» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5396 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101163 នាក់

អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​០៦​នាក់​ដែល សកម្ម​លួច​ស្លាក​លេខ​រថយន្ត និង​អ្នកទទួលផល​ចោរកម្ម មុននឹង​បញ្ជូនទៅ​តុលាការ


​ភ្នំពេញ​៖ នៅវេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បានធ្វើការ​បង្ហាញមុខ​ជនសង្ស័យ​ចំនួន​០៦​នាក់ ពាក់ព័ន្ធ​ករណី លួច​ស្លាក​លេខ​រថយន្ត និង​ទទួលផល​ចោរកម្ម ដែល​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​២៥ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២១ កន្លងមកនេះ​មុន​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​a thief moto 

​លោក វរសេនីយ៍ទោ អ៊ឺ​ម ផល្គុន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២១ កន្លងមក កម្លាំង​នគរបាល​ជំនាញ​នគរបាល​ខណ្ឌ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៦​នាក់ ជា​បន្តបន្ទាប់​។​​នៅ​មុនពេល​ឈានដល់​ការឃាត់​ខ្លូន​ជនសង្ស័យ​ទាំង​០៦​នាក់ នោះ​គឺ នៅ​យប់​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២១ ក្រុម​ជនសង្ស័យ​មួយក្រុម​ជិះ​ម៉ូតូ​កង់​បី ឥណ្ឌា (passapp) ពណ៌​លឿង ដែលជា​មធ្យម​បាយ​ធ្វើដំណើរ បានធ្វើ​សកម្មភាព​លួច​ស្លាក​លេខ​រថយន្ត ប្រជាពលរដ្ឋ​ចត​រថយន្ត​ទុក​នៅមុខ​ផ្ទះ​ពេល​រាត្រី នៅ​មូលដ្ឋាន​សង្កាត់​បឹងរាំង បានសម្រេច ។

ជនរងគ្រោះ​មក​ដាក់​ពាក្យបណ្ដឹង រួច​មន្ត្រី​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ដូនពេញ​បានធ្វើការ​ស្រាវជ្រាវ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២ រួមទាំង​វត្ថុតាង​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង នាំយកមក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​។​​ក្រោយ​ការសាកសួរ មន្ត្រីនគរបាល​ជំនាញ​បាន​ស្រាវជ្រាវ​បន្ត​រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​ទៀត ដែលជា​អ្នកសមគំនិត​លួច​និង​អ្នក​លួច រួច​បន្ត​ស្រាវជ្រាវ រហូត​ឃាត់​បាន​ម្នាក់ទៀត​ជា​អ្នកទទួលផល​ចោរកម្ម នៅ​ម្ដុំ​ស្ពានដែក មូលដ្ឋាន​សង្កាត់​ដ​ង្កៅ ខណ្ឌ​ខណ្ឌ​ដ​ង្កៅ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

​