» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3485 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099252 នាក់

ស្រីក្មេង​ម្នាក់​ឌី​ប្រ៉េ​ស្សមក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វារ​

 

​ភ្នំពេញ​៖ មហាជន​មានការ​ភ្ញាក់ផ្អើល​បន្ទាប់​ពី​បាន​ឃើញតែ​ស្បែកជើង តុក្កតា និង​កាបូប​ដែលមាន​ទូរ​សព្ទ រួម​នឹង​ស​ម្ពា​រ​មួយចំនួនទៀត បន្សល់​នៅលើ​ស្ពាន​ជ្រោយចង្វារ​នៅវេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២ ។a die jongva2 

​យោងតាម​រយៈ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​កាត​ធ្វើការ​នៅ​រោងចក្រ ដែល​បាន​បន្សល់ទុក បា​ឱ្យដឹងថា​ម្ចាស់​សម្ភារៈ​ខាងលើ​ជា នារី​កម្មករ​រោងចក្រ​កាត់ដេរ ផ្នែក​វេច​ខ្ចប់​នៅ​ក្រុមហ៊ុន ហុង អ៊ី​ន ស៊ី​ង​ហ៊ែ​ន​ប៊ែ​ក​(​ខេ​ម​បូ​ឌា​)​ហ្វេ​ក​ធើ​រី​ដែល​នាង​ឈ្មោះ ចេង ស្រី​ណេ​ត ។

​តាម​សាក្សី ជា​ប្រជាពលរដ្ឋ​បានឱ្យដឹងថា បានឃើញ​នារី​វ័យក្មេង​រូបនោះ​បានធ្វើ​ដំណើរ​ទៅ​ឈប់​នៅលើ​ស្ពាន​ជ្រោយចង្វារ ឈរ​តោង​បង្កាន់ដៃស្ពាន​ដោយ​ទឹកមុខ​ក្រៀមក្រំ​មួ​យស​ន្ធុះ ក៏បាន​ដោះ​ស្បែកជើង ទុក​កូន​តុក្កតា និង​កាបូប​ដែលមាន​ទូរ​សព្ទ ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ និង​កាត​កម្មការិនី​រោងចក្រ រួច​ក៏បាន​លោត​សម្លាប់ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ ចូលទៅក្នុង​ទន្លេ​លិច​បាត់​តែម្តង​រក​ជួយ​មិនទាន់​។

​បន្ទាប់ពី​មាន​មនុស្ស​លោតទឹក​សម្លាប់ខ្លួន ប្រជាព​រដ្ឋ​ធ្វើដំណើ​បាន​ឈប់​មើល ហើយ​ពេលនោះ​នគរបាល​ក៏បាន​ចុះទៅ​កន្លែងកើតហេតុ ផងដែរ​។ ចំពោះ​សម្ភារ​ដែល​បាន​បន្សល់ទុក ត្រូវបាន​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​រដ្ឋបាល​ជ្រោយចង្វារ យកទៅ​រក្សាទុក ដើម្បី​ប្រគល់ឱ្យ​ក្រុមគ្រួសារ​៕a die jongva a die jongva1 
​