​* ទីតាំង​ទី​៥: នៅ​ចំណុច ផ្លូវ​ក្លោងទ្វា​វត្ត​ដឹក​ដា ស្ថិតក្នុង​ភូមិ​ស្ទឹង​ស្លោ​ត ឃុំ​អ្នក​លឿង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​(​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។​* ទីតាំង​ទី​៦: នៅ​ចំណុច ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​កំបូល សង្កាត់​កំបូល រាជធានី​ភ្នំពេញ​(​ឃ្លាំង​ស្តុក​សារធាតុ​គីមី​)​។​* ទីតាំង​ទី​៧: នៅ​ចំណុច កំពង់​ផែស្ងួត​រាជធានី​ភ្នំពេញ ស្ថិត​ក្នុងភូមិ​កណ្តាល​លើ ឃុំ​បន្ទាយដែក ស្រុក​គៀនស្វាយ ខេត្តកណ្តាល (​កុង​ទឺ​ន័​រ​ផ្ទុក​សារធាតុ​គីមី​)

​​លទ្ធផល​បង្ក្រាបបាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន ១១​នាក់​៖ ១-​ឈ្មោះ WU YI LIN ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ២-​ឈ្មោះ JI ZHONG JUN ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ៣-​ឈ្មោះ WANG CHUAN QIAO ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៤-​ឈ្មោះ LI BIN YANG ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ៥-​ឈ្មោះ CAI FENG FENG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៦-​ឈ្មោះ WANG PING ភេទ​ប្រុស អាយុ ៦១​ឆ្នាំ​, ៧-​ឈ្មោះ WANG XUN HUI ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​, ៨-​ឈ្មោះ CAI LIANG ភេទ​ប្រុស អាយុ ៤៩​ឆ្នាំ​, ៩-​ឈ្មោះ XU JIAN ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​, ១០-​ឈ្មោះ LUO GUANG HUI ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​, ១១-​ឈ្មោះ LI WEN SHUO ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​។​

​​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​៖ របាយ​សារធាតុ​ញៀន​កេ​តា​មីន ចំនួន​១​តោន ៨២៧ គីឡូក្រាម ៩៥២​ក្រាម​, សារធាតុ​គីមី និង​គីមី​ផ្សំ​ចំនួន ២៧៦​តោន ៧៤៩ គីឡូក្រាម​, ឧបករណ៍ សម្ភារ​: គ្រឿងបន្លាស់​សម្រាប់ កែច្នៃ ផលិត គ្រឿងញៀន​មួយចំនួនធំ​, កេ​តា​មីន ទម្ងន់​សុទ្ធ​២១៨.៦២​ក្រាម​, រថយន្ត ០៨​គ្រឿង​, ម៉ូតូ ០៣​គ្រឿង​, ទូរស័ព្ទដៃ ១៩​គ្រឿង​, អចលនទ្រព្យ​ចំនួន ០៧​កន្លែង (​ខុន​ដូរ​០២, ឃ្លាំង​០៤ , រោងចក្រ​ផលិត​០១, ផ្ទះ​វីឡា​០១)​។​​ជនសង្ស័យ​ទាំង​១១​នាក់ និង​វត្ថុតាង ត្រូវបាន​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​៕a drug china2 a drug china3 a drug china5 a drug china6 

​