
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 5129 នាក់
ម្សិលមិញ 24358 នាក់
សរុប 21100896 នាក់
បន្ទាយមានជ័យ៖សមត្ថកិច្ចឃាត់ខ្លួនជនបរទេសជាង ៨០០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រើល្បិចកលលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ រួមទាំងការឆបោកទិញសរីរាង្គនៅក្នុងប្រតិបត្តិការចុះបង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឈ្មោះឆាយណាបឹងបេង ស្ថិតនៅភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាល័យ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ដែលដឹកនាំកម្លាំងចុះបង្ក្រាបបានប្រាប់កាសែតថា កិច្ចប្រតិបត្តិការបានរកឃើញជនបរទេសសរុប ៨១១នាក់ ក្នុងនោះមានជនជាតិវៀតណាម ៧៧៦នាក់, ចិន៣៤នាក់ , ម៉ាឡេស៊ី១នាក់។ ក្នុងនោះយកទៅស្តាប់ចម្លើយ១៨នាក់ នៅស្នងការដ្ឋាននគរបាលខេត្ត និងរកឃើញភស្តុតាង Online Scams មួយចំនូន។ បន្តនីតិវិធីវីស្តាប់ចម្លើយរកបទល្មើសពាក់ព័ន្ធ រកបទល្មើសសម្អាតប្រាក់ និងពន្លឿននីតិវិធីបណ្តេញចេញ និងបិទស៊ីលទីតាំងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦។
ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ថា ល្បិចកលក្រុមជនសង្ស័យបានប្រព្រឹត្តបទល្មើសលោមលួងស្នេហាឱ្យវិនិយោគលើការទិញលក់ទំនិញ ប្រើប្រាស់បណ្តាញសង្គម TikTok, WhatsApp, Zalo, Telegram និងFacebook គោលដៅទៅប្រទេសវៀតណាម។ ក្រុមជនសង្ស័យបានប្រើប្រាស់បណ្តាញសង្គម ផ្សព្វផ្សាយស្វែងរកជនរងគ្រោះប្រាប់ថាត្រូវការទិញសរីរាង្គ ក្រោយពីជនរងគ្រោះបានចាញ់បោកហើយ ជនសង្ស័យបង្ខំអោយធ្វើការនៅទីនេះតែម្តង ដោយប្រើFacebook និងកម្មវិធី Signal។
សូមបញ្ជាក់ថានីរាជធានីភ្នំពេញសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈចំនួន ៤ នាព្រឹកទី១៣ ខែមីនា ឆ្នាំ២០២៦ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។១៖ វឌ្ឍនភាពការអនុវត្តការងារ និងទិសដៅបន្តក្នុងការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(ONLINE SCAMS)។២៖ សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។