» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2673 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098440 នាក់

កម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម

 

 

ឧត្តរមានជ័យ៖ពលករ​ថៃ​ចំនួន ២៨ នាក់ ត្រូវ​បាន​បញ្ជូន​ទៅកាន់​ប្រទេស​កំណើត​​វិញ បន្ទាប់ពី​ចាប់ឃាំត់ខ្លួនដោសារ​ មក​ធ្វើការ​ខុស​ច្បាប់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។ សមត្ថកិច្ច​អាជ្ញាធរ​ភាគី​ថៃ​នៅ​ច្រក​ព្រំដែន​ហាត​ឡេ​ក បាន​ទទួល​បញ្ជូន​បន្ត​ឱ្យ​វិលត្រឡប់​ទៅ​ប្រទេស​កំណើត​របស់​ពួកគេ ក្រោម​កិច្ច​ទំនាក់ទំនង​សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម។a thai go hom,e  

 

លោក​វរសេនីយ៍ឯក ង៉ុយ ជៀង នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ចាំ​យាម បានប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី ១៣ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ នេះ​ថា ការ​អនុវត្ត​ច្បាប់​ចំពោះ​ពលករ​ថៃ ២៨ នាក់ នៅ​ពេលនេះ ធ្វើឡើង​តាម​ច្បាប់​អន្តោប្រវេសន៍ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​សុំ​គោលការណ៍​ទៅ​ក្រសួងមហាផ្ទៃ ទាក់ទង​ទៅ​ស្ថានទូត​ថៃ។

 

នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ដដែល បាន​បន្ត​ទៀត​ថា ក្រុម​ពលករ​ថៃ ២៨ នាក់ បន្ទាប់ពី​ចុះ​ប្រតិបត្តិការ​បង្ក្រាប​របស់​កងកម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឃាត់ខ្លួន​នៅ​រាជធានី​ភ្នំពេញ កន្លងទៅ។

 

លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​នៅ​ច្រកទ្វារព្រំដែន​ចាំ​យាម បញ្ជាក់ថាកម្ពុជាអនុវត្ត​ច្បាប់​ជា​ធរមាន​ចំពោះ​ជនអន្តោប្រវេសន៍​ខុសច្បាប់​ធ្វើឡើង​មិន​ចំពោះតែ​ជនជាតិ​ថៃ​ទេ ពោល​គឺ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ប្រសិនបើ​រក​ឃើញ​ថា មក​ស្នាក់នៅ ឬ​ធ្វើ​ការងារ​គ្មាន​ឯកសារ​អនុញ្ញាត​ត្រឹមត្រូវ គប្បី​អនុវត្ត​ច្បាប់​ចាត់​បណ្ដេញ​ចេញពី​ប្រទេស​កម្ពុជា៕a  thai go home1