» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 676 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095591 នាក់

សម្ដេច​ក្រឡាហោម បញ្ជា​ឱ្យ​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួងមហាផ្ទៃ ចុះទៅ​ខេត្ត​ព្រះសីហនុ​!!!


​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៨​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​បញ្ជា​ដល់​អង្គភាព​សំខាន់ៗ​ចំនួន​៤ របស់​ក្រសួងមហាផ្ទៃ ចុះទៅ​ខេត្ត​ព្រះសីហនុ​ជាបន្ទាន់ ដើម្បី​ស្រាវជ្រាវ និង​ជួយ​បង្ក្រាប​បទល្មើស ។​a sar siha3 

​អង្គភាព​ចំនួន​៤​នោះ​រួមមាន​៖ អគ្គនាយកដ្ឋាន​រដ្ឋបាល អគ្គស្នងការដ្ឋាន​នគ​របាល អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ក្រុមអ្នកច្បាប់​របស់​ក្រសួងមហាផ្ទៃ​ផងដែរ​។​
​ការដាក់​បញ្ជា​របស់​ស​ម្តេច​ឧបនាយករដ្ឋមន្ត្រី សខេង​បាន​ធ្វើឡើង អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អនុប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ ប្រឆាំង​គ្រឿងញៀន អគ្គនាយក អគ្គាធិការ និង​បំពាក់​ឋានន្ដរស័ក្ដិ ជូន​នាយ​នគរបាលជាតិ​ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​។​

​សម្ដេច​ក្រឡាហោម ថ្លែងថា នៅ​ខេត្ត​ព្រះសីហនុ កំពុង​តែមាន​សកម្មភាព​ជួញដូរ និង​ការអភិវឌ្ឍ ហើយក៏​មាន​ភ្ញៀវ​ទេសចរណ៍ ច្រើន​នៅ​ទីនោះ​ដែរ ដែល​មក​យ៉ាងគំហុក​គួរ​ឲ្យ​កត់សម្គាល់​។ «​ធម្មតា​ទេ​ថា​ជនជាតិ​ណាក៏ដោយ ជាតិ​សាសន៍​ណាក៏ដោយ វា​តែងតែមាន​អ្នក​ល្អ អ្នក​អាក្រក់ ហើយ​ក្នុងពេលដែល​ស្ថានភាព​នៅ​ទីនោះ មិនទាន់​បានរៀបចំ​ស្រួល ឲ្យ​បាន​សមស្រប​នៅឡើយ​ទេ អញ្ចឹង​បង្កើត​នូវ​បញ្ហា​មួយចំនួន ដូចជា​បទល្មើស​សម្លាប់ ការប្រើប្រាស់​គ្រឿងញៀន បញ្ហា​បរិស្ថាន​អនាម័យ​។

យើង​ដឹង​ហើយ​ថា ទឹកសមុទ្រ​ដែលជា​ទី​ពេញនិយម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើង ក៏ដូចជា​ភ្ញៀវ​អន្តរជាតិ ប្រសិនបើ​យើង​មិនបាន​យកចិត្តទុកដាក់ ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ទេ វា​អាចធ្វើ​ឲ្យ​ទឹកសមុទ្រ​ក្លាយជា​សមុទ្ទ​ប្រើ​មិនកើត​។ នេះ​ជាការ​បារម្ភ​របស់​យើង​»​។​​សម្ដេច​ក្រឡាហោម ស ខេង បានបញ្ជាក់​បន្ថែមថា «​ប៉ុន្តែ​សម្រាប់​ក្រសួងមហាផ្ទៃ ដែលមាន​ការទទួលខុសត្រូវ​ច្រើន អញ្ចឹង​ស្នើថា យើង​នឹង​រៀបចំ​ក្រុមការងារ​ខ្លា​មួយ ដើម្បី​ទៅ​គាំទ្រ​ដល់​រដ្ឋបាលខេត្ត​ព្រះសីហនុ ដែល​ក្នុងនោះ ខ្ញុំ​គិតថា​មាន​អគ្គនាយកដ្ឋាន​៤ ដែល​ដើរតួ អគ្គ​រដ្ឋបាល អគ្គ​នគរបាល អន្តោប្រវេសន៍ ហើយ​និង​ក្រុមអ្នកច្បាប់​។ រៀបចំ​ជា​ក្រុម​មួយ​ហៅថា​ក្រុម​ប្រតិបត្តិការ ឬក៏​ក្រុមគាំទ្រ​។ ប៉ុន្តែ​មិនមែន​ថា​ក្រុមគាំទ្រ​ទៅធ្វើ​ជំនួស​រដ្ឋបាល ខេត្ត​ព្រះសីហនុ​ទេ ក៏ប៉ុន្តែ​ទៅ​គាំទ្រ​ជួយ​ដោះស្រាយ នូវ​បញ្ហា​ទាំងឡាយណា​ដែល​ខេត្ត​មិនមាន​លទ្ធភាព រាល់​ទាំង​ការបង្ក្រាប​បទល្មើស ទៅនោះ​ផង​»​។​

​សូមបញ្ជាក់ថា នៅ​ក្រុង​-​ខេត្ត​ព្រះសីហនុ​បាន​និង​កំពុង​ក្លាយជា​កន្លែង​មានការ​អភិ​វ​ឌ្ឈ​ន៍​ខ្លាំង​ដោយសារ​មានការ​បណ្តាក់​ទុក​ពី​ក្រុម​វិនិយោគ​ចិន​។​ជាក់ស្តែង​គ្រាន់តែ​កាស៊ីណូកើតមាន​ប្រហែល​ជាំ​ង​៥០​កន្លែង​នេះ​មិនទាន់​គិតពី​ក្លឹប​កំ​សាន​និង​សណ្ឋាគារ​លំដាប់​ផ្គា​យ​៥​ដែល​កំ​ពិ​ង​សាងសង់​នោះឡើយ​។​ដោយសារ​វត្តមាន​ចិន​សម្រុកចូល​ច្រើន​ដែលភាំគច្រើនជាំចិនជើងល្អបទល្មើស​ក៏​កើយ​មាន​ច្រើន​ផងដែរ​ដែល​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ​បើទោះជា​សម​ត្ត​កិច្ច​បង្ក្រាបបាន​ក៏ដោយ​!​។​ចាំមើល​ថា​តើ​ខេត្ត​ព្រះសីហនុ​សុខ​សប្បាយ​អត់​?៕a sar siha a sar siha1 a sar siha2 

​