» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3474 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099241 នាក់

នាយករដ្ឋមន្ត្រីថៃសុំទោសប្រជាពលរដ្ឋនិងសុំកែសម្តីរឿងឈ្លានពានកម្ពុជា

 

ប្រទេសថៃ៖នាយករដ្ឋមន្ត្រីថៃលោក អានុទីន ឆានវីរៈគុល បានសុំទោសចំពោះសម្តីដែលលោកនិយាយថា ប្រទេសថៃក៏​បាន«រំលោភបំពានមកលើកម្ពុជាផងដែរ» បង្ក​ឲ្យ​ពលរដ្ឋ​ថៃ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​បង្ហាញ​ពី​ការ​ខឹង​សម្បារ​ចំពោះ​នាយករដ្ឋមន្ត្រី​រូប​នេះ។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្ដិ៍​នា​ថ្ងៃ​ចន្ទ​ទី​៣​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥។a anutina 

បន្ទាប់ពីត្រឡប់ពីកិច្ចប្រជុំកំពូល Apec លើកទី​៣២​នៅប្រទេសកូរ៉េខាងត្បូង នាយករដ្ឋមន្ត្រី​វ័យ​៥៩​ឆ្នាំ​ បាន​បញ្ជាក់​កាល​ពីយប់​ថ្ងៃ​សៅរ៍​ថា «ទាក់ទងនឹងការអត្ថាធិប្បាយរបស់ខ្ញុំអំពីការលុកលុយតាមព្រំដែន ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះប្រជាជនថៃទាំងអស់»។ លោក​អនុទីន បាន​ប​ន្ថែម​ថា «ខ្ញុំបន្ទោសខ្លួនឯងចំពោះកំហុសរបស់ខ្ញុំ និងចំពោះការខកខានក្នុងការប្រាស្រ័យទាក់ទងច្បាស់លាស់។ ខ្ញុំនឹងប្រុងប្រយ័ត្នបន្ថែមទៀតដើម្បីការពារកំហុសនាពេលអនាគត។ ខ្ញុំសុំទោសដែលបណ្តាល​ឲ្យ​មានការព្រួយបារម្ភ និងការយល់ច្រឡំ»។

ទោះបីយ៉ាណាលោក​អនុទីនបានសង្កត់ធ្ងន់ពីការបន្តប្រើយន្តការនានាដែលថៃយល់ព្រមសេចក្តីថ្លែងការណ៍សន្តិភាពជាមួយកម្ពុជានៅកូឡាឡាំពួដែលមានអាមេរិកនិងម៉ាឡេស៊ីជាសាក្សី។លោកអនុទីនអះអាងថាប្រទេសថៃនឹងមិនបាត់បង់ទឹកដី ឬអធិបតេយ្យភាពណាមួយឡើយ ហើយរដ្ឋាភិបាលនឹងប្រើប្រាស់«រាល់វិធានការដែលមាន» រួមទាំង គណៈកម្មាធិការព្រំដែនទូទៅ (GBC) គណៈកម្មការព្រំដែន ចម្រុះថៃ-កម្ពុជា (JBC) និង គណៈកម្មាធិការព្រំដែនតំបន់ (RBC) ដើម្បីរក្សាសន្តិភាព និងស្ថិរភាពនៅតាមព្រំដែន។

ទន្ទឹម​នោះ លោក​ក៏​បាន​អះអាង​ដែរ​​ថា ការ​សម្រេច​ចិត្ត​ណា​មួយ​ក្នុង​ការ​​បើក​ច្រក​ព្រំដែន​ឡើង​វិញ ​នឹង​ត្រូវ​ធ្វើ​ឡើង​បន្ទាប់​ពី​​បាន​ពិគ្រោះ​យោបល់​ជា​សាធារណៈ ​ដោយ​និយាយ​ថា ​ដំណើរការ​នឹង​ធានា​បាន​នូវ«ភាព​ច្បាស់លាស់ និង​ការ​ឯកភាព​ជាតិ»។

ការសុំទោសរបស់លោក​អានុទីន បានធ្វើឡើងបន្ទាប់ពីការរិះគន់ជុំវិញការលើកឡើងរបស់លោកក្នុងអំឡុង​កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧​នៅទីក្រុងកូឡាឡាំពួរ ដោយលោក​​បាន​និយាយ​ថា «មានតំបន់ដែលកម្ពុជាបានទន្ទ្រានមកលើយើង ហើយយើងក៏ត្រូវតែទទួលស្គាល់ថាមានតំបន់ដែលថៃបានរំលោភលើទឹកដីរបស់ពួកគេដែរ»។យ៉ាងណា លោក​អនុទីន ក្រោយមកបានបំភ្លឺថា ចេតនារបស់លោកគឺចង់សង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការ និងតម្លាភាពរវាងប្រជាជាតិទាំងពីរ មិនមែនដើម្បីទទួលកំហុសនោះទេ៕a anutina1 a anutina2