» ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់! » នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ជាប់គាំងនៅកំពង់ផែខេត្តព្រះសីហនុ ដោយសារសាំងឡើងថ្លៃ » ខួប៧០ឆ្នាំនៃទំនាក់ទំនាក់ទំនងការទូតកម្ពុជានិងសហពន្ធ័រុស្ស៊ីប្រកាសពីការពង្រឹងកិច្ចសហប្រតិបត្តិការ! » សម្តេចធិបតី ងឿងឆ្ងល់ ហេតុអ្វីអ្នកនយោបាយក្រៅប្រទេស មិនផ្សាយព័ត៌មាន ដែលថៃបញ្ជាក់ពីបាត់បង់ដី ១៣៨ហិកតា នៅចន្លោះបង្គោលព្រំដែនលេខ៥២-៥៩អ៊ុំសំអានសួរថាតើថៃវាសុខចិត្តកាត់ដីឲ្យខ្មែរ?! » លេខាធិការដ្ឋានយោធាភូមិភាគ៤កម្ពុជាជួបភាគិភូមិភាគ២ថៃជួបជជែកគ្នារឿងគ្នារឿងជម្រុងការអនុវត្តន៍កិច្ចព្រមព្រៀងឈប់បាញ់ថ្ងៃ២៧ធ្នូ » សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស Aអះអាងពីការខំពង្រឹងគុណភាពសិក្សា » លោកមាសសារ៉ាអ្នកាសែតអនឡាញត្រូវតុលាការខេត្តកណ្តាលគម្រាម!? » កិច្ចសហការអាមេរិក និងកម្ពុជា បង្ក្រាបបានការជួញដូរគ្រឿងញៀន ដោយរឹបអូសមេតំហ្វេតាមីនជិត ៩៧៩គីឡូក្រាម និងឃាត់ខ្លួនមនុស្ស ៨នាក់ » ក្រុងសៀមរាបនឹងមានកម្មវិធីអបអរបុណ្យអុំទូកសំពះព្រះខែរ » មានជនបរទេសមកសម្ងំក្នុងស្រុកខ្មែរធ្វើសកម្មភាពប្រព្រឹត្តបទល្មើសមានការឆបោកតាមប្រពន្ធ័បច្ចេកវិទ្យារាប់ម៉ឺននាក់នាពេលកន្លងមក » សមត្តកិច្ចចុះបង្ក្រាបការជ្រើសរើសខុសច្បាប់សម្រាប់កេងប្រវ័ញ្ចន៍ និងអន្តរការរវាងអ្នកសុំកូន និងស្រីស៉ីឈ្នួលពរពោះ » បន្ទាប់ពីថៃបដិសេធក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្តីថ្លែងការណ៍ទាត់ចោលការលើកឡើងរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃ  » ៩ខែ ដើមឆ្នាំ​២០២៨មានមនុស្សជាង១ពាន់​នាក់ស្លាប់ដោយសារគ្រោះថ្នាក់​ចរាចរណ៍​

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 27969 នាក់

ម្សិលមិញ 21744 នាក់

សរុប 20894941 នាក់

នាវាទេសចរណ៍លំដាប់អន្តរជាតិ ឈ្មោះ Villa Vie Odyssey (វីឡា វី អូឌីសេ) របស់ក្រុមហ៊ុនសហរដ្ឋអាម៉េរិក ជាប់គាំងនៅកំពង់ផែខេត្តព្រះសីហនុ ដោយសារសាំងឡើងថ្លៃ

 

ខេត្តព្រះសីហនុ៖អ្នកដំណើរប្រមាណ២០០នាក់ ត្រូវបានបញ្ជាឱ្យចុះពីនាវាទេសចរណ៍ Odyssey ភ្លាមៗ ហើយជាប់គាំងនៅក្រុងព្រះសីហនុ ព្រោះក្រុមហ៊ុនដែលដំណើរការនាវានេះ អស់ថវិកា។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែតុលា ឆ្នាំ២០២៦ ។a tour odesey hak 

ទោះជាយ៉ាងណាអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានផ្ដល់ទិដ្ឋាការប្រភេទទេសចរណ៍ T ជូនភ្ញៀវទេសចរជនបរទេស លើនាវា សរុបចំនួន ២០០នាក់ (ស្រី១១៦) មកពី ១៥សញ្ជាតិ។ បច្ចុប្បន្ន នេះភ្ញៀវទេសចរណ៍ទាំងអស់ បានចុះចេញពីនាវា និងកំពុងសម្រាកនៅក្នុងខេត្តព្រះសីហនុ។ ដោយឡែក នាវាក៏មានផ្ទុកនាវិក សរុបចំនួន ១៥៦នាក់ (ស្រី ១២នាក់) មកពី ១៦សញ្ជាតិផងដែរ។

ករណីយ៍នេះរដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ រួមជាមួយក្រុមការងារបច្ចេកទេស នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាល និងពិភាក្សាផ្ទាល់ជាមួយអ្នកដំណើរ និងនាវិកនៅលើនាវាទេសចរណ៍ខ្នាតយក្ស ODYSSEY ដើម្បីស្តាប់ពីក្តីកង្វល់ និងស្វែងយល់ពីតម្រូវការចាំបាច់នានា ក្រោយពេលដែលពួកគេបានជួបប្រទះនូវការរំខានក្នុងអំឡុងពេលធ្វើដំណើរ។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្ដម ហួត ហាក់ នាថ្ងៃទី២៩ ខែតុលានេះ បានថ្លែងជាភាសាអង់គ្លេសដោយផ្ទាល់ជម្រាបជូនដល់ ប្រធាននាវាទេសចរណ៍អន្តរជាតិ ODYSSEY ថា អាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធកម្ពុជាទាំងអស់ នឹងធានាផ្តល់នូវភាពកក់ក្តៅបំផុតជូនដល់ភ្ញៀវទេសចរអន្តរជាតិទាំងអស់លើនាវា។

លោករដ្ឋមន្រ្តី បានគូសបញ្ជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជាតែងតែធានា និងផ្តល់អាទិភាពខ្ពស់ជានិច្ចលើសុខុមាលភាព សុវត្ថិភាព ការគោរព និងភាពកក់ក្តៅយ៉ាងពេញទំហឹង ចំពោះភ្ញៀវទេសចរអន្តរជាតិទាំងអស់ ដែលបានចូលមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។

ទោះបីយ៉ាងណាក្នុងបទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន លោក Emanule ប្រធាននាវាទេសចរណ៍ Villa Vie Odyssey បានថ្លែងនូវការដឹងគុណយ៉ាងស្មោះស្ម័គ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ដែលបានចុះមកសួរសុខទុក្ខ និងជួយសម្រួលការងារមួយចំនួនដល់ភ្ញៀវទេសចរលើនាវាទាំងជាង ២០០នាក់។

ទាក់ទងផែនការធ្វើដំណើរបន្ត លោក Emanule បានអះអាងថា នាវាគ្រោងនឹងចាកចេញពីកម្ពុជា នៅថ្ងៃទី៣១ ខែតុលានេះ បន្ទាប់ពីទទួលបានការទូទាត់ថ្លៃឥន្ធនៈ (Bunker) ដែលកំពុងរង់ចាំនៅពេលនេះ ព្រមទាំងការទទួលបានព័ត៌មានផ្លូវការ និងការរៀបចំឯកសារពាក់ព័ន្ធរួចរាល់ មុននឹងសម្រេចចិត្តចេញដំណើរទៅកាន់គោលដៅបន្ទាប់។លោកសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈកិច្ចអន្តរាគមន៍ពីកម្ពុជា ស្ថានភាពនឹងទទួលបានលទ្ធផលល្អប្រសើរ ហើយពួកគេប្តេជ្ញានឹងវិលមកកម្ពុជាជាថ្មី។

ដូចនេះការយកចិត្តទុកដាក់របស់កម្ពុជាចំពោះនាវា Odyssey នាពេលនេះ ក៏បានឡើងវិញនូវកាយវិការ មនុស្សធម៌ដ៏មានតម្លៃរបស់កម្ពុជា ដែលពិភពលោកបានចងចាំតាមរយៈព្រឹត្តិការណ៍ទទួលស្វាគមន៍នាវាទេសចរណ៍ Westerdam កាលពីខែកុម្ភៈ ឆ្នាំ២០២០ ក្នុងសម័យមានជម្ងឺឆ្លងកូវីតកន្លងទៅ។ នៅពេលនោះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងទឹកចិត្តមនុស្សធម៌របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានអនុញ្ញាតឱ្យនាវា Westerdam ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីនាវានេះបានជួបប្រទះការលំបាកក្នុងការស្វែងរកកំពង់ផែចូលចត ដោយសារការព្រួយបារម្ភអំពីការរីករាលដាលនៃជំងឺកូវីដ-១៩។ កាយវិការប្រកបដោយមនុស្សធម៌នេះបានទទួលការកោតសរសើរពីមជ្ឈដ្ឋានអន្តរជាតិ និងបានធ្វើឱ្យសារដ៏មានអត្ថន័យ «កម្ពុជាជាប្រទេសតូច ប៉ុន្តែមានបេះដូងធំ» (A Small Country with a Big Heart) ក្លាយជានិមិត្តរូបនៃសាមគ្គីភាព និងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជា។

បន្ទាប់ពីព្រឹត្តិការណ៍ឆ្នាំ២០២០បន្ទាប់មកនៅឆ្នាំ២០២៣នាវាវេស្ទើដាម Westerdam បានវិលត្រឡប់មកកម្ពុជាសារជាថ្មីដើម្បីរំលឹកនូវអនុស្សាវរីយ៍ដែលកម្ពុជាផ្តល់ឲ្យនាពេលលំបាកកន្លងមក ។a nava astedam a tour odesey a tour odesey2