» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5236 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101003 នាក់

គណនីហ្វេសប៊ុក ឈ្មោះ Kheangថាបាត់ខ្លួនតែនគរបាលខេត្តកណ្ដាលថាលង់ទឹកស្លាប់

 

ខេត្តកណ្ដាល÷មានគណនីហ្វេសប៊ុកឈ្មោះ Kheang បានបង្ហោះមានខ្លឹមសារជា សេចក្តីជូនដំណឹង សូមបងប្អូនជួយចែករំលែកបន្តផង !ករណីប្អូនប្រុស ឈ្មោះ ម៉ន ហេងឈ័ង ភេទប្រុស នៅថ្ងៃទី ១១.តុលា.២០២៥ មុនពេលបាត់ខ្លួន ប្អូនប្រុសបានទៅចូលរួមកម្មវិធីរបស់មិត្តភក្តិនៅក្នុងឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រហូតដល់ម៉ោងនេះមិនទាន់បានដឹងឮដំណឹងច្បាស់លាស់នោះទេ គាត់នៅភូមិផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើ សិនបងប្អូនបានឃើញដូចនៅក្នុងរូបនេះសូមបងប្អូនទាក់មកខ្ញុំបាទផង រឺទាក់ទងសាច់ញាតិរបស់គាត់ ០៨៨ ២៤៧៧៦៨៣ , ០៧០ ៨៩៨៣៨៥ សូមអគុណ!a kdal die 

ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល លោកអធិការនគរបាលស្រុកខ្សាច់កណ្តាល បានបញ្ជាកម្លាំងជំនាញចុះស្រាវជ្រាវករណីខាងលើភ្លាមៗ។នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០ នាទី សមត្ថកិច្ចជំនាញនគរបាលយុត្តិធម៌ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យធំ ចុះដល់ផ្ទះឈ្មោះ អ៊ុក ស្រីលក្ខ័ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល តាមការបំភ្លឺពីឈ្មោះ អ៊ុក ស្រីលក្ខ័ ភេទស្រី និង ឈ្មោះ ផុន ហាំងគ្រីត ភេទ ប្រុស ជាគូរដណ្តឹង បានបំភ្លឺប្រាប់សមត្ថកិច្ចថា៖ នៅថ្ងៃទី០១.១០.២០២៥ ម៉ោង១២.២២នាទី ខ្លួនបានឆាតតាម Messenger ទៅឈ្មោះ ម៉ន ហេងឈ័ង ភេទ ប្រុស នៅភូមិ ផ្ទះវាល ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ប្រាប់ឲ្យមកចូលរួមក្នុងពិធីភ្ជាប់ពាក្យខ្លួននៅថ្ងៃទី១១.១០.២០២៥ ប្រារព្ធនៅភូមិជ័យធំ ឃុំជ័យធំ ឈ្មោះ ម៉ន ហេងឈ័ង ក៏យល់ព្រម។

លុះដល់ថ្ងៃទី១១.១០.២០២៥ ម៉ោងប្រហែល៦ .៤០ នាទីព្រឹក ឈ្មោះ ម៉ន ហេងឈ័ង បានជិះម៉ូតូតែម្នាក់ឯង ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២២ មិនចាំផ្លាកលេខ មកចូលរួមពិធីភ្ជាប់ពាក្យខ្លួន ហើយឈ្មោះ ម៉ន ហេងឈ័ង បានឡើងទៅចងដៃ និងបានចូលរួមហូបស្រាបៀរ ជាមួយមិត្តភក្តិខ្លួន ដល់ម៉ោងប្រហែល១៤. ០០នាទី ឈ្មោះ ម៉ន ហេងឈ័ង បានលាខ្លួន និងគូរដណ្តឹងត្រឡប់ទៅផ្ទះវិញ និងបាននិយាយប្រាប់ខ្លួន និងគូរដណ្តឹងថា សុំទៅមុនហើយ ព្រោះមានកម្មវិធីនៅផ្ទះ ខ្លួននិងគូរដណ្តឹងក៏មិនហ៊ានឃាត់ ភ្លាមនោះឈ្មោះ ម៉ន ហេងឈ័ង បានឡើងជិះម៉ូតូចេញពីផ្ទះកម្មវិធីសំដៅទៅទិសខាងកើតតែម្នាក់ឯងបាត់ទៅ ។

ដល់ថ្ងៃទី១២. ១០.២០២៥ ម៉ោងប្រហែល៨ព្រឹក មានស្ត្រីម្នាក់អះអាងថាជាសង្សារបស់ឈ្មោះ ម៉ន ហេងឈ័ង បានឆាតមកសួរខ្លួនថា ឈ្មោះ ម៉ន ហេងឈ័ង នៅហ្នឹងអត់? និងប្រាប់ថា ចាប់តាំងពីថ្ងៃដែលឈ្មោះ ម៉ន ហេងឈ័ង មកពិធីភ្ជាប់ពាក្យខ្លួនមក មិនឃើញឈ្មោះម៉ន ហេងឈ័ង ត្រឡប់មកផ្ទះវិញទេ និងមិនអាចទាក់ទងទៅឈ្មោះ ម៉ន ហេងឈ័ង បានឡើយ។

ដល់ថ្ងៃទី១៣.១០.២០២៥ ម៉ោង២.៣០នាទី ទើបក្រុមគ្រួសាររបស់ឈ្មោះ ម៉ន ហេងឈ័ង បានមកដាក់ពាក្យ បណ្តឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលជ័យធំ ឲ្យជួយស្រាវជ្រាវរកឈ្មោះ ម៉ន ហេងឈ័ង។រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១៣:៣០នាទី ប្រជាពលរដ្ឋបានប្រទះឃើញសាកសព ជនរងគ្រោះនៅក្នុងប្រឡាយអែបផ្លូវជាតិលេខ៨ ចំណុច មុខវត្តព្រៃបាំង ស្ថិតភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

វត្ថុតាងចាប់យក ÷-ម៉ូតូ១គ្រឿងម៉ាក HONDA 125cc ពណ៌ខ្មៅ ផលិត ឆ្នាំ២០២២ ផ្លាកលេខ ភ្នំពេញ 1JB-7506។-កាបូបស្ពាយពណ៌ខ្មៅ១ និងសម្ភារ:មួយចំនួននៅក្នុងការបូប។-ទូរសព្ទម៉ាក iphone16 ប្រូពណ៌ខ្មៅប្រើស៊ីមលេខ 069 40 41 19។-ខ្សែកលោហ:ធាតុផ្លាកទីន០១ខ្សែ។ករណីយ៍នេះបើតាមការសន្និដ្ឋានដោយផ្អែកតាមជំនាញ និងយោបល់គ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារបើកបរម៉ូតូក្នុងល្បឿនលឿន លើផ្លូវកោងខ្វះការប្រុងប្រយត្ន័ ធ្លាក់ចូលប្រឡាយ។a kdal die1 a kdal die2