» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 804 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095719 នាក់

ភរិយារបស់គ្រូបង្រៀនដែលត្រូវបានចាប់ខ្លួន ស្វែងរកអន្តរាគមន៍ពីសម្តេចធបិតី ហ៊ុន ម៉ាណែត ឱ្យដោះលែងស្វាមី

 

ខេត្តកណ្តាល៖ភរិយារបស់គ្រូបង្រៀនដែលត្រូវបានចាប់ខ្លួនពីបទញុះញង់ ក្រោយបង្ហោះវីដេអូអំពីជម្លោះព្រំដែនកម្ពុជា–ថៃ បានដាក់លិខិតទៅនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែតនិងផ្ញើលិខិតទៅឥស្សរជនមួយចំនួនទៀត ដើម្បីសុំអន្តរាគមន៍ដោះលែងស្វាមីខ្លួន។a teacher wife 

ក្នុងលិខិតចុះថ្ងៃទី៥ ខែកុម្ភ ឆ្នាំ២០២៦ ភរិយារបស់គ្រូបង្រៀនដែលត្រូវបានចាប់ខ្លួនលោក នូ ភារម្យ គឺ អ្នកស្រី ហែម សំអូន បានសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីដោះលែងស្វាមីគាត់ឱ្យមានសេរីភាពឡើងវិញ ។ក្នុងលិខិតនោះ អ្នកស្រី សំអូន បានរំលឹកពីអំពើល្អរបស់ស្វាមីក្នុងនាមជានាយកសាលាច័ន្ទរ្ម័នដែលធ្លាប់បើកថ្នាក់បណ្តុះបណ្តាលចំណេះដឹងដល់កុមារខ្មែរអស់រយៈពេលជាច្រើនឆ្នាំ និងសកម្មភាពធ្វើកិច្ចការមនុស្សធម៌នានា។

លិខិតរបស់អ្នកស្រីហែម អូន ៖«គាត់មិន ស្ថិតនៅក្រោម គណៈបក្សនយោបាយណាមួយ ខុសពីរដ្ឋាភិបាល និងមាននិន្នាការនយោបាយប្រឆាំង ឬមានចេតនាបង្កភាពវឹកវរដល់សន្តិ សុខសង្គម ដូចការញុះញង់ក្នុងផុស ដែលមានគណនី Facebook Page ឈ្មោះ Sithy Chhun Page ឡើយ»។

លិខិតបន្តថា៖ «អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសម្តេចតេជោ សម្តេចមហាធិបតីបានពី មេត្តា ផ្តល់សេចក្តីសប្បុរស និងក្ដីអនុគ្រោះ ជួយអន្តរាគមន៍ដោះលែង ស្វាមី នាងខ្ញុំឱ្យមានសេរីភាពឡើងវិញ ដើម្បីបានជួបជុំគ្រួសារ និងមើលថែទាំកូនៗ តូច ។ នាងខ្ញុំក្នុងនាមជាភរិយា ពិតជាសុំទោស និងសន្យាថានឹងណែនាំ និងតាមដាន រាល់សកម្មភាពរបស់គាត់ មិនឱ្យមានកំហុសឆ្គងណាមួយកើតឡើងជាលើកទីពីរឡើយ»។

អ្នកស្រី ហែម សំអូន ប្រាប់ប្រជាកាសែតថា ការស្នើសុំអន្តរាគមន៍ក្នុងការសុំដោះលែងនេះ គឺដោយសារតែ ស្វាមីរបស់អ្នកស្រីមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ អស់រយៈពេល៥ខែមកហើយ និងមានបញ្ហាបំណុលគ្រួសារជាដើម ។

អ្នកស្រីនិយាយថា៖ «សម្រាប់ឯកសារនេះ ខ្ញុំស្នើរសុំឲ្យសម្តេច [ហ៊ុន ម៉ាណែត]ដោះលេង គ្រាន់តែទូន្មានឲ្យគាត់ផ្តិតមេដៃដោះលេងឲ្យគេមកវិញ ដើម្បីឲ្យគាត់បានកែរប្រែ ជាលើកទី១ចឹង កុំដាក់គាត់ឃុំឃាំងចឹង ជួយដោះលេងឲ្យគាត់មកវិញមក ។ ជាប្រពន្ធនេះ នឹងប្រែកែគាត់ ឲ្យគាត់កែខ្លួន ដោយសារមួយរយៈនេះគាត់មានវិបិត្តបញ្ហាច្រើនណាស់ ដូចខ្ញុំបានប្រាប់ចឹង ផ្ទះក៏ត្រូវគេរឹបអូស។ បំណុលធនាគារផង ជំពាក់គេទៀតអត់មាន រាល់ថ្ងៃនឹងអត់មានការងារទេ លក់ស្រូវអង្គរ លក់ក្រមារ យើងក៏មិនមែនអ្នកនយោរបាយធ្វើការអីដែល យើងបើកសេវាកម្មខ្លួនឯងចឹងហា»។

អ្នកស្រីបានឱ្យដឹងថា លិខិតសុំអន្តរាគមន៍នេះ ត្រូវបានផ្ញើតាមបណ្តាញសង្គម និងគណនីផ្លូវការរបស់នាយករដ្ឋមន្ត្រី សម្តេចហ៊ុន ម៉ាណេត ប្រធានព្រឹទ្ធសភា សម្តេវ ហ៊ុន សែន និងផេកផ្លូវការក្រសួងមហាផ្ទៃ។ពេលអ្នកសារព័ត៌មានសួរអំពីមេធាវី អ្នកស្រីបញ្ជាក់ថា បច្ចុប្បន្នមិនទាន់មានមេធាវីជួយការពាររឿងក្តីស្វាមីទេ ព្រោះមិនទាន់ដឹងនីតិវិធី និងរបៀបស្វែងរកជំនួយផ្នែកច្បាប់។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត និយាយថាការស្នើសុំកិច្ចអន្តរាគមន៍របស់ភរិយាលោក នូ ភារម្យ ទៅកាន់នាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំផ្សេងទៀតគឺជាសិទ្ធិរបស់គាត់ ព្រោះអ្នកស្រី សំអូន ចង់ឱ្យស្វាម៉ីរបស់អ្នកស្រី ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ។

លោកបន្តថា ការបង្ហោះវីដេអូ និងការបញ្ចេញមតិរបស់លោក នូ ភារម្យ អាចមកពីលោកមានការឈឺឆ្អាលពីបញ្ហាសង្គមជាតិ និងបញ្ហាសម្ពាធផ្លូវចិត្តរបស់លោក ហើយដោយសារលោកមានសម្ពាធផ្លូវចិត្ត និងក្រុមគ្រួសាររបស់លោកមានមបំណុលទៀតក៏ជាកត្តាជំរុញឱ្យលោកធ្វើការបញ្ចេញមតិតាមការយល់ឃើញរបស់លោក។

លោកលើកឡើថា៖«សេរីភាពក្នុងការបញ្ចេញមតិ គឺជាមូលដ្ឋានគ្រឹះនៃប្រទេសដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ ។ ដូច្នេះមន្រ្តីសារធារណ:គួរបើកចិត្តឱ្យទូលាយសម្រាប់ការរិះគន់ទាំងឡាយ ដើម្បីកែលំអរ នូវចំណុចខ្វះខាត ឬមតិយោបល់របស់ប្រជាពលរដ្ឋ ឬកង្វល់ និងបញ្ហាប្រជាណលរដ្ឋដើម្បីស្វែងរកដំណោញស្រាយ»។

លោកបាននិយាយថា ប្រសិនបើបុគ្គលមានសម្ពាធផ្លូវចិត្ត ឬចិត្ត ឬបញ្ហាផ្សេងៗទៀតបន្ថែមឱ្យសម្ពាធផ្លូវចិត្តកាន់តែខ្លាំង ប៉ុន្តែបញ្ចេញមតិ អាជ្ញាធរ និងតុលាការត្រូវពិនិត្យអ្វីជាសេរីភាព និងអ្វីជាបទល្មើស ដើម្បីមិនប៉ះពាល់សេរីភាព និងការចូលរួមសង្គម ប្រសិនបើពលរដ្ឋមិនចូលរួមក្នុងការបញ្ចេញមតិយោបល់ដើម្បីស្ថាបនា កែលំអរ ដើម្បីអភិវឌ្ឍន៍សង្គមជាតិ ។ ដូច្នេះករណីលោក នូ ភិរម្យ តុលាការគូរណិចារណាក្នុងការដោញលែងគាត់ឱ្យមានសេរីភាពវិញ ។

លោក នូ ភារម្យ អាយុ ៤៧ ឆ្នាំ ជាគ្រូបង្រៀនសាលាឯកជននៅខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ នៅផ្ទះរបស់លោក បន្ទាប់ពីបង្ហោះវីដេអូបញ្ចេញមតិអំពីជម្លោះព្រំដែនកម្ពុជា–ថៃលើហ្វេសប៊ុក។ លោក ភារម្យ ក៏ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត មុនបញ្ជូនទៅតុលាការ ហើយនៅថ្ងៃទី៤ ខែកុម្ភៈ តុលាការបានសម្រេចចោទប្រកាន់លោកពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ បច្ចុប្បន្ននេះ លោក ភារម្យ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកណ្តាល ៕