» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2640 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098407 នាក់

អាជ្ញាប័ណ្ណ «កាស៊ីណូ» ចំនួន៥ ទីតាំងក្នុងខេត្តកណ្តាល និងខេត្តព្រះសីហនុជាប់ពាក់ព័ន្ធជាមួយ មេឧក្រិដ្ឋកម្ម Online Scam លោក ចេន ហ្ស៊ី ត្រូវបានព្យួរ និង លុប

 

ភ្នំពេញ៖ គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) នៅថ្ងៃទី ១៩ ខែកុម្ភៈ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការព្យួរអាជ្ញាប័ណ្ណ និង លុបអាជ្ញាប័ណ្ណ កាស៊ីណូ សរុបចំនួន៥ ទីតាំងក្នុងខេត្តកណ្តាល និង ខេត្តព្រះសីហនុ។ ការសម្រេចនេះ ក្រោយរកឃើញថា កាស៊ីណូ ទាំងនេះ គឺមានជាប់ពាក់ព័ន្ធជាមួយ មេឧក្រិដ្ឋកម្ម Online Scam លោក ចេន ហ្សី។a jenzy china 

អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) មានកិត្តិយស សូមជម្រាបជូនព័ត៌មានដល់សាធារណជនជាតិ និងអន្តរជាតិ ឱ្យបានជ្រាបថា គណៈកម្មការគ្រប់គ្រងល្បែង ពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសម្រេចព្យួរអាជ្ញាបណ្ណកាស៊ីណូលេខ ០៦២ គ.ល.ក ចុះថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូនក្រុមហ៊ុន ហ្សូ ចេង ខេ.ភី ហូលថេល ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ខ្ញុំ ស្ថិតនៅឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត តាមរយៈសេចក្តីសម្រេចលេខ ០០២ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦ និងដកហូតអាជ្ញាបណ្ណកាស៊ីណូចំនួន ៥ ដូចខាងក្រោម៖

១. អាជ្ញាបណ្ណកាស៊ីណូលេខ ២០៨ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ហ្គោលដេន ហ្វ័រឈួន រីហ្សត វើលដ៍ ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល តាមរយៈ សេចក្តីសម្រេចលេខ ០០៥ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

២. អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ជូន ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី គ្រុប ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៦ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

៣. អាជ្ញាបណ្ណកាស៊ីណូលេខ ០៤៤ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជីន ប៉ី ស្ថិតនៅសង្កាត់ លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៧ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

៤. អាជ្ញាបណ្ណកាស៊ីណូលេខ ០៦៣ គ.ល.ក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ ជី.ស៊ី កាស៊ីណូ ស្ថិតនៅផ្លូវលេខ១០៣ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៨ គ.ល.ក.សសរ ចុះ ថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

៥. អាជ្ញាបណ្ណកាស៊ីណូលេខ ២០៧ គ.ល.ក ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ដែលផ្តល់ ជូនក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ ជីន ប៉ី បួន ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមរយៈសេចក្តីសម្រេចលេខ ០០៩ គ.ល.ក.សសរ ចុះថ្ងៃទី១៣ ខែកុម្ភៈ គ.ស.២០២៦។

សូមបញ្ជាក់ថាឈ្មោះចេនហ្ស៊ីត្រូវបានសមត្តកិច្ចកម្ពុជាចាប់ខ្លួនលោកចេនហ្សីកាលពីថ្ងៃទី៦មករាឆ្នាំ២០២៦បញ្ជូនឲ្យប្រទេសចិនក្រោមបទសង្សយ័ថាប្រព្រឹទ្ទបទល្មើសឆបោកអនឡាន។គេមិនដឹងថាតើទ្រព្យសម្បត្តិលោកចេនហ្ស៊ីនៅកម្ពុជាមានប៉ុន្មានដែលត្រូវថរឹបអូសនោះទេ?៕ a jenzy catch a jenzy close a jenzy close1