» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5345 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101112 នាក់

ជនជាតិ​ថៃ​២​នាក់ បើកហាង​លក់ទំនិញ​នៅ​បរិវេណ​កាស៊ីណូ​ប៉ោយប៉ែត​ ​បែ​ជា លក់​គ្រឿងញៀន


​បន្ទាយមានជ័យ​៖ នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៩​នេះ សមត្ថកិច្ច​បានបង្ហាញ​មុខ​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន ជា​ជនជាតិ​ថៃ​ប្រុស​ស្រី​២​នាក់ ដែល​បើកហាង​លក់ទំនិញ តែ​បែ​ជា​លួច​បន្លំ​លក់​គ្រឿងញៀន ចំនួន​៧​ប្រភេទ​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​ជាមួយ​គ្រឿងញៀន សរុប​ជាង​១​គីឡូក្រាម ស្ថិតនៅ​ចំណុច​ក្នុង​បរិវេណ​កាស៊ីណូ​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​កាលពី​យប់​អធ្រាត្រ​ថ្ងៃ​ឆ្លង​ឆ្នាំ ឈានចូល​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៩ ។​a drug thai 

​ជនជាតិ​ថៃ​បាន​បើកហាង​លក់ទំនិញ​ហាង​យី​ហា​២៩​បាត បង្កប់​លក់​គ្រឿងញៀន​នៅ​ចំណុច​ខាងលើ ត្រូវបាន​សម​ត្ត​កិច្ច​នគរបាល​ខេត្ត​គាំទ្រ​ដោយ​រដ្ឋអាជ្ញា​ឆ្មក់​ចូល​បង្ក្រាប ពេល​កំពុង​ធ្វើ​សកម្មភាព លក់​ចែកចាយ​គ្រឿងញៀន​ជាក់ស្តែង​តែម្តង​។​

​គ្រឿងញៀន​៧​ប្រភេទ​ដែល​ដកហូត​បានរួម​មាន​ទី​១៖ ប្រភេទ​ម្សៅ ក្រាម​ស​ថ្លា​ចំនួន​១​ថង់ ទម្ងន់​១,៨៩​ក្រាម​, ទី​២៖ ម្សៅ​ម៉ត់ និង​ម្សៅ​ក្រាម (​កេ​តា​មីន​) ចំនួន​២៧​ថង់​ទម្ងន់​១៩២,២៧​ក្រាម​, ទី​៣៖ ថ្នាំ​ប្រភេទ​គ្រាប់ (​អ៊ិ​ច​ស្តា​ស៊ី​) ចំនួន​១៦​ថង់ ទម្ងន់​១៣៣,៩៤​ក្រាម​, ទី​៤៖ ថ្នាំ​ទឹក​កេ​តា​មីន​ចំនួន​៩១​ដប ទម្ងន់​៩១០​ក្រាម​, ទី​៥៖ ថ្នាំ​ទឹក កាលី​សូល ចំនួន​២៣​ដប ទម្ងន់​២៣០​ក្រាម​, ទី​៦៖ ថ្នាំ​គ្រាប់​ហ្វា​យ​ប្រភេទ​ថ្នាំ​គ្រវី​១៥ គ្រាប់ និង​ទី​៧៖ កញ្ឆា​ក្រៀម​ចំនួន​៥​ដុំ ស្មើ​ទម្ងន់​១៣៥,៦០​ក្រាម ជញ្ជីង​ថ្លឹង​គ្រឿង ញៀន​១​គ្រឿង ប្រាក់​ថៃ​៣៥.៨០០​បាត និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួនទៀត​ផងដែរ​។​

​ជនសង្ស័យ​ទាំង​២​នាក់ រួមមាន​ទី​១៖ ឈ្មោះ ឆាយ​ដែន ម៉ា​ហា ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិ​ថៃ មុខរបរ​កម្មករ ស្រុកកំណើត​ភូមិ អារញ្ញ ឃុំ​អារញ្ញ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ប្រទេស​ថៃ និង​ទី​២​ឈ្មោះ អរុណ កូ​ម៉ាន ធី​ឆា​ឆា​វិ​ផា​ណា​នុ​វ៉ាត ហៅ «​ឆា​ឆា​» ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ថៃ មាន​មុខរបរ​លក់ដូ​រ ស្រុកកំណើត ឃុំ​សា​ណា​មីង ស្រុក​សាន​សាយ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​។​

​ស្ត្រី​ជា​ជនជាតិ​ថៃ បានមក​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា រយៈពេល​៥​ឆ្នាំ​មកហើយ និង​បាន​ប្រកបមុខរបរ​លក់ទំនិញ នៅ​ចំណុច​បរិវេណ​កាស៊ីណូ ក្រុង​ប៉ោយប៉ែត រយៈពេល​២​ឆ្នាំ ហើយ​គ្រឿងញៀន​ខាងលើនេះ ត្រូវបាន​ពួកគេ​ទទួល​ទិញ​ពី​ស្ត្រី​ម្នាក់​ជា​ជនជាតិខ្មែរ សម្រាប់​លក់​ចែកចាយ​បន្ត​ឱ្យ​ជនជាតិ​ចិន និង​ជនជាតិ​ឥណ្ឌូនេស៊ី​។a drug thai3 a drug thai1 a drug thai2 

​