» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5315 នាក់

ម្សិលមិញ 24358 នាក់

សរុប 21101082 នាក់

ស្ត្រី​លួច​ម្សៅ​ទឹកដោះគោ​នៅ​ផ្សា​រឡាក់​គី យក​ឲ្យ​យាយ​មាន​ជំងឺ​ហូប ត្រូវ​តុលាការ​ដោះលែង​!


​កណ្ដាល​: កាលពី​នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១០​និង​៣០​នាទី មាន​ករណី​អំពើ​លួច​បង្កឡើង​ដោយ​ស្ត្រី​ម្នាក់ នៅ​ចំណុច​ក្នុង​ផ្សារ​ឡាក់​គី ភូមិ​តាខ្មៅ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​a lucky thief 

​ជនសង្ស័យ​ឈ្មោះ យ៉ា ស្រី​ដា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ភូមិ​ផ្សារ​សាមគ្គី សង្កាត់​ផ្សារ​ដេប៉ូ​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ មុខរបរ​មិន​ពិតប្រាកដ ត្រូវបាន​សន្តិសុខ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សម​ត្ត​កិច្ច ។​​វត្ថុតាង​ចាប់យក​៖ ១-​ម្សៅ​ទឹកដោះគោ​កូនក្មេង​ម៉ាក ensure gold ចំនួន​១​កំព៉ុង (​របស់​ជនរងគ្រោះ​) ។ ២-​កាបូបស្ពាយ​ពណ៌​ខ្មៅ (​របស់​ជនសង្ស័យ​) ។ ៣-​លុយ​ខ្មែរ​ចំនួន​មួយ​ម៉ឺន​រៀល (​របស់​ជនសង្ស័យ​) ។ ៤-​ទូរស័ព្ទ​១​គ្រឿង​ម៉ាក samsung (​របស់​ជនសង្ស័យ​) ។​

ជនសង្ស័យ​បាន​ដើរចូល​ក្នុង​ផ្សារ​ទំនើប​ឡាក់​គី ហើយ​បាន​បន្លំ​លួច ម្សៅ​ទឹកដោះគោ​កូនក្មេង​ម៉ាក ensure gold ចំនួន​១​កំព៉ុង យក​ដាក់​ក្នុង​កាបូបស្ពាយ​ពណ៌​ខ្មៅ ហើយ​ចេញមកក្រៅ​ផ្សារ​វិញ ក៏ត្រូវ​សន្តិសុខ និង​បុគ្គលិក​ចាប់ខ្លួនបាន​តែម្តង ។ ក្រោយមក​ក៏ត្រូវ​បាន​សន្តិសុខ​ផ្សារ​ឡាក់​គី និង​បុគ្គលិក​បញ្ជូនមក​អធិការដ្ឋាន ចាត់ការ​តាម​និតិ​វិធី​តែម្តង ។​

​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​ប្រាប់ថា​៖ គាត់​ពិតជា​បានធ្វើ​សកម្មភាព លួច​ម្សៅ​ទឹកដោះគោ របស់​ផ្សា​រឡាក់​គី​បាន​១​កំប៉ុង ពិតប្រាកដ​មែន ព្រោះ​ដើម្បី​យកទៅ​ឲ្យ​លោកយាយ​គាត់​ឈ្មោះ ពិត អាយុ​៦៣​ឆ្នាំ មាន​ជំងឺ​ហូបបាយ​មិនកើត ក្រោយពី​មានការ​ស្រាវជ្រាវ​ពី​នគរបាល​ខេត្តកណ្តាល​ជនសង្ស័យ​ដឹងថា​ជនសង្ស័យ​ពិតជា​លួច​យក​ឲ្យ​ជីដូន​ហូប​មែន​ពេល​បញ្ជូនទៅ​តុល​ការ​ការ​ក៏​ត្រូវបាន​រាជអាជ្ញា​ដោះលែង​និង​បាន​ជួប​ឧបត្ថម្ភ​ថវិការ​១៥០​ដុល្លារ​ថែមទៀត​និង​ឲ្យ​ធើ​កិច្ចសន្យា​ឈប់​លួច ៕

​