» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 971 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095886 នាក់

អាជ្ញាធរចុះបង្ក្រាបកន្លែងចម្រាញ់រ៉ែមាស នៅស្រុកគាស់ក្រឡ ក្រោយ ពីប្រជាពលរដ្ឋប្តឹងកាសែត

 

បាត់ដំបង៖ សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ បានបំបែកកន្លែងចម្រាញ់រ៉ែមាស​ខុស​ច្បាប់មួយកន្លែងនៅភូមិបន្ទាយចា ឃុំឆ្នាល់មាន់ ស្រុកកោះក្រឡ ខេត្តបាត់ដំបង។ កន្លែង​ច​ម្រាញ់រ៉ែមាសនេះ បានធ្វើសកម្មភាពយូរហើយ តែមិនបានរំខានដល់មេភូមិ មេឃុំ ឬ​មេ​ស្រុកនោះទេ។a mine bb1 

កាលពីថ្ងៃទី២៧ ខែមេសា កន្លងទៅនេះ ប្រជាពលរដ្ឋនៅឃុំឆ្នាល់មាន់ បានសុំឲ្យកាសែតហ្វ្រេសញូ ជួយផ្សាយរឿងក្លិនស្អុយចេញពីកន្លែងចម្រាញ់រ៉ែមាសស្ថិតនៅ​ទីតាំង​ខាង​​លើបង្កការរំខានដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។បន្ទាប់មក នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ គេបានក្រុមការងារ នៃ​មន្ទីរ​បរិស្ថានខេត្តបាត់ដំបង សហការជាមួយមន្ទីររ៉ែ និងថាមពលខេត្តបាត់ដំបង ព្រមទាំង​អាជ្ញាធរមូលដ្ឋានមានមន្ត្រីសាលាឃុំឆ្នាល់មាន់ អភិបាលរងស្រុកគាស់ក្រឡ បាន​ចុះត្រួត​ពិនិត្យទីតាំងចម្រាញ់រ៉ែមាសខាងលើ។ សមត្តកិច្ចបានរកឃើញកន្លែងចម្រាញ់រ៉ែមាសដែលគ្មានច្បាប់អនុញ្ញាតនោះ​ម្ចាស់ទីតាំងមានឈ្មោះ ណែត សំណាង។

ក្រោយឃើញបែបនោះ អាជ្ញាធរមិនបានចាត់វិធានការច្បាប់អ្វីនោះទេ គឺគ្រាន់តែណែនាំ​ម្ចាស់ទីតាំង និងបញ្ឈប់សកម្មភាពចម្រាញ់រ៉ែមាស ហើយណែនាំឱ្យធ្វើកិច្ច​សន្យា​បញ្ឈប់​សកម្មភាព និងឱ្យរុះរើឧបករណ៍កែច្នៃរ៉ែមាសនោះ។

ក្រុមការងារក៏បានណែនាំឱ្យសំអាតសារធាតុគីមី ដែលអាចបណ្ដាលឱ្យមានផល​ប៉ះពាល់​ដល់មនុស្ស សត្វ រុក្ខជាតិ នៅជុំវិញទីនោះ តាមលក្ខណៈបច្ចេកទេស ក្នុងរយៈពេលមួយ​សប្តាហ៍ជាកំហិត។

ពាក់ព័ន្ធនឹងសកម្មភាពលួចចម្រាញ់រ៉ែមាសបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ។ ប្រជាពលរដ្ឋបានដាក់ជាចម្ងល់ថា បើតាមប្រជាពលរដ្ឋសកម្មភាពចម្រាញ់រ៉ែមាសនេះ មានសកម្មភាពយូរហើយ ហេតុអ្វីអាជ្ញាធរមូលដ្ឋានដូចជាមេភូមិ មេឃុំ និងអភិបាលស្រុកមិនដឹងនូវសកម្មភាពនេះ?

 

ប្រភពបានសរសេររៀបរាប់យ៉ាងដូច្នេះ «នេះជាសកម្មភាពចម្រាញ់មាសខុសច្បាប់ ដែល​ប្រព្រឹត្តឡើងនៅចំណុចភូមិចាស់ ស្ថិតក្នុងភូមិបន្ទាយចារ ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្ត​បាត់ដំបង។ សកម្មភាពនេះប្រព្រឹត្តឡើងជាង ៣ខែហើយ ដោយឈ្មោះ ភិន ជី ត្រូវ​ជា​បងប្រុសអនុភូមិបន្ទាយចារ ឈ្មោះ ភិន ជីប។ សកម្មភាពនេះ ធ្វើ​ដោយ​កូន​ប្រុសលោក ភិន ជី ឈ្មោះ សម្បត្តិ ជាអ្នកដឹកជញ្ជូនរ៉ែមាសដែលជីករកបាន មកធ្វើការចម្រាញ់​កណ្តាល​ភូមិតែម្ដង ដែលវាជះក្លិនស្អុយខ្លាំង និងធ្វើឱ្យមាន់ទា និងគោ នៅផ្ទះជាប់នោះ​ងាប់​ជា​បណ្តើរៗ»។

ប្រភពបានបញ្ជាក់ទៀតថា កាលពីពេលចូលឆ្នាំខ្មែរថ្ងៃទី២ ក្លិនស្អុយខ្លាំងចេញពីកន្លែងច​ម្រាញ់​ ធ្វើឱ្យក្មេងៗថប់ដង្ហើម រត់ទៅនៅដើមភូមិ នៅពីលើខ្យល់) ដើម្បីគេចពីក្លិន។ប្រភពបានបន្តទៀតថា គ្មាន​​​អ្នកភូមិហ៊ាននិយាយអ្វីពីសកម្មភាពចម្រាញ់រ៉ែនេះឡើយ ដោយ​គេត្រូវដងត្រូវផ្លែជាមួយអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរស្រុករួចអស់ហើយ។a mine bb