» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 1180 នាក់

ម្សិលមិញ 34475 នាក់

សរុប 21082706 នាក់

ដឹង​ត្រី​ចាប​នៅ​កន្លែង​ណា​សូមជួយ​រាយការណ៍​ដល់​មន្ត្រីជលផល​

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានប្រកាសថា ម្ចាស់​អាជីវកម្ម ដែល​នាំចូល​ត្រី​ពី​រ៉ា​ន់​ញ៉ា​(​ត្រី​ចាប​) បានធ្វើ​កិច្ចសន្យា​ឈប់​នាំចូល និង​ឯកភាព​បំផ្លាញចោល​រួចរាល់​ហើយ​។​តែ​ក្រសួង​មិនមាន​ការដាក់​ពិន​យ័​ឬ​ស្រាវជ្រាវ​រក​អ្នក​គុបគិត​ឲ្យ​នាំចូល​នោះឡើយ​។ សេចក្ដីប្រកាស​ព័ត៌មាន ចេញ​នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២៣​ក្រសួងកសិកម្ម បានត្រឹមតែ​ឲ្យ​ដឹងថា នាពេល​ថ្មីៗ​នេះ​មានការ​ផ្សព្វផ្សាយ​លើ​បណ្តាញ Tiktok និង​ហ្វេ​ស​ប៊ុ​ក អំពី​ការ​នាំចូល និង​លក់​ចែកចាយ​ប្រភេទ​ត្រី​ពី​រ៉ា​ន់​ញ៉ា (Piranha) ដែលមាន​លក្ខណៈ​កាច​សាហាវ និង​ស៊ីសាច់​ជា​អាហារ​។​a fish chap2 

​ពាក់ព័ន្ធ​នឹង​ករណីនេះ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​ច្បាប់​ដល់ទី​កន្លែង​លក់ តាំងពី​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០២៣​កន្លងមក​ម្លេះ​។ ម្ចាស់​អាជីវកម្ម​បានធ្វើ​កិច្ចសន្យា​ឈប់​នាំចូល និង​បាន​ឯកភាព​បំផ្លាញចោល​តី​ពី​រ៉ា​ន់​ញ៉ា ដែល​បាន​នាំចូល​រួចរាល់​ហើយ​។​​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សូម​សូម​អំពាវនាវ​ដល់​សាធារណជន ព្រមទាំង​អាជីវករ មិនត្រូវ​នាំចូល​ប្រភេទ​ត្រី​ពី​វ៉ាន់​ញ៉ា ឬ​ប្រភេទ​ត្រី​ផ្សេងទៀត ដែល​អាច​នាំឱ្យមាន​ផលប៉ះពាល់​ដល់​ប្រភេទ​ត្រី​ធម្មជាតិ ក៏​ដូច​មនុស្ស សត្វ និង​បរិស្ថាន​នោះឡើយ​។​​ប្រជាពលរដ្ឋ​ដែល​បានដឹង​អំពី​ការនាំ​ចូល​ត្រី​ពី​រ៉ា​ន់​ញ៉ា ឬ​ប្រភេទ​ត្រី​កាច​សាហាវ​ផ្សេងទៀត​យកមក​ចិញ្ចឹម ឬ​ចិញ្ចឹម​លម្អ សូម​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ​ជលផល​ដើម្បី​ចាត់វិធានការ​សមស្រប​។​លេខ​ទំនាក់ទំនង​សមត្ថកិច្ច​ជំនាញ​ជលផល ០១២ ៩១១ ៤១១ ឬ ០១២ ៩២៩ ២២៩៕a fish chap a fish chap1 

​