» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 944 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095859 នាក់

ថៅកែ«កាសុីណូ ៦៧ »ជិតច្រកព្រំដែនទ្វេភាគីសំរោង(ហៅច្រកសៀងហៃ) ដែលបើកអោយខ្មែរចូលលេងជាអ្នកណា?

 

ខេត្ត​ស្វាយរៀង ៖ គួររំលឹកថាកាលពីថ្ងៃទី ១៨ខែកុម្ភ: ឆ្នាំ ២០២៤ កន្លងទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើក លែង។a boss casino 

តែសមត្តកិច្ចនៅខេត្តស្វាយរៀងយកគូថស្តាប់។ ជាក់ស្តែងនៅជិតច្រកទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ” ស្រុកចន្រ្ទា មាន បើកបង្កប់ល្បែងសុីសងគ្រប់ប្រភេទនៅក្នុង«កាស៊ីណូ ៦៧ »ដែលមានថៅកែឈ្មោះឧកញ៉ា លី យូគៀក(ហៅតាបារាំង) អោយពលរដ្ឋខ្មែរចូលលេងនិងជនជាតិវៀតណាមឆ្លងដែនខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេង។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា «កាសុីណូ៦៧» នេះកន្លងទៅបានផ្អាក់ដំណើរការមួយរយៈពេលខ្លី ដែរ ប៉ុន្តែមកដល់បច្ចុប្បន្ននេះ«កាសុីណូ៦៧»មួយកនេះចាប់បើកដំណើរការឡើងវិញអោយក្រុមញៀនល្បែងពលរដ្ឋខ្មែរចេញចូលលេងល្បែងដោយសេរីយ៉ាងគគ្រឹក គគ្រេង ។ម្ចាស់បនល្បែងសុីសង ជល់មាន់បៀ អាប៉ោង យូគី ហ្គេមបាញ់ត្រី បង្កប់ក្នុង«កាសុីណូ៦៧»មួយកន្លែងខាងលើឈ្មោះឧកញ៉ា លី យូគៀក(ហៅតាបារាំង)ដែលមានទំនាក់ទំនងជិតស្និទជាមួយសមត្តកិច្ច ។ចឹងហើយអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានរួមនិងលោក សុខ ម៉ក់ នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនសំរោង​”ហៅច្រកសៀងហៃ” ក្នុងស្រុកចន្ទ្រា ខេត្តស្វាយរៀងរក្សា​ភាព​សស្ងៀមស្ងាត់ថ្នូនិងលាភសក្ការ:។

សេចក្តីរាយការណ៍ពីពលរដ្ឋនិយាយថា លោក​ សុខ ម៉ក់ មេប៉ុស្តិ៍​នគរបាល​ច្រកទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ” ជាអ្នកកាងរត់ការបង់សួយសារជូនមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានគ្រប់ជំនាញពាក់ពន្ធ័ពីក្រោមរហូតដល់លើទើបឧកញ៉ាម្ចាស់«កាសុីណូ៦៧»ហ៊ានបើកអោយពលរដ្ឋខ្មែរនិងជនជាតិវៀតណាមឆ្លងដែន ខ្លះមានប៉ាស្ព័រ ខ្លះខ្លះអត់ប៉ាស្ព័រចេញចូលមកលេងល្បែងសុីសងយ៉ាងពេញបន្ទុកបាន។

មហាជនក៍ដូចប្រជាពលរដ្ឋរិះគន់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកចន្ទ្រា បើគ្មានការ ឃុបឃិតគ្នាជាប្រព័ន្ធនោះទេម្ចាស់ទីតាំង«កាស៊ីណូ៦៧ »និងបក្សពួក មិនអាចសាងភាពល្បីល្បាញខាងបើក ល្បែងស៊ីសងជល់មាន់ បៀរ អាប៉ោង យូគី ហ្គេមបាញ់ត្រី និងល្បែងជាច្រើនប្រភេទទៀតបង្កប់នៅក្នុង«កាសុីណូ៦៧»ស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឡើយ។ ច្រកទ្វេភាគីព្រំដែនសំរោង(ហៅច្រកសៀងហៃ) ដែលយួនអាចចេញចូលសេរីមកលេងល្បែងគ្រប់គ្រងដោយលោក សុខ ម៉ក់ មេប៉ុស្តិ៍នគរបាល

។ប្រការនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងស្រុកចន្ទ្រា​ ខេត្តស្វាយរៀងដែលសង្ឃឹមលើគោលនយោបាយភូមិឃុំមានសុវត្ថិភាពកក់ក្តៅដូចអាំងផេះ។តើឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងសុីសង ទូទាំងប្រទេស ដឹងរឿងទីតាំង«កាសុីណូ៦៧»បើកឲ្យខ្មែរចូលលេងទេទាន!។

បើលោកនាយឧត្តមសេនីយ៍សុខផលមិនដឹងចុះឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង.ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្ត ស្វាយរៀងនិង ឧត្តមសេនីយ៍ត្រី សុខា រ៉ានាថ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង(កូនប្រុសលោកនាយឧឧត្តមសេនីយ៍សៅសុខា) មានដែលបានចាត់កម្លាំងជំនាញចុះទប់ស្កាត់និងបង្រ្កាបម្ចាស់ទីតាំង«កាសុីណូ៦៧» របស់ឧកញ៉ា លី យូគៀក (ហៅតាបារាំង) ដែលបើក ល្បែងស៊ីសងជល់មាន់ បៀ​រ អាប៉ោង យូគីហ្គេម​បាញ់​ត្រី បង្កប់នៅ​ក្នុង «កាស៊ីណូ ៦៧»ជាច្រើនកន្លែងទៀតនៅអមសងខាងប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែន​សំរោង​”ហៅច្រកសៀងហៃ” ដែលបោកប្រាសប្រជាពលរដ្ឋខ្មែរ ទេ?។a boss casino1 a boss casino2 a boss casino3 a boss casino4