» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2603 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098370 នាក់

ស្ថានភាពកុមារីអាយុ៤ឆ្នាំ ដែលត្រូវហ្វូងឆ្កែព្រួតខាំ នៅកោះកុងបានបានចេញពីបន្ទប់សង្រ្គោះបន្ទាន់ ហើយបន្តព្យាបាលរបួសនៅបន្ទប់ថែទាំក្រោយវះកាត់នៅមន្ទីរពេទ្យគន្ធបុប្ផា

 

 


ភ្នំពេញ៖ ស្ថានភាពកុមារី ឈ្មោះ ឌី ដានីន មានអាយុ ៤ឆ្នាំ មកពីភូមិកោះស្រឡៅ ឃុំកោះកាលិ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានរងរបួសច្រើនកន្លែង ពីហ្វូងឆ្កែព្រួតខាំ ជាង១០០ចង្កូមនោះត្រូវបានបញ្ជូនពីពេទ្យខេត្តកោះកុងមកព្យាបាលបន្តនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ គិតត្រឹមព្រឹកថ្ងៃទី១២វិច្ឆិកានេះសុខភាពមានភាពនឹងនរ និងបានចេញពីបន្ទប់សង្រ្គោះបន្ទាន់ ហើយបន្តព្យាបាលរបួស នៅបន្ទប់ថែទាំក្រោយវះកាត់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។a dog koh 

 

ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានឱ្យដឹងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ថា ក្រោយទទួលបានការព្យាបាលនៅនៅមន្ទីរពេទ្យខេត្តកោះកុង កុមារី ឌី ដានីន ត្រូវបានបញ្ជូនបន្តមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដោយមានការវិវត្តន៍ នូវសញ្ញាស្លេកស្លាំង និង មានវៀចមាត់ខាងស្ដាំ នៅរសៀលថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥។

ចំពោះសភាពកុមារី ឌី ដានីន នៅពេលមកដល់ ថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅគន្ធបុប្ផា៖ ស្លន់ស្លោ យំ និង មានការឈឺចាប់របួសច្រើន កន្លែង ដែលបានដេរ (នៅត្រង់ ថ្ពាល់ស្ដាំ របួសជ្រៅ) និង លើភ្លៅ និង ជើងទាំងសងខាងច្រើនកន្លែង ដែលរបួសខ្លះមិនទាន់ស្ងួតល្អ, ស្លេកស្លាំង, មានវៀចមាត់ខាងស្ដាំ និងមិនមានការប៉ះពាល់ខួរក្បាលនោះទេ។ កុមារីត្រូវបានព្យាបាលដោយ ដាក់ឈាម ១ប្លោក និងធ្វើការលាងសម្អាតរបួសឡើងវិញ។ នៅចំពោះមុខ ក្រុមគ្រូពេទ្យនឹងបន្តការចាក់ថ្នាំការពារជំងឺឆ្កែឆ្កួតឲ្យគ្រប់ដូស.។a dog koh1