» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 4986 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100753 នាក់

បើកឡាន​បុក​បាក់​ដើមឈើ​ធ្លាក់ចូល​ប្រឡាយ​អ្ន​បើក​និង​ជិះ​អត់​អី​តិច​ស​ង្ស​យ័​គ្រូ​កាន់​?

 

​ប៉ៃលិន ៖ រថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ទឹកប្រាក់​១​គ្រឿង​អត់​ស្លាក​លេខ​មួយគ្រឿង បាន​រង​ការខូចខាត​ស្ទើរ ទាំងស្រុង ដោយសារ​អ្នកបើក​ស្ទាវ ក្នុង​ល្បឿន​លឿន​នៅពេល​យប់​មកដល់​ចំណុច​ផ្លូវ​កោង យក​ចង្កូត​មិនទាន់ ក៏​ជ្រុល​ទៅខាង​ឆ្វេង​ដៃ​ធ្លាក់​បុក​ដើមឈើ​ចូលក្នុង​ប្រឡាយ អត់​ទឹក​ក្រឡាប់​ជាច្រើន​ត្រឡប់ តែ​អ្នកបើកបរ និង​អ្នករួមដំណើរ អត់​មាន​ទទួលរង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ អី​ទេ​គ្រាន់តែ​ម្នាក់ៗ​ព្រលឹង​ទើ​ចុង​ព្រលិត កាលពី​វេលា​ម៉ោង​៨ និង​៥០​នាទី យប់ ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ស្រែ​ម្អម ទល់មុខ​បន្ទាយ​យោធា​៥០៤ ស្ថិតក្នុង​ភូមិ​សាលា​ក្រៅ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។a car crash2

អ្នកបើក​បរមាន ឈ្មោះ សឿ ភី​រ៉ា អាយុ​២៨​ឆ្នាំ រស់នៅ​ក្រុងប៉ៃលិន មាន​អ្នករួមដំណើរ​ប្រុស​ស្រី​ចំនួន​៣​នាក់​ទៀត សុទ្ធតែ​យុវវ័យ រស់នៅក្នុង​ក្រុងប៉ៃលិន ។​អ្នកឃើញ​ហេតុការណ៍​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ម៉ា​កវី​ហ្គោ ពណ៌​ប្រាក់​១​គ្រឿង ជិះ​គ្នា​៤​នាក់ ដោយ​សុទ្ធតែជា​ក្មេងៗ​យុវវ័យ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង បើកបរ​ចេញពី​ទឹកដី​បាន​ឡែ​ម ភូមិ​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង លុះ​ចូល​មកដល់​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ក៏​បើកបរ​ក្នុង​ល្បឿន​លឿន ពេល​ដល់​ចំណុច​ផ្លូវ​កោង មិន​បន្ថយល្បឿន បណ្តាលឱ្យ​ជ្រុល​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​ដើមឈើ​បាក់​១​ដើម និង​បង្គោល​ស៊ីម៉ង់​តិ៍​បាក់​អស់​១​ដើម​ដែរ រួច​ក៏​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាលឱ្យ​រង​ការ​ខួច​ខាត​តែម្តង ។

​ពិតជា​សំណាង​១​លើ​១០០០​សំណាង​ហើយ ដែល​រថយន្ត​ខាងលើ បើកបរ​ក្នុង​ល្បឿន​លឿន ហើយ​ក្រឡាប់​ច្រើន​ត្រឡប់ ទទួលរង​ការខូចខាត​យ៉ាងដំណំ តែម​នុ ស្ស​នៅក្នុង​រថយន្ត បែរជា​មិនមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ។​រហូតមកដល់​ព្រឹក​ថ្ងៃ​ដដែល កម្លាំង​នគរបាល បាន​ចុះ​ពិនិត្យ និង​ឱ្យ​ក្រុមគ្រួសារ​ជនរងគ្រោះ ស្ទូច​រថយន្ត​យកទៅ​ជួសជុល​នៅក្នុង​ក្រុងប៉ៃលិនទៅ ៕a car crash a car crash1 
​