» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2615 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098382 នាក់

លោក​ត្រាំ​ស៊ី​ជីន​ពីង​និង​ពូ​ទីន​មេដឹកនាំ​៣​នាក់​ដែល​គេ​តាមដាន​ក្នុង​កិច្ចប្រជុំ G-20​នៅ​ប្រទេស​ជប៉ុន​


​នៅក្នុង​កិច្ចប្រជុំ​បណ្តា​ប្រទេស​រីកចម្រើន​ទាំង​២០ ហៅ​កាត់​G-20 បានចាប់ផ្តើម​ឡើង​នៅក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​ថ្ងៃទី​២៨ និង​២៩ ខែ​ថិ​មុ​នា ឆ្នាំ​២០១៩ ដែលមាន​មេដឹកនាំ​ប្រទេស​ឧស្សាហកម្ម​ធំៗ​ចូលរួម​នោះ លោក​ត្រាំ​, លោក​ស៊ី ជីន​ពីង និង ប្រធានាធិបតី ពូ​ទីន​គឺជា​មេដឹកនាំ​ដែល​បណ្តា​អ្នកសារព័ត៌មាន​ជុំវិញ​ពិភពលោក​ចាប់អារម្មណ៍​បំផុត​គឺ ។​​ប្រធានបទ​ពាណិជ្ជកម្ម និង​វិវាទ នៅ​តំបន់​ឈូង​សមុទ្រ​ពែ​ក​គ្រប់​ដណ្តប់​នៅក្នុង​កិច្ចប្រជុំ​លើក​នេះ ។​a g japon1 

​បន្ទាប់ពី​កិច្ចប្រជុំ G-20 និង​មាន​ជំនួប​ទ្វេភាគី​សំខាន់ៗ ដូចជា ប្រធានាធិបតី​ពូ​ទីន និង​ជួបពិភាក្សា​ជាមួយ​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ ស្តីពី​បញ្ហាសំខាន់ ៗ ដែល​អាមេរិក និង​រុស្ស៊ី​កំពុងតែ​ប្រឈមមុខ ។​​ប្រធានាធិបតី​ចិន​និង​អាមេរិក នឹង​ជួបពិភាក្សា លើ បញ្ហា​វិវាទ​ពាណិជ្ជកម្ម រវាង អាមេរិក​-​ចិន ។ តាម​គម្រោង ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ នឹង​ជួបពិភាក្សា ជាមួយ ប្រធានាធិបតី​ស៊ី ជី​ង​ពី​ន នៅ​ថ្ងៃទី​២៩ ខែមិថុនា​ជា​ថ្ងៃ​បញ្ចប់​កិច្ចប្រជុំ G-20 ។

ក្រៅពីនេះ​នៅមាន​ជំនួប​សំខាន់ៗ​ដែល​ចាប់អារម្មណ៍​បំផុត​បន្ទាប់ពី​កិច្ចប្រជុំ​គឺ​៖​ដូ​ណា​ល់ ត្រាំ និង ណា​រ៉ា​ន​ដ្រា ម៉ូ​ឌី​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ដែល​ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ញូ​ដេលី​អាច​នឹង​ប្រកាស​ពី «​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​» ខណៈ​ប្រទេស​ទាំងពីរ​ក៏​កំពុង​តែមាន បញ្ហា​វិវាទ​ផ្នែក​ពាណិជ្ជកម្ម​ជាមួយគ្នា​ដែរ ។​លោក ត្រាំ បាន​និយាយ​យ៉ាង​ដូច្នេះ «​ខ្ញុំ​គិតថា​ពួកយើង​អាច​នឹង​មានរឿង​ធំៗ​មួយចំនួន​ដែល​នឹងត្រូវ​ប្រកាស នោះ​ក្នុង​រួមមាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​» ។ ជំនួប​នេះ​ធ្វើឡើង​មុនពេល​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ ត្រូវ​ចូលរួម​កិច្ចប្រជុំ​រវាង​ប្រទេស​សេដ្ឋកិច្ច​កំពូលៗ G20 ជា​ផ្លូវការ​នៅក្នុង​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន ។​

​គួរ​ជម្រាប​ថា កាលពីពេល​សហរដ្ឋអាមេរិក​សម្រេច​ដំឡើង​ពន្ធ ២៥​ភាគរយ​លើ​ដែកថែប និង ១០​ភាគរយ​លើ​អាលុយមីញ៉ូម​នៅ ខែមីនា ឆ្នាំ​២០១៨ ឥណ្ឌា​បានចេញ​មុខ​ថ្កោលទោស​ជាខ្លាំង​លើ​ទង្វើ​នេះ ខណៈ​ខ្លួន​គឺជា​អ្នក​ផលិត​ដែក​ថែ​ក​ដ៏​ធំ​មួយ​ដែរ​នៅលើ​ពិភពលោក ។ កន្លងទៅ​ថ្មីៗ​នេះ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​កាត់ឈ្មោះ​ឥណ្ឌា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់ខ្លួន​ថែមទៀត ខណៈ​ឥណ្ឌា​បាន​បង្ខំចិត្ត​ឆ្លើយតប​ទៅវិញ តាមរយៈ​ការដំឡើង​ពន្ធ​ប្រឆាំង​ទំនិញ​របស់​អាមេរិក ដែលមាន​ទំហំ​ជា​ទឹកប្រាក់​ជាង ២០០​លាន​ដុល្លារ ។​

​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង និង​នាយករដ្ឋមន្ត្រី​ជប៉ុន លោក អា​បេ ស៊ីន​ហ្សូ បាន​ឯកភាពគ្នា​បង្កើន និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ខណៈ​កំពុង​ព្រួយបារម្ភ ដូចគ្នា ចំពោះ​គោលនយោបាយ​សេដ្ឋកិច្ច​របស់លោក ដូ​ណា​ល់ ត្រាំ ។​​នៅក្នុង​ជំនួប​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​ចិន និង​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ក៏បាន​ឯកភាពគ្នា​ផងដែរ​ក្នុង​ការធ្វើការងារ​ជាមួយគ្នា ដើម្បី​លើក កម្ពស់​ពាណិជ្ជក ម្ម​សេរី និង​ដោយ​ស្មើភាព ។​

​នៅឯ​ទីក្រុង​អូ​សា​កាប្រទេស​ជប៉ុន​មុន​ការបើក​កិច្ចប្រជុំ​កំពូល G20 ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បានបញ្ជាក់​ប្រាប់​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន ថា ឆន្ទៈ​របស់​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន ក្នុងការ​សំដៅ​ឆ្ពោះទៅរក​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ និង​ការផ្សះផ្សា​គ្នា​ជាមួយ​កូរ៉េខាងត្បូង គឺ​ឥតមាន​ការផ្លាស់ប្តូរ​ឡើយ ។​លោក គីម មាន​ក្តី​សង្ឃឹមថា កូរ៉េខាងជើង​នឹង​ទទួលបាន​ការបន្ធូរបន្ថយ​ខ្លះៗ នូវ ទណ្ឌកម្ម​អន្តរជាតិ ដែល​ត្រូវ​បានដាក់​មកលើ​ប្រទេស​លោក ហើយ​លោក គីម ចង់​ដោះស្រាយ​បញ្ហា​នេះ​តាមរយៈ​កិច្ចចរចា ។​

​ក្រៅពីនោះ លោក ស៊ី និង លោក មូ​ន បានបង្ហាញ​ពី​ក្តី​រំពឹង​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច រវាង​ចិន និង​កូរ៉េខាងត្បូង​ផង ដែរ​​។ កំឡុង​ជំនួប​ដែលមាន​រយៈពេល​ប្រមាណ​ជា​៤០​នាទី​នេះ ប្រធានបទ​សំខាន់ៗ​ជាច្រើន​ទៀត រួមមាន​បញ្ហា​ដាក់ពង្រាយ​ប្រព័ន្ធ ខែល​ការពារ​មី​ស៊ី​ល​ដ៏​ទំនើប​របស់​អាមេរិក THAAD នៅលើ​ទឹកដី​កូរ៉េខាងត្បូង ត្រូវបាន​លើកឡើង ។ លោក ស៊ី បានស្នើ​ឲ្យ​លោក មូ​ន ដោះស្រាយ បញ្ហា​នេះ ខណៈ​លោក មូ​ន បាន​ឆ្លើយតប​ថា វា​មាន​ជាប់​ពាក់ព័ន្ធ​គ្នា​ទៅនឹង​ការរំសាយ អាវុធ​នុយក្លេអ៊ែរ របស់ កូរ៉េខាងជើង ពោលគឺ ប្រព័ន្ធ​នេះ​មាន​តួនាទី​ការពារ​កូរ៉េខាងត្បូង​ពី​មី​ស៊ី​ល​-​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង ។​a g japon2 a g japon3 a g7a 

​