» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2955 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098722 នាក់

ក្រសួង​យុ​ត្តិ​ធ​ម៍​អាមេរិក​ចោទ​អគ្គនាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei​ចំនួន​១៣​បទល្មើស​!

 


​អាមេរិក​៖​ក្រសួង​យុ​ត្តិ​ធ​ម៍​អាមេរិក​កាលពី​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០១៩ បានសម្រេច​ចោទប្រកាន់​ជា​ផ្លូវការ​ដល់ អគ្គនាយក​ហិរញ្ញវត្ថុ​ក្រុមហ៊ុន​ហ៊ូ​វ៉ែ​( Huawei) ដែល​កំពុង​ឃាត់ខ្លួន​ឲ្យ​នៅក្រៅ​ឃុំ​ក្នុ​ប្រង​ទេស​កាណាដា​នៅឡើយ​ចំនួន​១៣​បទល្មើស​ផ្សេងគ្នា មាន​ជាអាទ៍​ការបោកប្រាស់​ធនាគារ និង​ការរំលោភបំពាន​ច្បាប់​ទណ្ឌកម្ម​អាមេរិក​ព្រមទាំង​អង្គការសហប្រជាជាតិ​ប្រឆាំង​ប្រទេស​អ៊ីរ៉ង ។ ជាមួយគ្នានេះ ក្រុមហ៊ុន​បន្ទាប់បន្សំ​ដែលជា​បុត្រ​សម្ព​ន្ធ័​របស់ Huawei២​ទៀត ក៏​រង​ការចោទប្រកាន់​ដូចគ្នានេះដែរ​។​a huwei3 

រដ្ឋាភិបាល​ចិន​បានចាត់ទុក​សកម្មភាព​របស់​អាមេរិក ជា​សកម្មភាព​នយោបាយ​មកលើ​ក្រុមហ៊ុន​ឯកជន​ធំ​បំផុត​របស់​ចិន ។ រដ្ឋអាជ្ញា​សហព័ន្ធ​អាមេរិក ក៏បាន​បញ្ជាក់ទៀតថា ករណី​ដោយឡែក​មួយទៀត អាមេរិក​ក៏បាន​ចោទ​ពីបទ​លួច​ការណ៍​ពាណិជ្ជកម្ម​សម្ងាត់​តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​ផងដែរ ហើយ​ថា រដ្ឋអាជ្ញា​អាមេរិក​បាននិងកំពុង​ស្វែងរក​តាមផ្លូវ​ច្បាប់ ធ្វើ​បត្យាប័ន លោកស្រី​ម៉េង​វ៉ាន​ហ្សូ​( Meng Wanzhou) អគ្គនាយក​ហិរញ្ញវត្ថុ​ចិន ពី​កាណាដា ទៅកាន់​អាមេរិក​ដើម្បី​ទទួលទោស​កំហុស ។​

​សូមបញ្ជាក់ថា លោកស្រី​ម៉េង​វ៉ាន​ហ្សូ​( Meng Wanzhou) ត្រូវ​កាណាដា​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១ ខែធ្នូ តាម​សំណើ​របស់​អាមេរិក ខណៈដែល​លោកស្រី​កំពុង​រង់ចាំ​ជើងយន្តហោះ ក្នុងប្រទេស​កាណាដា​។​ការចាប់ខ្លួន​នេះ​បានធ្វើ​ឲ្យ​ទំនាក់ទំនង​កាណាដា​និង​ប្រទេស​ចិន​កាន់តែ​តានតឹង​ឡើង​។​ចិនសងសឹកវិញដោយចាប់អតីតមន្ត្រីការទូតការណាដានិងកាត់ទោលពលរដ្ឋកាណាដាម្នាក់ប្រហារជីវិតដោយចោទរឿងគ្រឿងញៀន!។

​រដ្ឋាភិបាល​ចិន​បានទាមទារ​ឲ្យ​កាណាដា ក៏​ដូច​អាមេរិក​ដោះលែង​លោកស្រី Meng Wanzhou ដោយ​ឥត​លក្ខខណ្ឌ ហើយ​ថា អាមេរិក និង​កាណាដា កំពុងតែ​រំលោភបំពាន​សិទ្ធិ និង​ផលប្រយោជន៍​ពលរដ្ឋ​ចិន​យ៉ាងធ្ងន់ធ្ងរ​។​

​សូម​បញ្ជាក់ដែរថា តុលា​ការដែល​ប្រកាស​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋ ប្រឆាំង​លោកស្រី Meng Wanzhou នាពេលនេះ គឺ​តុលាការ​នៅ Brooklyn និង Seattle ស្រ​បពែល​ដែល​អាមេរិក និង​ចិន​មាន​គម្រោង​ពិភាក្សា​ក្នុង​សប្តាហ៍​នេះ ស្តីអំពី​ជម្លោះ​ពាណិជ្ជកម្ម​ផងដែរ​៕a huwei2 

​