» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3373 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099140 នាក់

សន្តិសុខ​ស្រុក​យើង​ដក​កាំភ្លើងខ្លី​បាញ់​បុរស​ម្នាក់​ចំនួន​៣​គ្រាប់​រងរបួស​ធ្ងន់​គ្រាន់តែ​ជិះ​ម៉ូតូ​អក​ហ្សឺ​គ្នា​

 

ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​ជនដៃដល់​ម្នាក់​ដក​កាំភ្លើងខ្លី​បាញ់ដោយមិនខ្លាចអ្នកណា​ចំនួន​៣​គ្រាប់រង​របួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីបាន​ជិះ​ម៉ូតូឌុប​ប្រពន្ធ​កូន​២​នាក់​អក​ហ្សឺ​និង​ម៉ូតូ​មួយគ្រឿង​ទៀត​របស់ជនល្មើសតែ​មិនទាន់​ប៉ះគ្នា​ផង នៅវេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៦​ខែធ្នូ​ឆ្នាំ​២០២១ ចំណុច​ស្តុ​ប​អតីត​ស្ពានដែក​ចំការ​ដូង តាម​បណ្ដោយ​ផ្លូវ​៣៧១ កែង​ផ្លូវ​២១៧ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។a gun mo3 

ជនរងគ្រោះ​មានឈ្មោះ ឡាយ សៀកឡេង អាយុ​៣២​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣៥៧ ផ្លូវជាតិ​លេខ​៥ ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ ។ រីឯ​ប្រពន្ធ​និង​កូន​២​នាក់​ទៀត​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ ។ប្រភព​ព័​ត៌​ពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ស្គូ​ពី ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 1IV-5692 ដឹក​ប្រពន្ធ​និង​កូន​២​នាក់​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​៣៧១ ទិសដៅ​ពី​កើតមក​លិច​។​

មកដល់​ស្តុ​ប​ត្រង់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បុរស​ម្នាក់​ជា​ជនដៃដល់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 1GU-9897 ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២១៧ ទិសដៅ​ពី​ជើង​មក​ត្បូង​និង​បំណង​បត់​ទៅ​ផ្លូវ​៣៧១​វិញ ក៏​ស្រាប់តែ​អក​ហ្សឺ​រ​គ្នា​បន្តិច តែ​មិនបាន​បុក ឬ​ប៉ះគ្នា​នោះទេ ។ ក្នុងអំឡុង​ពេលនោះ​ក៏មាន​ការ​ប៉ះ​សម្ដី​គ្នា​បន្តិចបន្តួច​ផងដែរ ទើប​ធ្វេ​ី​ឲ្យ​ជនដៃដល់​ដក​កាំភ្លើងខ្លី​បាញ់​ទៅលើ​បុរស​ម្នាក់​ទាំង​ប្រពន្ធ​កូន​នៅក្បែរ​ចំនួន​៣​គ្រាប់​ចំ ពោះ និង​ដៃ រងរបួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ជនដៃដល់​បាន​ជិះ​ម៉ូតូ​គេច​ចេញពី​កន្លែងកើតហេតុ​ដល់​ផ្លូវ​បេតុង ក្នុង​បុរី​លឹម​ឈាង​ហាក់ នៃ​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ទើប​ទុក​ម៉ូតូ​ចោល​គេចខ្លួន​បាត់ស្រមោល ។

ជនរងគ្រោះ​ដែល​ត្រូវ​គ្រាប់កាំភ្លើង ត្រូវបាន​រថយន្ត​សាមុយ​ដឹង​យកទៅ​សង្គ្រោះ​អាយុជីវិត​ភ្លាមៗ​ផងដែរ ។ បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន និង​ផ្នែក​ជំនាញ​បាន​ចុះមក​ប្រមូល​វត្ថុតាង​ដែល​ពាក់ព័ន្ធ​យកទៅ​រក្សាទុក ដើម្បី​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់​ជនដៃដល់​យកមក​ផ្ដន្ទាទោស​តាមច្បាប់ ។​សន្តិសុខ​ស្រុក​យើង​ចឹ​ង​កុំ​ប្រ​ហេស​ងាប់​អត់​អំពើ​៕a gun mo a gun mo1 a gun mo2 a gun mo4 

​