
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5143 នាក់
ម្សិលមិញ 27587 នាក់
សរុប 20856214 នាក់
ភ្នំពេញ៖ប្រភពពីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយរដ្ឋបាលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀនរបស់សហរដ្ឋអាមេរិក (DEA) សហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនកម្ពុជា (ADP) និងនគរបាលខេត្តកោះកុង ដើម្បីបញ្ឈប់ទូកនេសាទមួយដែលសង្ស័យថាបានដឹកជញ្ជូនគ្រឿងញៀនពីកំពង់ផែកោះកុងទៅកាន់នាវានានាក្នុងដែនទឹកអន្តរជាតិ។ទោះបីយ៉ាងណាស្ថានទូតមិនបានប្រាប់ឲ្យដឹងពីពេលវេលានៃការបង្ក្រាបទេ។
តែបើយោងតាមសេចក្ដីប្រកាសព័ត៌មានថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ អយ្យការសាលាដំបូងខេត្តកោះកុងបានឱ្យដឹងពីការចោទប្រកាន់មនុស្សចំនួន៨នាក់ ក្នុងនោះមានជនជាតិឡាវម្នាក់ ពាក់ព័ន្ធនឹងបទរក្សាទុកដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទសមគំនិតក្នុងអំពើរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តិចាប់ពីខែសីហា ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ជាមួយនឹងវត្ថុតាងដែលចាប់បានមានគ្រឿងញៀនដល់ទី ៣៩បាវ ដែលមានទម្ងន់ប្រមាណ ៩៧៨គីឡូក្រាម។ បច្ចុប្បន្នអ្នកទាំង៨នាក់កំពុងត្រូវបានតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់កម្ពុជា។
គេមិនដឹងថាការសម្រេចរបស់តុលាការកោះកុងមានការពាក់ពន្ធ័និងពត៍មានខាងលើឬក៏ជារឿងថ្មីទៀតនោះទេ។ស្ថានទូតសហរដ្ឋអាមេរិកបានបញ្ជាក់ពីផលនៃកិច្ចសហការថា ការបង្ក្រាបនេះបានទប់ស្កាត់មិនឱ្យគ្រឿងញៀនទាំងនេះបន្តចរាចរទៅដល់សហគមន៍នៅសហរដ្ឋអាមេរិក កម្ពុជា ឬប្រទេសដទៃទៀតឡើយ។
ប្រភពដដែលបានលើកឡើងថា បណ្តាញឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជាជាចំណុចឆ្លងកាត់សម្រាប់ការដឹកជញ្ជូនគ្រឿងញៀន ហើយ DEA នឹងបន្តប្តេជ្ញាចិត្តគាំទ្រអាជ្ញាធរកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងបណ្តាញឧក្រិដ្ឋជនទាំងនេះ ដើម្បីការពារសុវត្ថិភាព និងសុខភាពសាធារណៈ។
លោកស្រីឈឺវ៉ាពេលចូលកាន់តំណែងជាអភិបាលខេត្តកោះកុងកាលពីថ្ងៃទី៣កញ្ញាបានបានសន្យាជាមួយលោកសសុខារដ្ឋមន្ត្រីក្រសួងមហាផ្ទៃពីការប្តេជ្ញាចិត្តបង្ក្រាបគ្រឿងញៀននៅក្នុងអាណាចក្រកោះកុងឲ្យបានល្អផងដែរ។