» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 353 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095268 នាក់

ម្ចាស់​ប្រេន​S88 Beauty ចេញមុខ​ដោះស្រាយ​បញ្ចប់ ជាមួយ​លោក ពាក់​មី បន្ទាប់ពី​ក្រសួង​បិទ​

​ភ្នំពេញ ៖ ទីបំផុត​លោក ទេព ពិសិដ្ឋ ម្ចាស់​ប្រេន​S88 Beauty បានចេញ​មុខមក​សម្រប​សម្រួល សំណង​ជំងឺ​ចិត្ត ដល់​គ្រួសារ លោក ពាក់​មី គ្រប់​ចំនួន ហើយ​លោក ពាក់​មី ក៏បាន​ដក​ពាក្យបណ្ដឹង ។ ការ​ចេញមក​សម្របសម្រួល​នេះ​គឺ​បន្ទាប់ពី​ចូល​ដល់ដៃ​អយ្យការ​និង​បន្ទាប់ពី​ក្រសួង​សុខ​ភិ​បាល​បានចេញ​ប្រកា​សបិទ​អាជីវកម្ម S88 Beauty​។​ឈានដល់​ដំណាក់កាល​នេះហើយ​វា​មិនទាន់​ចប់​ទេ​។​តាមផ្លូវ​ច្បាប់ ទោះជា​មាន​សំណង​រដ្ឋប្បវេណី រួចរាល់​ក៏ដោយ នឹង​ថែមទាំង​ដក ពាក្យបណ្តឹង ក៏ លោក ទេព ពិសិដ្ឋ ម្ចាស់​ប្រេន​S88 Beauty ជាប់​បណ្តឹងអាជ្ញា ដែល​មន្ត្រីនគរបាល​យុត្តិធម៌ ត្រូវតែ​កសាង​សំណុំរឿង​បញ្ជូនទៅ​តំណាង​អយ្យ​ការដែល​ទាមទារ​ប្រើប្រាស់​សេវា​?​។​a permy2 

​នៅ​រសៀល​ថ្ងៃទី​៦ ខែសីហា ឆ្នាំ​២០២៣ លោក ពាក់​មី បាន​បង្ហោះ​លើ facebook ថា ទីបំផុត​លោក ទេព ពិសិដ្ឋ ម្ចាស់​ប្រេន​S88 Beauty បាន​ចូលខ្លួន​មក​ដោះស្រាយ​ហេ​ី​យ អរគុណ​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​តាមដាន​ស្រាវជ្រាវ​លេ​ី​ករណីនេះ ។ បើ​ពីដំបូង ប្អូន​កុំ​គេច​វ៉េ​ស ហេ​ី​យ​ចេញមុខ​មក​ទទួលខុស​ត្រូវ ភ្លាមៗ​នោះ រឿង​ក៏​មិនធំ​ដល់​ថ្នាក់​នឹង​ដែរ ឥឡូវ​ហាង​ប្អូន​ទាំង​13​សាខា ត្រូវបាន​បិទ ហេ​ី​យ​ត្រូវ​មានទោស​ទៀត​។ ពេលនេះ​លោក ទេព ពិសិដ្ឋ បាន​សង​សំណង តាម​សំណើ​របស់ខ្ញុំ រួចរាល់​ហើយ ខ្ញុំ​ក៏បាន​ដក​ពាក្យបណ្តឹង​ដែរ តទៅ​មុខ​សូម​ប្អូន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់ ដល់​អតិថិជន សូម​អរគុណ ។​

​សូមបញ្ជាក់ថា​, ក្រសួងសុខាភិបាលបន្ទាប់ពីផ្ទុះរឿងព្យួសេរ៉ូមភរិយាលោកពែកមីប្រតិកម្មប៊ីះស្លាប់ចូលពេទ្យផ្អើលគេឯង ទើបបាន​ចេញប្រកាសបិទ​អាជីវកម្ម​របស់ លោក ទេព ពិសិដ្ឋ ម្ចាស់​ប្រេន​S88 Beauty ទាំង 13 សាខា ប៉ុន្តែ​ក្នុង​សេចក្តីជូនដំណឹង​ដាក់ ១១​សាខា​សិន អាចអោយ​ជំនាញ បន្ត ស៊ើបអង្កេត ស្រាវជ្រាវ​ទៀត បន្ទាប់ពី​រកឃើញថា​, គ្មាន​ច្បាប់​អនុញ្ញាត និង​ព្យាបាល​ដល់​អតិថិជន ដាក់​សេរ៉ូម​ឲ្យ​សា​ច់ស​ស្អាត រហូតដល់​មាន​គ្រោះថ្នាក់ ចូល​សង្គ្រោះបន្ទាន់ ។ ដូច្នេះ​ក្រសួង​មិន​ត្រឹមតែ​បិទ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ក៏បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាម​នីតិវិធី​។​

​សូម​រំលឹកថា​, សាខា​ហាង​កែ​សម្ផស្ស របស់ លោក ទេព ពិសិដ្ឋ ម្ចាស់​ប្រេន​S88 Beauty ដែល​ក្រសួងសុខាភិបាល​បិទ រួមមាន​ដូចខាងក្រោម ៖× S88 Beauty ស្ថិតនៅ​ផ្ទះ​លេខ ១១០ ផ្លូវ​លេខ​៥៣ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​× S88 Beauty ស្ថិតនៅ​ផ្ទះ​លេខ A៣៧ ផ្លូវជាតិ​លេខ​៤ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី ភ្នំពេញ​។× S88 Beauty ស្ថិតនៅ​ផ្ទះ​លេខ ១២៩B ផ្លូវ​លេខ ៤៤០ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។× S88 Beauty នៅផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ ២០១១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។♦ S88 Beauty ស្ថិតនៅ​ផ្ទះ​លេខ ៣០C ផ្លូវ​លេខ ១៤៦ សង្កាត់​ទឹកល្អក់​ទី​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។× S88 Beauty ស្ថិតនៅ​ផ្ទះ​លេខ ១៩A ផ្លូវ​លេខ​១១ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។× S88 Beauty ១​ទីតាំងនៅ​ខេត្ត​ព្រះសីហនុ × S88 Beauty ១​ទីតាំងនៅ​ខេត្តកំពត​។♦ S88 Beauty ១​ទីតាំងនៅ​ខេត្តកំពង់ចាម​។× S88 Beauty ១​ទីតាំងនៅ​ខេត្តសៀមរាប × S88 Beauty ១​ទីតាំងនៅ​ខេត្តបាត់ដំបង​។​
​ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​-​ខេត្ត កំពុង​បន្ត​ស្រាវជ្រាវ​រក​ទីតាំង​ដទៃទៀត ហើយនឹង​រៀបចំ​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់វិធានការ​ស្របតាម​ច្បាប់​ជា​ធរមាន​៕a permy a permy1 

​