» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 408 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095323 នាក់

ស្ត្រីឈ្មោះសៀវ ឡុងនីត្រូវ អាជ្ញាធរជាតិអប្សរាបង្ខំឲ្យសុំទោសរឿងលក់ការ៉េមកន្លែងហាមឃាត់

 

សៀមរាប៖អាជ្ញាធរជាតិអប្សរានៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ បានចេញការបញ្ជាក់ពាក់ព័ន្ធនឹងការលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ សៀវ ឡុងនី ដែលអាជ្ញាធរចាត់ទុកថាមានខ្លឹមសារប្រាសចាកពីការពិត និងកំពុងបង្កឱ្យមានការយល់ច្រឡំពីសំណាក់សាធារណជនទៅលើតួនាទីនិងភារកិច្ចរបស់មន្ដ្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរា។a long ly 

កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ស្ដ្រីឈ្មោះ ឈាន សុខន ដែលមានគណនីហ្វេសប៊ុកឈ្មោះ សៀវ ឡុងនី បាននិយាយក្នុងការផ្សាយវីដេអូរបស់ខ្លួនថា មន្ដ្រីអាជ្ញាធរជាតិអប្សរាបានប្រើប្រាស់សិទ្ធិអំណាចហួសហេតុ គាបសង្កត់ប្រជាពលរដ្ឋដែលគ្រាន់តែលក់ដូរតិចតួចដើម្បីចិញ្ចឹមក្រពះនៅតាមផ្លូវជុំវិញប្រាសាទអង្គរ។ ស្ដ្រីដដែលបន្ថែមថា ពលរដ្ឋភាគច្រើននៅក្នុងក្រុងសៀមរាបមិនស្វាគមន៍មន្ដ្រីអាជ្ញាធរជាតិអប្សរាទេ ដោយសារតែទង្វើមិនសមរម្យនេះ ហើយខ្លួនដែលជាអ្នកជួបផ្ទាល់ម្នាក់ពិតជាឈឺចាប់។

តែអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា បុគ្គលឈ្មោះ សៀវ ឡុងនី នេះនិយាយខុសពីការពិត។ ស្ដ្រីរូបនេះបានប្រកបមុខរបរលក់ការ៉េមចល័តនៅតាមបណ្ដោយផ្លូវជុំវិញព្រះអង្គចេក ព្រះអង្គចម ដោយគ្មានសណ្ដាប់ធ្នាប់ ព្រមទាំងបង្កជម្លោះជាមួយភ្នាក់ងារសណ្ដាប់ធ្នាប់ក្រុងនៅទីនោះ។ ក្រោយពីរដ្ឋបាលខេត្ដ-ក្រុងមានការរៀបចំទីតាំងត្រឹមត្រូវជូនអាជីវករនៅទីនោះលក់ដូរ បុគ្គលរូបនេះមិនព្រមចូលលក់ទេ ហើយបានផ្លាស់មកលក់ដូរចល័តនៅតាមផ្លូវជុំវិញប្រាសាទអង្គរដោយគ្មានសណ្ដាប់ធ្នាប់ របៀបរៀបរយ រំខានដល់ការទស្សនា និងការធ្វើដំណើររបស់សាធារណជន ទើបក្រុមការងារសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរាតែងតែទប់ស្កាត់ ប៉ុន្ដែសាមីខ្លួនមិនសហការព្រមទាំងបង្កជម្លោះជាមួយក្រុមការងារថែមទៀត។

បើតាមអាជ្ញាធរជាតិអប្សរា ស្ដ្រីដដែលធ្លាប់បានទទួលការណែនាំនិងធ្វើកិច្ចសន្យាជាមួយស្នងការដ្ឋាននគរបាលខេត្ដសៀមរាបម្ដងរួចមកហើយពាក់ព័ន្ធការឡាយវីដេអូបង្កការយល់ច្រឡំដល់សាធារណជន។ យ៉ាងណាមិញ សម្រាប់ករណីដែលកើតឡើងជាថ្មីនេះ ស្ដ្រីដែលគេស្គាល់ថាឈ្មោះ សៀវ ឡុងនី ក៏បានចេញវីដេអូសុំទោសជាសាធារណៈចំពោះពាក្យសម្ដីដែលខ្លួនបាននិយាយក្នុងការផ្សាយផ្ទាល់ ហើយសន្យាឈប់ធ្វើសកម្មភាពបែបនេះទៀតហើយ។

អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ជាថ្មីថា កិច្ចការរៀបចំសណ្ដាប់ធ្នាប់ អនាម័យ និងបរិស្ថានល្អនៅតំបន់អង្គរ គឺជាផ្នែកមួយនៃកិច្ចការអាទិភាពក្នុងទិសដៅអភិរក្សបេតិកភណ្ឌរបស់ជាតិ រក្សាបានរបៀបរៀបរយ និងភាពរលូននៃដំណើរទស្សនារបស់ប្រជាជន ទេសចរជាតិនិងអន្ដរជាតិ។ កន្លងមកការលក់ដូរគ្រប់ទីកន្លែងបានបង្កផលប៉ះពាល់ខ្លាំងដល់សណ្ដាប់ធ្នាប់ និងការរំខានអ្នកទស្សនា។ អាជ្ញាធរជាតិអប្សរាបានសហការជាមួយអង្គភាពពាក់ព័ន្ធដោះស្រាយបានមួយភាគធំនូវបញ្ហាលក់ដូរអនាធិបតេយ្យ និងបានបង្កើតទីតាំងសម្រាប់អាជីវករដោយឥតគិតថ្លៃ ប៉ុន្ដែក៏នៅមានអ្នកលក់ដូរចល័តមួយចំនួនបន្ដសកម្មភាពនៅទីតាំងមួយចំនួនដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ របៀបរៀបរយ អនាម័យដដែល ជាហេតុដែលមន្ដ្រី-បុគ្គលិករបស់អាជ្ញាធរជាតិអប្សរាបន្ដទប់ស្កាត់និងណែនាំជាបន្ដបន្ទាប់៕​a long ly1 a long ly2 a long ly3