» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2267 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098034 នាក់

ឥណ្ឌូណេស៊ី ចាប់​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​២​គ្រឿង​បន្ទាប់ពីអ៊ីរ៉ងចាប់កប៉ាល់កូរ៉េ

 


​ឥណ្ឌូណេស៊ី​៖​នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​មួយគ្រឿង​និង​នាវា​ប៉ា​ណា​ម៉ា​មួយគ្រឿង​ត្រូវបាន​អាជ្ញាធរ​ឥណ្ឌូណេស៊ី​ចាប់​ឃាត់​កាលពី​ថ្ងៃទី​២៤​កម​រា​២០២១ ក្រោម​មូលហេតុ​សង្ស័យថា​បានធ្វើ​សកម្មភាព​ដឹក​ប្រេង​ដោយ​ខុសច្បាប់ នៅក្នុង​ដែនទឹក​ប្រទេស​ឥណ្ឌូណេស៊ី ។a indo iranoil

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​សន្តិសុខ​ដែនសមុទ្រ​ឥណ្ឌូណេស៊ី​បាន​បង្ហើប​ឱ្យដឹងថា នាវា​ដឹក​ប្រេង​ឈ្មោះ MT Horse ដែលមាន​ដោត​ទង់ជាតិ​អ៊ីរ៉ង់ និង​នាវា​ឈ្មោះ MT Frea ដោត​ទង់ជាតិ​ប៉ា​ណា​ម៉ា ត្រូវបាន​រឹបអូស​នៅក្នុង​ដែនទឹក​នៅឯ​ខេត្ត Kalimantan ភាគ​ខាងលិច​ប្រទេស​ឥណ្ឌូណេស៊ី​។ គេ​ក៏បាន​ដាក់​ការសង្ស័យ​ទៅលើ​នាវា​ទាំងពីរ ចំពោះ​ការបំពាន​ផ្សេងៗ​រួមមាន ការមិន​បង្ហាញ​ទង់ជាតិ​ឱ្យបាន​ត្រឹមត្រូវ ការបិទ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ ការបោះ​យុថ្កា​ដោយ​ខុសច្បាប់ ក៏ដូចជា​ការផ្ទេរ​ឥន្ធនៈ​ខុសច្បាប់​រវាង​នាវា​ទៅ​នាវា​ដឹក​ប្រេង​ផ្សេងទៀត​។

អាជ្ញាធរ​ឥណ្ឌូណេស៊ី​កបាន​បញ្ជូន​នាវា​ដឹក​ប្រេង​ទាំង​២ ទៅកាន់​កោះ Batam ក្នុង​ខេត្ត Riau Islands ប្រទេស​ឥណ្ឌូណេស៊ី ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ទៀត​។ ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់​បានទទួល​ស្គា​ល់ពី​ការចាប់​រឹបអូស​នាវា​ដឹក​ប្រេង​នេះ​ដោយ​សំអាង​លើ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ប៉ុន្តែ​មិនទាន់មាន​របាយការណ៍​ឆ្លើយតប​មកវិញ​នោះទេ​។ សូម​បញ្ជាក់ដែរថា​ថ្មីៗ​នេះ​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង​បាន​ចាប់​រឹបអូស​កបាល់​ដឹកទំនិញ​របស់​កូរ៉េ​មួយ​ដែរ​ដោយ​អ៊ីរ៉ង​ខឹង​ប្រទេស​កូរ៉េខាងត្បូង​បង្កក​ប្រាក់​អ៊ីរ៉ង​៧​ពាន់​លាន​ដុល្លារ​តាម​ការដាក់ទណ្ឌកម្ម​អាមេរិក​។​

អ៊ីរ៉ង់​ដែលជា​ប្រទេស​សម្បូរ​ទៅដោយ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​ជាច្រើន​ប៉ុ​ន្ត បាន​ថយចុះ​នៃ​ការនាំ​ចេញទៅ​ទីផ្សារ​បរទេស​យ៉ាងខ្លាំង បន្ទាប់ពី​អតីត​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បាន​ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​រដ្ឋធានី​តេ​ហេ​រ៉ង់​និង​បន្ត​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច កាលពី​ឆ្នាំ ២០១៨ ដែល​វា​បាន​កាត់បន្ថយ​ប្រភព​ចំណូល​ដ៏​សំខាន់​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​។​a indo iranoil1 

​