» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1192 នាក់

ម្សិលមិញ 11753 នាក់

សរុប 21096107 នាក់

បន្ទាប់ពីផ្អាកអាជីវកម្ម១២ខែម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរ ចេញលិខិតសូមអភ័យទោសជាសាធារណៈហើយ!

 

ភ្នំពេញ ៖ ករណីទិញថ្នាំខ្វះលុយតែ៥០០រៀល ហើយម្ចាស់ឱសថសកថានថតបង្ហោះផ្អើលពេញហ្វេសប៊ុក ឥឡូវនេះ ម្ចាស់ឱសថស្ថានចេញមកសូមទោសជាសាធារណៈហើយ បន្ទាប់ពីគណៈឱសថការីចេញលិខិតផ្អាកការថ្វើអាជីវកម្ម១២ខែជាការព្រមានពាក្យសម្តីគ្មានសីលធម៍និងមាក់ងាយអថិតិជនជាអ្នកជម្ងឺមកទីញថ្នាំ!។ការពិតមិនត្រឹមសុំទោសទេត្រូវវផ្តល់សំណងជម្ងឺចិត្តជូនជនរងគ្រោះថែមទទៀតបានសមរម្យ។

លិខិតរបស់លោកស្រី គឹម សុជាតា ដែលអះអាងថា ជាម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរបានសសេរថា: នាងខ្ញុំជាម្ចាស់ឱសថស្ថាន ប៊ីយ៉ូឃែរ សូមខន្តីអភ័យទោសជាសាធារណៈ ចំពោះព្រឹត្តិការណ៍ដែលបានកើតឡើង ដែលមានការបង្ហោះវីដេអូ/ពត៌មាន ទាក់ទងនឹងការផ្តល់សេវាកម្មនៅឱសថស្ថានរបស់យើងខ្ញុំ ចំពោះអតិថិជនម្នាក់ (ពូ) ដែលបានមកស្វែងរកថ្នាំព្យាបាលរោគសញ្ញារមាស់ និងអង្គែលើក្បាល។ យើងខ្ញុំទទួលស្គាល់ថា ព្រឹត្តិការណ៍នោះបានបង្កឱ្យមានការអន់ចិត្ត, ការរំខានអារម្មណ៍ និងការមិនសប្បាយចិត្តពីសាធារណជន ជាពិសេសចំពោះពូ និងគ្រួសារ។ ប៉ះពាល់ដល់ កិត្តិយសក្រសួងសុខាភិបាល គណៈឱសថការីកម្ពុជា និងឱសថការីទាំងអស់។

យើងខ្ញុំ សូមទោសពីចិត្តពិត ចំពោះការប្រតិបតិ្ត និងការប្រាស្រ័យទាក់ទងដែលមិនសមរម្យនោះ។ នាងខ្ញុំស្តាប់យោបល់ពីសាធារណជន និងយល់ឃើញច្បាស់ថា ការផ្តល់សេវាកម្មសុខាភិបាលគួរតែគោរពលើ សីលធម៌វិជ្ជាជីវៈ (ក្រមសីលធម៌ឱសថការី), ក្តីមេត្តាករុណា និងការអនុគ្រោះដល់អ្នកប្រើសេវាដោយគ្មានការរើសអើងណាមួយឡើយ។a famacy1 

ដើម្បីជាការកែលម្អលើកក្រោយ យើងខ្ញុំបានធ្វើ/កំពុងធ្វើ៖ 1. ពង្រឹងគុណវុឌ្ឍិវិជ្ជាជីវៈ និងការត្រួតពិនិត្យគុណភាពសេវាកម្មជាប្រចាំ។ នាងខ្ញុំសូមអរគុណចំពោះសាធារណជនដែលបានផ្តល់យោបល់ និងការព្រួយបារម្ភ។ ព្រមទាំងសូមមេត្តាទទួលយកការសូមទោសជាផ្លូវការរបស់យើងខ្ញុំ ដោយសង្ឃឹមថា នឹងទទួលបានការអភ័យទោស និងការទុកចិត្តជាថ្មី។ សូមអរគុណ.។

សូមបញ្ជាក់ដែរថាទាក់ម្ចាស់ឱសថស្ថានគ្មានសីលធម៍វិជ្ជាជីវ:នេះដែរគណៈ​ឱសថការី ​សម្រេចផ្អាកអាជ្ញាបណ្ណម្ចាស់ឱសថស្ថានប៊ីយូឃែរ ១២ខែ ក្រោយរកឃើញកំហុស​វិជ្ជាជីវៈ.។ក្នុង​សេចក្ដី​ងប្រកាស​ព័ត៌មាន​នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥​នេះ គណៈ​ឧសថការី​បាន​ឱ្យ​ដឹង​ថា​​បន្ទាប់​ពី​មាន​ការ​ស៊ើបអង្កេតលើករណីនេះ ព្រមទាំងបានរកឃើញថា​ម្ចាស់​ឱសថស្ថាន​ប៊ីយូរ​ឃែរ​គឺ​ឱសថ​ការី​ គឹម សុជាតា​ បាន​ប្រព្រឹត្តិ​ ខុសនឹងក្រមសីលធម៌ឱសថការីនោះ​ ក្រុមប្រឹក្សា​គណៈឱសថការី​ភូមិភាគ១​ បាន​សម្រេចផ្អាកអាជ្ញាបណ្ណឱសថការី ចំនួន១២ខែ ដោយមិនអនុញ្ញាតិឱ្យ​ប្រកបវិជ្ជាជីវៈ​ឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រចាប់ពី «ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦»។a famacy a famacy2 a famacy3