» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 761 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095676 នាក់

ករណីយ៍ក្រុមចំរុះខណ្ឌព្រែកព្នៅចុះឆែករកទំនិញសៀមប្រជាពលរដ្ឋប្រតិកម្មក្នុងពេលលោកចាងហ្វាងខំសំពងលោកអនុរដ្ឋលេខាធិការក្រសួងអធិការកិច្ចម្នាក់!

 

 

ភ្នំពេញ៖រឿងតូចតាច​សោះ​ តែ​អាង​អំណាច​ តួនាទី​ របស់​ ឯកឧត្តម​ ប្រាក់​ ឧត្ដមសម្បត្តិ​ អនុរដ្ឋលេខាធិការ​ក្រសួង​អធិការ​កិច្ច​ មកកាង​ ទើប​ម្ចាស់ផ្ទះ​ធ្វើ​ ចរិក​ក្អេងក្អាង​មើលងាយ​សមត្ថកិច្ច​ មើលងាយ​ អាជ្ញាធរ​ ។ នេះជាសាក្នុងហ្វេសប៊ុកលោកចាងហ្វាងផែងវណ្ណៈ។លោកចាងហ្វាងដែលគេដឹងថាជាអ្នកនាំអាទិ៍ដុតរឿងនាំចូលទំនិញថៃដែលគយជាអ្នកបើកដៃឲ្យនោះបានបញ្ជាក់ថា៖សមត្ថកិច្ច​ និង​ អាជ្ញាធរ​ ចុះទៅធ្វើការ​មាន​តំណាង​អយ្យការ​សម្របសម្រួល​និតិវិធី​ថែមទៀត​ មិនមែន​ចុះទៅធ្វើសីដូច​ នាង​ចោទប្រកាន់​ទេ​ ។ឯកឧត្តម​ ប្រាក់​ ឧត្ដមសម្បត្តិ​ អនុរដ្ឋលេខាធិការ​ ក្រសួង​អធិការ​កិច្ច​ ទទួល​បន្ទុក​ខាង​អួត​ និង​គំរាមកំហែង​ ជាពិសេស​ទទួលបន្ទុក​ចាប់​មនុស្ស​ ២៥​ រាជធានី​-ខេត្ត​ ។​a thai good 

បងប្អូន​ត្រូវការ​ចាប់​មនុស្ស​ មិនបាច់​ទាក់ទង​មន្ត្រី​នគរបាល​ ឬ​ កងរាជ​អាវុធ​ហត្ថ​ទេ​ អាចទាក់ទង​ទៅ​ឯកឧត្តម​ ប្រាក់​ ឧត្ដមសម្បត្តិ​ តែម្ដង​គាត់​ជំនាញ​ខាងចាប់ចង​ ។អាណិត​ មន្ត្រី​មូលដ្ឋាន​ និង​ សមត្ថកិច្ច​ថ្នាក់ក្រោម​ ពេល​ចុះ​អនុវត្តន៍​ច្បាប់​ មាន​តំណាង​អយ្យការ​ដឹកនាំ​ អនុវត្តន៍​ត្រឹមត្រូវ​តាម​និតិវិធី​ច្បាប់​ហើយ​ ត្រូវ​ពួក​ឈ្មួញ​ រក្សាទុក​ទំនិញថៃ​ អាងមាន​ខ្នង​យកមក​គំរាមកំហែង​ថ្នាក់​ក្រោម​ លាបពណ៌​ថ្នាក់​ក្រោម​ សុទ្ធតែ​គេចង់​ធ្វើ​ស៉ី​ ? អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ដឹកនាំ​ឆែកឆេរ​ឃ្លាំង​ជាង​ ១០០ទីតាំង​ ឃាត់ខ្លួន​មនុស្ស​ពាក់​ព័ន្ធ​មួយ​ចំនួន​ គ្មាន​ បាតុភាព​អ្វី​ទេ​ ហេតុអ្វី​ ឃ្លាំង​មួយនេះ​ សមត្ថកិច្ច​ឆែក​ឆែកឆេរ​មិនបាន​ ? វប្បធម៌​កាងបែបនេះ​ ពេល​ណា​អស់​ ? ។បើតាមសំណេរលោកចាងហ្វាងផែងវណ្ណៈដ៏មានឥទ្ធីពលគឺទាំងលោកប្រាក់​ ឧត្ដមសម្បត្តិ​ជាមន្ត្រីនិងម្ចាស់ផ្ទះដែលត្រូវអាជ្ញាធរធ្វើការឆែកឆេនឹងត្រូវមានទោស?។

ទោះបីយ៉ាងណាក្រោមការឆែកឆែតាំងពីព្រឹកដល់យប់រកឃើញទំនិញថៃចាស់តាំងពីឆ្នាំ២០២៤នោះម្ចាស់​ឃ្លាំង​ដឹកជញ្ជូន​​ L192 បានប្រតិកម្មរិះគន់​ខ្លាំង​ទៅនឹង​អាជ្ញាធរខណ្ឌព្រែក​ព្នៅ និងព្រះរាជអាជ្ញារងម្នាក់​ថា បានប្រើ​អំណាចគាបសង្កត់ និងសម្លុតធ្វើបាប​ដល់​​គាត់ នៅពេល​ក្រុមការងារចម្រុះនេះ បានចុះ​ទៅ​ឆែកឆេរ​រកផលិតផល និងទំនិញនាំចូលខុសច្បាប់ពីប្រទេសថៃ កាលពី​ថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៦។

ម្ចាស់ឃ្លាំង ដែលមាន​ឈ្មោះ​ក្នុងហ្វេសប៊ុក Sovina បាន​រៀបរាប់​​តាម​រយៈការ​បង្ហោះសារ នៅថ្ងៃពុធនេះ​ថា លោក  ធឹម សំអាន អភិបាល​ខណ្ឌ​ព្រែកព្នៅ បាន​ដឹកនាំ​កម្លាំងមក​ឆែកឆេរ​ឃ្លាំង​របស់​គាត់ ដើម្បី​រក​ផលិតផល​ និងទំនិញ​ខុសច្បាប់​មកពីប្រទេស​ថៃ តាំងពី​ព្រឹក​ម៉ោង​៩ ដល់​ម៉ោង ១០​យប់។

អ្នក​ស្រីបន្ថែម​ថា ក្រុមការងារ​របស់អ្នក​ស្រី បាន​សហការ​យ៉ាង​ល្អជាមួយ​ក្រុមអាជ្ញាធរ ដោយបាន​បើកកុំព្យូទ័រ​ឱ្យអាជ្ញាធរពិនិត្យមើល​ប្រភេទអីវ៉ាន់ ដែលមាននៅក្នុងឃ្លាំង និងឯក​សារផ្សេងៗ ព្រមទាំង​ជួយ​ស្វែង​រក​អីវ៉ាន់​​ថៃ ដោយ​បាន​រក​ឃើញ​អីវ៉ាន់ថៃដូចជាសាប៊ូ ថ្នាំដុសធ្មេញ ថ្នាំបាញ់មូស ទឹកអប់ ឡេ និងទឹក​ខ្ពុលមាត់​ជាដើម ប្រមាណ​២កញ្ច្រែង ដែលសុទ្ធតែ​ជាអ៊ីវ៉ាន់​របស់​អ្នក​លក់​អនឡាញ បាន​​ផ្ញើ​ទុក​នៅ​ក្នុង​ឃ្លាំងនេះ តាំងពីឆ្នាំ ២០២៤ គឺមិនមែនជាអីវ៉ាន់​​របស់អ្នក​​ស្រី​ឡើយ។

លោកស្រីបានបន្ថែម​ទៀត​ថា ប៉ុន្តែ​លោក​អភិបាល​ខណ្ឌ ធឹម សំអាន បែរជាប្រើពាក្យ​ថា អ្នក​ស្រីនិង​ក្រុមការងារមិនសហការ ហើយបានហៅ​ក្រុមផ្សេងៗ​ទៀត​មកកាន់​ឃ្លាំង​របស់​អ្នក​ស្រីជាបន្តបន្ទាប់​ រហូតដល់ ៥០នាក់ ខណៈ​អ្នកខ្លះមក​ទាំង​គ្មាន​​អ្វីសម្គាល់​ខ្លួន​ផង​។

អ្នក​ស្រី​បញ្ជាក់​ថា៖​ «គាត់ (លោក ធឹម សំអាន) ​យក​លេស​ថា អត់សហការ ហើយបាន​ហៅ​ក្រុមផ្សេងៗមក​ទៀត​ច្រើន​ក្រុម​ខ្លាំងណាស់​ ព្រោះ​រឿងហ្នឹងតាំងពីម៉ោង ៩​ព្រឹក ដល់ម៉ោង ១០​យប់ តែ​អ្វីដែលខ្ញុំឆ្ងល់ គាត់ប្រើពាក្យ​​ថា ពួក​ខ្ញុំ​អត់សហការ។ គាត់បានចូលមើល​ឃ្លាំង​របស់​ខ្ញុំរហូត តែគាត់​ប្រើពាក្យ​ថា អត់សហការ។ ខ្ញុំមិនដឹង​ថា កន្លែងណាមួយ ដែលខ្ញុំ​អត់សហការ​ជាមួយ​គាត់»។

ជាមួយគ្នានេះ ម្ចាស់​ឃ្លាំង L192 បាន​ឱ្យ​ដឹង​ទៀត​ថា នៅពេល​​ព្រះរាជអាជ្ញារង ទិន សុចិត្រា បានមក​ដល់ បានធ្វើ​ឱ្យ​ស្ថាន​ភាពកាន់តែ​លំបាក ដោយអ្នកស្រីបាន​អះអាង​ថា លោក ទិន សុចិត្រា បានប្រើអំណាច​គាបសង្កត់មក​លើ​អ្នកស្រី ធ្វើ​ឱ្យ​អ្នកស្រី​កាន់តែមានការ​ភ័យ​ខ្លាច និងបារម្ភ រហូត​សម្រេច​ថតវីដេអូ ដើម្បី​ទុកជាភស្តុតាង។

អ្នកស្រីបានសង្កត់​ធ្ងន់​ថា៖ «នៅពេល​ព្រះរាជអាជ្ញារង ទិន សុចិត្រា មក​ដល់គាត់​រាងប្រើអំណាងរបស់​គាត់ មកគាប់​សង្កត់ខ្ញុំ។ បងខ្ញុំ​ដល់ពេល​ទៅ​យកកូន ក៏គាត់​អត់​ឱ្យ​ទៅយក​កូន ហើយ​គាត់​ចង្អុលមុខ​សម្លុតខ្ញុំ​២ដង។ គាត់ចាត់​ទុក​ខ្ញុំ​ដូច​បង្កើតកំហុសធំខ្លាំងមែន​ទែន ដែលពួកខ្ញុំមិនអាច​ចេញ​ទៅណា​បានទាំងអស់​គ្នា​តែម្តង»។ 

 ចំណែក​លោក អ៊ិន វិចិត្រ ដែលជាម្ចាស់​ឃ្លាំង L192 ដែរ​នោះ បានបង្ហាញសារ​បែបនេះ​ថា៖ ​«តាំង​ពី​រកស៊ីមក ខ្ញុំ​បាន​ប្រមូល និង​បង់​ពន្ធ​ជូនរដ្ឋ​មិន​តិច​ជាង ​២លានដុល្លារទេ។ ទិន្ឋន័យនេះ​ខាង​ពន្ធដារ​អាចឆែក​បាន។ គ្រាន់​អីវ៉ាន់​២​កញ្រែ្ចង​របស់​ភ្ញៀវ​ផ្ញើ​មក​ខ្ញុំ ​ជា​ក្រុមហ៊ុន​ដឹកជញ្ចូន ពួកលោកចាំ​បាច់​ប្រើកម្លាំង​៥០នាក់​មក​ព័ទ្ធ​ជុំវិញ​ឃ្លាំងខ្ញុំ​ដូចខ្ញុំ​ជា​ជន​ឧក្រិដ្ឋ»។

លោកបន្ថែម​ថា៖​ «ខ្ញុំពិត​ជាខឹង​ខ្លួន​ឯង​ណាស់ ដែល​ខ្ញុំ​ជានិស្សិត​ពូកែ រៀន​ដល់​ថ្នាក់​បណ្ឌិត​សហរដ្ឋអាមេរិក តាម​អាហាររូបករណ៍​រៀនបាន As ទាំងអស់សម្រាប់​ថ្នាក់​អនុបណ្ឌិត​ខ្ញុំ នៅ​មិន​អាច​ការពារ​ខ្លួន​ឯង​បាន។ នេះ​ហើយ​ដែល​ខ្ទង់​ម៉ោង​៤​ជាង ខ្ញុំ​ថា ឱ្យ​ពួកគាត់ហៅក្រុមគាត់​ទាំងអស់​មក​ដាក់​ទោស​ខ្ញុំមួយដងឱ្យ​ហើយ កុំឱ្យ​រំខានការរកស៊ីខ្ញុំ ធ្វើឱ្យ​បុគ្គលិក​ខ្ញុំភិតភ័យ»។

ជុំវិញហេតុការណ៍នេះ ​លោក ធឹម សំអាន ​អភិបាលខណ្ឌ​ព្រែកព្នៅ​រូបនេះ បានបញ្ជាក់​យ៉ាង​ខ្លី​ប្រាបកាសែតថា អាជ្ញាធរ​ធ្វើ​តាមច្បាប់ ហើយឱ្យ​អ្នកចោទប្រកាន់មក​លើ​រូប​លោក «ស្បថទៅ»។

គួរបញ្ជាក់​ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានដាក់​បញ្ហា​​ឱ្យអាជ្ញាធរ​ នៅទូទាំង​រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបង្រ្កាប​បទល្មើស Online ព្រមទាំង​​ចុះត្រួតពិនិត្យទីតាំងឃ្លាំងតូចធំ ដែល​សង្ស័យ​មាន​នាំចូល ស្តុកទុក ចរាចរ និងចែកចាយផលិត​ផល​បង្កក​មាន​ប្រភព​ពី​ប្រទេសថៃ។តាមការកត់សម្គាល់ក្រៅពីសាម៉ីខ្លួនម្ចាស់ក្រុមហ៊ុនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ

Rithy rityaបានសសេរខមិនថា៖គាត់ជាអ្នក បើកក្រុមហ៊ុនដឹកជញ្ជូន មិនមែនជាអ្នកនាំចូលផលិតផលសៀមទេ! ហើយអីវ៉ាន់សៀមនឹងសល់តាំងឆ្នាំ2024 ដែលភ្ញៀវគាត់ទុកនៅគាត់ ។ ស្តាប់ខ្មែរអត់យល់ទេឬក៏ម៉េច? ចង់ឈ្នះគេម៉េសទាំងដែលខ្លួនឯងមានគំនិតចង់បាន ថ្លៃ  សោះហ្នឹង?

ឯអ្នកលេងម្នាក់ទៀតសសេរថា៖ក្រុមហ៊ុន App L192 ជាក្រុមហ៊ុនទទួលលក់ឥវ៉ាន់ ម្ចាស់ឥវ៉ាន់គេដាក់លក់ក្នុងapp ពេលភ្ញៀវកុម្ម៉ង់សោះ បើគេនាំចូលរបស់ថៃមកលក់ក៏គេមិននាំចូល២កន្ត្រកនិងដែរ វាខាតថ្លៃដឹក…មួយទៀតប្រជាជនខ្មែរឥឡូវឃើញអីវ៉ាន់ថៃដើរជៀស គេអ្នកមានមុខមាត់ប៉ុណ្ណឹងដែរគេរកស៊ីលក់មុខដែរហ្អី? ហើយថាគេអាងអំណាច?? ត្រូវហើយនេះគេមានអំណាចផង នៅកេណ្ឌទ័ពមកចុះឆែកគេរាប់ម៉ោងឃ្លាំងតូចមួយសោះ ទម្រាំរាស្ត្រសាមញ្ញធម្មតា មិនដឹងចាប់ទោស អូសដំណើរគ្នាម៉េចខ្លះទៅ…?។សូមបញ្ជាក់ថាមកដល់ពេលនេះគេមិនទាន់ឃើញមានលិខិតបទដ្ឋានណាមួយរបស់រាជរដ្ឋាភិបាលចេញហាមឃាត់ជាផ្លូវការមិនឲ្យនាំចូលទំនិញពីប្រទេសថៃនៅឡើយទេ?ក្នុងពេលដែលគិតត្រឹមថ្ងៃទី១៧មិថុនាមានមនុស្ស៩នាក់ហើយត្រូវបានតុលាការចោទប្រកាន់ឃុំខ្លួនករណីយ៍ថាលួចនាំទំនិញថៃចូលនិងបន្លំទំនិញ?៕a thai food6 a thai goo2 a thai good2 a thai good3 a thai gooda