» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2861 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098628 នាក់

បញ្ជូន​ស្ត្រី​ជួញដូរ​ព្រហ្មចារី​យ៍​កូនស្រី​បង្កើត ទៅ​តុលាការ​


​ខេត្តក្រចេះ ៖ ស្ត្រី​មេខ្យល់​ម្នាក់ ដែលជា​មេក្លោង​រកស៊ី​រត់ពន្ធ​មនុស្ស​ឆ្លងដែន​ទៅយក​ប្តី​នៅ​ប្រទេស​ចិន​និង​ធ្លា​ប់លក់​ព្រហ្មចារី​កូនស្រី​បង្កើត​របស់ខ្លួន​ចំនួន​៣​នាក់​ទៀតផង​ត្រូវបាន​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ប​ញ្ជុ​ន​ទៅ​តុលាការ​ហើយ​បន្ទាប់ពី​បាន​ឃាត់ខ្លួនកាលពីថ្ងៃ​ព្រហស្បតិ៍​៩ កើត ខែអស្សុជ ឆ្នាំច ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​នៅ​ខេត្តរតនគិរី ។​a mother sell 

​ជ​នស​ង្ស​យ័​ជា​ម្តាយ ដែល​គ្មាន​ព្រហ្មវិហា​ធម៌​ចិញ្ចឹម​កូនស្រី​សំរាប់តែ​លក់​នោះ​មានឈ្មោះ ឌី ចាន់​ធី អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ ។​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ស្ត្រីជន​សង្ស័យ​រូបនេះ​ធ្លាប់បាន​លក់​ព្រហ្មចារី​កូនស្រី​បង្កើត​ខ្លួនឯង​ម្នាក់​ពេល​នាង​ទើបតែ មាន​អាយុ​១៤​ឆ្នាំ​នៅ នៅ​ខេត្តបាត់ដំបង​និង​ជា​អ្នក​ហៅ​ម៉ូយ​ឲ្យ ក្នុង​មួយថ្ងៃ​មាន​ភ្ញៀវ​ចាប់ពី​៥​ទៅ​៦​នាក់ ដែល​ចូល​រួមភេទ​ជាមួយ​នាង​។​

​លោកស្រី​វរសេនីយ៍ឯក នៅ រតនា ស្នងការរង​ទទួលបន្ទុក​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អ​នី​ត​ជន​នៃ​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹងថា​៖​ការចាប់ខ្លួន​ស្ត្រី​សង្ស័យ​ខាងលើ​យោងតាម​ពាក្យបណ្តឹង​របស់​ក្រុមគ្រួសារ​ក្មេងស្រី​រងគ្រោះ​ចំនួន​៣​នាក់ រស់នៅ​ភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ​ស្រុក​ស្នួល​ខេត្តក្រចេះ ដែល​ប្តឹង​ចោទ​លើ​ស្ត្រី​សង្ស័យ​រូបនេះ​ពីបទ​ជួញដូរ​មនុស្ស​ក្នុង​រូបភាព​បោក​បញ្ឆោត​ឲ្យ​ទៅយក​ប្តី​នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់ ។​
​

ស្ត្រីជន​ស​ង្ស​យ័​នេះ​ក្រៅពី​ជាប់​សង្ស័យ​ពី បទ​ជួញដូរ​មនុស្ស​ឆ្លងដែន​នេះ​នៅមាន​ជាប់​ពាក់​ព័​ន្ឋ និង​បទ​ក្លែង​ឯកសារ​មួយចំនួន​ទៀតផង ។​នារី​ជា​កូនស្រី ដែល​រងគ្រោះ​ទាំង​៣​នាក់ ដែល​ទ្រាំ និង​ការគៀបសង្កត់​មិនបាន​ក៏​រត់គេចខ្លួន​រសាត់អណ្តែត​រហូត​បាន​ទៅយក​ប្តី​នៅ​ប្រទេស​ចិន​មួយរយៈ​នោះ ។​
​

ស្ត្រី​ជា​ម្តាយ​រូបនេះ បានដឹងថា កូនស្រី​គេចខ្លួន​បាន​ទៅយក​ប្តី​នៅ​ប្រទេស​ចិន ក៏បាន​បោក​បញ្ឆោត កូនស្រី​របស់ខ្លួន​ចំនួន​២​នាក់​ទៀត ដែល​ម្នា​ក់មាន​អាយុ​២៣​ឆ្នាំ និង​ម្នាក់ទៀត​មាន​អាយុ​២០​ឆ្នាំ​នៅ​ជា​សិស្ស​នៅឡើយ​នោះ​គំរាម​ឲ្យ​នាង​ឈប់រៀន និង ក្លែង​ឯកសារ​រត់ការ​តាម​ឲ្យ​នាង​ទៅយក​ប្តី​នៅ​ប្រទេស​ចិន​ដោយ​ខុសច្បាប់​បន្ថែម​ទៀ ។​

​លោកស្រី​ស្នងការរង​បន្តថា កូនៗ ដែល​បាន​ទៅយក​ប្តី​នៅ​ប្រទេស​ចិន​នោះ ពួកគេ​ទាំងពីរ​នាក់​ទ្រាំ​នឹង​ការធ្វើ​បាប​ពី​ប្តី​ជនជាតិ​ចិន​មិនបាន​ក៏​រត់​មក​ស្រុក​ខ្មែរ​វិញ​តែ​ត្រូវ​ស្ត្រី​ជា​ម្តាយ​រូបនេះ​បង្ខំ និង​បោក​បញ្ឆោត​យកទៅលក់​ប​ន្ត​ទៀត ។​​ដល់ពេល​ម​ត្ថ​កិច្ច​ឃាត់ខ្លួន​ស្ត្រីជន​ស​ង្ស​យ័​នោះបាន ទើប​មាន​នារី​ធ្លាប់​រងគ្រោះ​ទាំងបី នាក់​ជា​កូនបង្កើត​ស្ម័គ្រ​ចូល ខ្លួន មក​បំភ្លឺ​ជុំវិញ​រឿងហេតុ ដែល​ម្តាយ របស់គេ​បាន​ប្រព្រឹត្ត​កន្លងមក​ដែរ ។​a mother sell1 

​