» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2866 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098633 នាក់

កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​អូរ​ស្មាច់​ចុះ​ ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​១៤​នាក់​


​ខេត្ត​ឧ​ត្ត​រ​មានជ័យ​: នៅ​ថ្ងៃ ទី​១៥ ខែកុម្ភ​: ឆ្នាំ​២០២៥ វេលា ម៉ោង​១១ : ១៥ នាទី កម្លាំង​កង រាជ​អាវុធហត្ថ ស្នាក់ការ​សន្តិសុខ​អូរ​ស្មាច់​ចំនួន​១២​នាក់ រថយន្ត ចំនួន​០២​គ្រឿង ម៉ូតូ​០៤​គ្រឿង អាវុធ​ចំនួន​០៣​ដើម វិទ្យុ​ទាក់ ទង​ចំនួន​០៤​គ្រឿង ដឹកនាំ​បញ្ជា​ដោយ​លោក​វ​សេនីយ៍​ទោ ប៊ូ ប៊ូ​រ៉ា​ន់ នាយសេនាធិការរង​ក​ង​រាជ អាវុធហត្ថ​ខេត្ត​ចុះបង្ក្រាប ករណី​ក្មេង​ទំនើង​បា​ម​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ១៤ នាក់ ដំបង​ឈើ ចំនួន​០២ ដើម ដំបង​ដែក​០១​ដើម បង្ក​ការ​អិ​កឡុក​នៅ ក្នុង​ការដ្ឋាន​សំណង់​ចិន ស្ថិតនៅ​ភូមិ​អូរ​ស្មាច់ សង្កាត់​អូរ​ស្មាច់ ក្រុង សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ។a pm smach

ផ្អែក​តាម​របាយការណ៍​សមត្ថ កិច្ច​កងរាជអាវុធហត្ថ​បានអោយ ដឹងថា​ជនសង្ស័យ​ចំនួន​១៤​នាក់ រួមមាន :១-​ឃុន ចាន់ណា​រ៉ាត់ ប្រុស អាយុ ២០ ឆ្នាំ​មុខរបរ កម្មករសំណង់ ។​២- កុង គា ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ កម្មករសំណង់ ។​
៣-​ធី វី​រះ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ ។​៤- សួស សង្ហា ប្រុស អាយុ​១៨ ឆ្នាំ កម្មករសំណង់ ។​៥- សយ រត​នះ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ។​៦- ទិ​ត្យ ចក ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ កម្មករសំណង់ ។​៧-​ពេជ្រ ពៅ ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ។​៨ - វុ​ធ វីត ប្រុស អាយុ ២០​ឆ្នាំ មុខរបរ កម្មករសំណង់ ។​៩ - សុខ លូន ប្រុស អាយុ ២០ ឆ្នាំ មុខរបរ កម្មករសំណង់ ។​១០ - ហេង ចំរើន ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កម្មករសំណង់​។

១១ - ឡាយ លី​ហេង ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ ។​១២ - វឿន ពេជ្រ ប្រុស អាយុ ២១​ឆ្នាំ មុខរបរ កម្មករសំណង់ ។​១៣ - សឿត សោម ប្រុស ៤២ ឆ្នាំ មុខរបរ កម្មករសំណង់ ។​១៤ - បាន មិនា ប្រុស អាយុ ១៨ ឆ្នាំ មុខរបរ កម្មករសំណង់ ។​-​ជនសង្ស័យ​ទាំង ១៤ នាក់ មានមុខរ​បរជា​កម្ម​ករ​សំណង់ ស្នាក់​នៅក្នុង​ការដ្ឋាន​សំណង់​ចិន ក្នុង ភូមិ​/​សង្កាត់​/ ក្រុង ខាងលើ បច្ចុប្បន្ន​កម្លាំង​កង​រាជ​អា​វុ​អ​ហត្ថ​ស្នាក់ការ​សន្តិសុខ​អូរ​ស្មាច់​បាន​នឹង​កំពុង​ចាត់វិធានការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូមបញ្ជាក់ថា​: នៅ​ស្នាក់ការ​សន្តិសុខ​កង​រាជ អាវុធហត្ថ​អូរ​ស្មាច់ ដែលមាន លោក​វរសេនីយ៍ទោ ប៊ូ ប៉ូ​រ៉ា​ន់ ជា​មេបញ្ជាការ​ដឹកនាំ និង​ទទួល ខុសត្រូវ​លើ​ផ្នែក​ថែរក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់​សាធារណ​: និង​សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​សង្កាត់​អូរ​ស្មាច់ លោក​វរសេនីយ៍ ទោ ប៊ូ បូរ៉ាន់ នាយរង​សេនាធិការ កងរាជអាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មាន ជ័យ ដោយ​គោរព និង​អនុវត្តតាម​ការចង្អុល​បង្ហាញ ពី​គណបញ្ជាការ​ឯកភាព​ខេត្ត និង​បទ បញ្ជា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម សេនី យ៍​ត្រី លី ដា​រិ​ទ្ធ មេបញ្ជាការ​កង រាជ​អាវុធហត្ថ​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក ប៊ូ បូរ៉ាន់ បាន​ដឹកនាំ​កង កម្លាំង​កងរាជអាវុធហត្ថ ស្នាក់ ការ​សន្តិសុខ​អូរ​ស្មាច់ ចុះ​ល្បាត ជាប្រចាំ​រៀលរាល់​ថ្ងៃ ដូច​ភ្លៀង រលឹម​ក្នុងភូមិ​សាស្ត្រ​ច្រកទ្វារ​ព្រំ ដែន​អន្តរជាតិ ប៉ោយប៉ែត​ដើម្បី ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស អោយបាន​ទាន់ពេលវេលា ធានា ការពារ​សន្តិសុខ សុវត្ថិភាព​ជូន ប្រជាពលរដ្ឋ​អោយមាន​ភាពកក់ក្តៅ ៕ ដោយ​: ពិ​ទូ​a pm smach1 a pm smach2 

​