» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2847 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098614 នាក់

ជំនួបរវាងសម្តេចតេជោហ៊ុនសែននិងលោកហ្សេឡិនស្គីអាចនិយាយពីការជួយគ្នាទេ?

 

ភ្នំពេញ៖កាលពីរសៀលថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនក្នុងតួននាទី ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយ ឯកឧត្តម Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែន។a hun sky1

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីសភាពការណ៍នៃប្រទេសរៀងៗខ្លួន និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីនៅវិស័យនានាដែលជាផលប្រយោជន៍រួម ជាពិសេស ការប្រារព្ធខួបលើកទី៣៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងអ៊ុយក្រែន (១៩៩២-២០២៧) នៅឆ្នាំក្រោយ។តើជំនួបនេះមាននិយាយគ្នាតែប៉ុនណឹងទេ?។

បើតាមពិនិត្យមើលតើកម្ពុជានិងអ៊ុយក្រែនមានសក្តានុពលអ្វីខ្លះដែលអាចជួយគ្នាបាន?។ទី១កម្ពុជាជាប្រទេសមួយដែរដែលបានបោះឆ្នោតថ្កោលទោសការឈ្លានពានអ៊ុយក្រែន។ទី២កម្ពុជាដែលមានបទពិសោធខាងដោះមីនបានជួយហ្ចឹកហ្វឺនអ៊ុយក្រែនសម្រាប់ការងារដោះមីន។ដោយឡែកអ៊ុយក្រែនមានអីជួយកម្ពុជា?។អ៊ុយក្រែនមានបទពិសោធក្នុងការធ្វើសង្គ្រាមតទល់ជាមួយប្រទេសធំឈ្លានពានដូចកម្ពុជាត្រូវថៃឈ្លានពានចឹងដែរ។

ក្នុងសង្គ្រាមជិត៤ឆ្នាំកន្លងមកនេះអ៊ុយក្រែនបានក្លាយជាប្រទេសដែលល្បីល្បាញក្នុងការបង្កើតនិងវាយប្រហារសត្រូវដោយប្រើដ្រូន។ដ្រូណអ៊ុក្រែនបានល្បីដល់ប្រទេសអ៊ឺរ៉ុប។ថ្មីនេះទៀតអាមេរិកប្រធានាធិបតីដូណាល់ត្រាំដែលធ្លាប់មាក់ងាយអ៊ុយបានសុំឲ្យអ៊ុយក្រែនជួយទប់ទល់ជាមួយដ្រូនអ៊ីរ៉ង់ដែលរុស្ស៊ីប្រើវាយប្រហារអ៊ុក្រែនផងដែរ។

ជាក់ស្តែងលោកស្រី Kaja Kallas តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បរទេស​នៃ​សហភាព​អឺរ៉ុប បាន​ថ្លែង​ថា ប្រទេស​នៅ​មជ្ឈិមបូព៌ា​មាន​ការភ្ញាក់ផ្អើល​ចំពោះ​ជំនួយ​ដែល​អ៊ុយក្រែន​កំពុង​ផ្តល់​ឱ្យ​ពួកគេ​ក្នុង​ការ​ទប់ទល់​នឹង​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ីរ៉ង់។

ការគាំទ្រនេះកើតឡើងទោះបីជាអ៊ុយក្រែនស្ថិតនៅក្រោមការវាយប្រហារជាប្រចាំក៏ដោយ។ លោកស្រីបានធ្វើការកត់សម្គាល់ទាំងនេះមុនពេលកិច្ចប្រជុំតាមអ៊ីនធឺណិតរវាងរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប និងតំណាងប្រទេសឈូងសមុទ្រ នេះបើយោងតាម ​​Suspilne News នៅថ្ងៃទី 5 ខែមីនា។

លោកស្រី Kallas បានកត់សម្គាល់ថា យន្តហោះគ្មានមនុស្សបើកប្រភេទដូចគ្នាដែលវាយប្រហារទីក្រុងគៀវជារៀងរាល់ថ្ងៃឥឡូវនេះកំពុងត្រូវបានប្រើប្រាស់នៅមជ្ឈិមបូព៌ា។ លោកស្រីបានពន្យល់ថា អ៊ុយក្រែនអាចជួយប្រទេសឈូងសមុទ្របាន ពីព្រោះប្រទេសនេះបានបង្កើតប្រព័ន្ធស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារឯកទេស។ អ្នកការទូតកំពូលរបស់សហភាពអឺរ៉ុបបានលើកទឹកចិត្តប្រទេសឈូងសមុទ្រឱ្យរក្សាទំនាក់ទំនងជាមួយអ៊ុយក្រែន និងប្រធានាធិបតី Zelenskyy ដើម្បីស្វែងយល់ពីរបៀបដែលពួកគេអាចធ្វើការជាមួយគ្នា។

លោកស្រីបាននិយាយថា «ខ្ញុំបានទូរស័ព្ទទៅតំណាងប្រទេសឈូងសមុទ្រ ហើយពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះចំនួនដែលអ៊ុយក្រែនជួយពួកគេក្នុងរឿងនេះ ដោយពិចារណាថាវាស្ថិតនៅក្រោមការវាយប្រហារយ៉ាងខ្លាំងជានិច្ច»។បើចឹងតើកម្ពុជានិងអ៊ុយក្រែនអាចបំពេញឲ្យគ្នាទៅវិញទៅមកបានទេ?។កម្ពុជាមិនអាចទិញអាវុធពីចិនឬវផៀតណាមបានទៀតទេ។ចឹងមានតែរកពីប្រទេសអឺរ៉ុបខាងកើតឬអ៊ុក្រែននេះតែម្តង៕a dron iran a hun sky a hun sky2