» សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់សាលាពលទាហានដែលមានភារកិច្ចហ្វឹកហ្វឺនត្រូវបង្កើតបរិយាកាសអំណោយផលដល់ការហ្វឹកហាត់របស់យោធិនកាតព្វកិច្ចយោធា » មង្គលការមួយដែល​គ្មាន​កូន​កំលោះ​ ដោយ​សារ​ខាងប្រុស​ខឹងខាងស្រីថាថ្ងៃការហើយមានស្រីទៀត!? » ប្រជាពលរដ្ឋសម្រុកទៅ បន្តសុពលភាពបណ្ណបើកបរ របស់ក្រសួងសាធារណការ តែមិនមានបញ្ហារអ៊ូ » លោកវង្សី វិស្សុតរដ្ឋមន្ត្រីទីស្តីការគណរដ្ឋមន្ត្រី ជំរុញឱ្យបង្កើតសហគមន៍ចម្លាក់ភ្នំសន្ទុក ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ » លោក រតនៈ វិសិដ្ឋ តារាចម្រៀងនិងជាអ្នកសម្តែងស្លាប់តែម្នាក់ក្នុងនបន្ទប់ជួលនៅអាមេរិកដោយគ្មានអ្នកណាដឹង! » សិស្សស្រីអាយុ១៦ឆ្នាំម្នាក់បានស្លាប់ដោយសារជិះម៉ូតូទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតដួលបោកក្បាល » មេបង្ក្រាបបង្ហើបពីការធ្វើកិច្ចសហការជាមួយ FBI និង Interpolដើម្បីបង្ក្រាបscam! » ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយហ្វ្ាសស៊ីង តវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!?

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1157 នាក់

ម្សិលមិញ 12477 នាក់

សរុប 21120833 នាក់

ដកបញ្ឈរជើងមេគុកខេត្តប៉ៃលិន និងកូនចៅ៣នាក់ទៀត ក្រោយធ្លាយវីដេអូហិង្សាលើអ្នកទោស ក្នុងគុក

 

ប៉ៃលិន៖លោក កូវ កឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន និងមន្ត្រី៣នាក់ទៀត រួមមាន លោក សុប ពិសិទ្ធិ អនុប្រធានការិយាល័យប្រតិបត្តិ, លោក សុខ អ៊ា អនុប្រធានការិយាល័យសន្តិសុខពន្ធនាគារ និង លោក ទូច រក្សា ប្រធានផ្នែកសុខាភិបាល ត្រូវបានផ្អាកការងារបណ្ដោះអាសន្ន។a pri pay 

នេះបើតាមលោក ឃៀង សុណាឌីន អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ។ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពី បែកធ្លាយវីដេអូប្រើហិង្សាលើគ្នាទៅវិញរវាង អ្នកជាប់ឃុំនិងអ្នកជាប់ឃុំ នៅក្នុងពន្ធនាគារ ។ លោកទូចសុឃៈអ្នកនាំពាក្យក្រសួងមហាផ្ទៃឲ្យដឹងថាឃ្លិបវិដេអូហឹង្សានេះផ្សាយតាំងពីខែមិថុនា២០២៦។

សូមបញ្ជាក់ថាករណីប្រើអំពើហិង្សាក្នុងពន្ធនាគារខេត្តប៉ៃលិន បាននិងកំពុងផ្ទុះការរិះគន់យ៉ាងក្តៅគគុកជាថ្មីម្តងទៀតនៅក្នុងបណ្តាញសង្គម គិតត្រឹមថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ ២០២៦ នេះ បន្ទាប់ពីមានការបែកធ្លាយវីដេអូឃ្លីបថ្មីៗបន្ថែមទៀត ដែលបង្ហាញពីសកម្មភាពវាយដំ និងធ្វើទារុណកម្មយ៉ាងសាហាវព្រៃផ្សៃទៅលើជនរងគ្រោះ ២ ករណីផ្សេងគ្នាបន្ថែមទៀត។

ការបែកធ្លាយវីដេអូភាគ២នេះ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីវីដេអូភាគទី១ ត្រូវបានផ្សព្វផ្សាយ និងមិនទាន់រំងាប់អារម្មណ៍សាធារណជននៅឡើយ។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យមហាជនរិះគន់ និងចោទសួរចំៗទៅកាន់ លោកកូវ គឿត ប្រធានពន្ធនាគារខេត្តប៉ៃលិន ថា តើលោកបានជ្រាបអំពីបញ្ហាអំពើហិង្សាដែលកើតឡើងម្តងជាពីរដងនេះដែរឬទេ? ឬមួយក៏លោកបានជ្រាបហើយ ប៉ុន្តែនៅតែបណ្តែតបណ្តោយឱ្យកើតមានអំពើហិង្សាដ៏ព្រៃផ្សៃនេះឡើងដដែលៗ?

ប្រភពពីការបែកធ្លាយបានចោទប្រកាន់ថា សកម្មភាពហិង្សាក្រោមដៃក្រុមទណ្ឌិតដែលមានអំណាចទឹកប្រាក់ក្នុងពន្ធនាគារ ហាក់បីដូចជាគ្មានការកោតខ្លាចច្បាប់បន្តិចសោះឡើយ ហើយថែមទាំងអាចបញ្ជាលើមន្ត្រីពន្ធនាគារពីថ្នាក់លើដល់ថ្នាក់ក្រោម ឱ្យធ្វើតាមអ្វីដែលពួកគេត្រូវការ ឬមើលរំលងសកម្មភាពខុសច្បាប់ទាំងនោះ។ ជាងនេះទៅទៀត ប្រភពដដែលបានគូសបញ្ជាក់ពីបញ្ហានៃការបណ្តោយឱ្យមានការប្រើប្រាស់ទូរស័ព្ទដៃនៅក្នុងគុករួចមកហើយ ដែលជាហេតុធ្វើឱ្យសាធារណជនចោទសួរជាខ្លាំងអំពីមនសិការ តម្លៃនៃឯកសណ្ឋាន និងការទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំពន្ធនាគារខេត្តប៉ៃលិន។a pri pay1