» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 635 នាក់

ម្សិលមិញ 24358 នាក់

សរុប 21096402 នាក់

ប្រតិបត្តិការបង្ក្រាបទីតាំប្រើប្រាស់ថ្នាំញៀនដ៏ធំនៅកណ្តាលរាជធានីភ្នំពេញចាប់ខ្លួនជនជាតិចិន វៀតណាម និងខ្មែរ ជាង៣០០នាក់តែមិនដឹងថៅកែមួយណា

 

 


ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឡោមព័ទ្ធ និងឃាត់ខ្លួនមនុស្សប្រុសស្រី ជនជាតិចិន វៀតណាម និងខ្មែរ ជាង៣០០នាក់ ដោយដកហូតថ្នាំញៀនជាច្រើន នៅចំណុចទីតាំងសំណង់អគារ១កន្លែង ដែលមិនទាន់សាងសង់រួចរាល់ក្បែរកោះពេជ្រ កាលពីវេលាម៉ោង ១២:៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រហូតដល់ព្រឹកព្រលឹម។ទីតាំងនេះ ស្ថិតនៅអាគារមានស្លាកយីហោ ពេជ្រលើមេឃ ដែលស្ថិតនៅតាមបណ្ដោយផ្លូវ សបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។a drug club

សមត្ថកិច្ច បានឲ្យដឹងទៀតថា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បន្ទាប់ពីមានការស្រាវជ្រាវអស់រយៈពេលជាយូរ សមត្ថកិច្ចក៏បានសង្ស័យថា ទីតាំងដែលមានស្លាកយីហោ ពេជ្រលើមេឃ នេះ ជាកន្លែងជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀន ទើបកម្លាំងសមត្ថកិច្ចជំនាញចុះធ្វើការឡោមព័ទ្ធ និងឆែកឆេតាំងខាងលើតាំងពីវេលារំលងអធ្រាត្រ រហូតដល់វេលាម៉ោងប្រមាណជាង ៩ព្រឹក ទើបចប់ប្រតិបត្តិការ។

លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដែលដឹកនាំក្នុងប្រតិបត្តិការនេះបានឲ្យដឹងថា ទីតាំងខាងលើមើលនេះបើមើលពីក្រៅដូចជាការដ្ឋានដែលកំពុងតែសាងសង់ ដើម្បីបន្លំភ្នែកមហាជន និងសមត្ថកិច្ច ប៉ុន្តែតាមការពិតនៅខាងក្នុងស្អាតមិនធម្មតា ។

នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបន្តថា​នគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយនគរបាលមូលដ្ឋានខណ្ឌចំការមន បានចុះឡោមព័ទ្ធទីតាំងអគារដែលមានស្លាកយីហោ ពេជ្រលើមេឃ នៅក្បែរស្ពានហង្ស ត្រូវបានបង្ក្រាបគ្រឿងញៀនដោយឃាត់ខ្លួនជនជាតិចិន វៀតណាម និងខ្មែរ ប្រុសស្រីជាង៣០០នាក់ ព្រមទាំងបានដកហូតគ្រឿងញៀន ប្រភេទកេតាមីនជាច្រើនផងដែរ។សម្តិច្ចមិនបានឲ្យដឹងថាតើទីតាំងខាងលើថៅកែជាអ្នកណានោះទេ?។

បច្ចុប្បន្នជនសង្ស័យប្រុសស្រីចម្រុះជាតិសាសន៍ដែលត្រូវបានឃាត់ខ្លួនក្នុងក្លឹបនោះត្រូវបានសមត្ថកិច្ចបញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរនាំ និងបន្តអនុវត្តតាមនីតិវិធីច្បាប់៕a drug club1 a drug club2