» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 5050 នាក់

ម្សិលមិញ 24358 នាក់

សរុប 21100817 នាក់

តើខ្មាន់កាំភ្លើងបាញ់សម្លាប់លោក Charlie Kirk មនុស្សជំនិតលោកត្រាំមានប្រវត្តិដូចម្ដេច?

a killer us1

អាមេរិក៖ នៅពេលមានអាយុ១៨ឆ្នាំ យុវជនធីលរ័រ៉ូប៊ិនសុន( Tyler Robinson )បានមើលឃើញពន្លឺអនាគតដ៏ត្រចះត្រចង់នៅចំពោះមុខរូបគេ។ យុវជនមកពីរដ្ឋយូថា( Utah) រូបនេះទទួលបានពិន្ទុ ខ្ពស់ក្នុងការប្រឡងចូលរៀនសាកលវិទ្យាល័យដោយទទួលបានអាហាររូបករណ៍រៀនដោយមិនបាច់បង់ប្រាក់រយៈពេល ៤ឆ្នាំ នៅឯសាកលវិទ្យាល័យ Utah State University នៅក្នុងទីក្រុង Logan។ យុវជនរូបនេះបានធ្វើឱ្យឪពុកម្ដាយបងប្អូន និងមិត្តភក្តិមានមោទនភាពយ៉ាងខ្លាំង។

ប៉ុន្តែ៤ឆ្នាំក្រោយ ពោលគឺកាលពីថ្ងៃទី៩ ខែកញ្ញា យុវជន Robinson បែរជាក្លាយជាឃាករដៃឆៅម្នាក់ដោយឡើងទៅលើដំបូលអគារមួយ ដើម្បីលបបាញ់សម្លាប់មនុស្សជំនិតម្នាក់របស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Charlie Kirk។ Robinson ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីរត់គេចខ្លួនអស់៣៣ម៉ោង ក្រោយបាញ់សម្លាប់លោក Kirkពេលធ្វើបឋកថានៅក្នុងសាលា។

ដំបូងឡើយមានមនុស្ស២នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃពុធ តែក្រោយមកត្រូវបានដោះលែងវិញ។ យុវជនរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង Utah County ក្នុងទីក្រុង Spanish Fork ស្ថិតនៅចម្ងាយប្រហែល១៩គីឡូម៉ែត្រពី ភាគខាងត្បូងនៃសាកលវិទ្យាល័យជាទីដែលលោក Kirk ត្រូវបានបាញ់សម្លាប់។ថ្លែងប្រាប់ទូរទស្សន៍ Fox News នៅក្នុងបទសម្ភាសន៍ផ្ទាល់មួយ លោក ត្រាំ បានអះអាងថា ជនសង្ស័យត្រូវបានចាប់ខ្លួន បន្ទាប់ពីបព្វជិតម្នាក់ដែលសហការជាមួយអាជ្ញាធរ បានរាយការណ៍ពីអត្តសញ្ញាណរបស់ជននេះ។ ប្រធានាធិបតីរូបនេះថែមទាំង បានដកស្រង់សម្ដីរបស់បុគ្គលជិតស្និទ្ធនឹងជនសង្ស័យនោះដូច្នេះថា «វាពិតជាគាត់ហ្នឹងមែន»។

 

 ក្រុមអ្នកស៊ើបអង្កេតបាននិងកំពុងបន្តការស៊ើបអង្កេតស្វែងរកមូលហេតុយុវជនរូបនេះ បាញ់សម្លាប់លោក Kirk ខណៈមូលហេតុជាក់លាក់នៅពីក្រោយការធ្វើឃាតនេះនៅមិនត្រូវបានកំណត់នៅឡើយទេ ក្រោយ Robinson ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃសុក្រ ទី១២ ខែកញ្ញា។

អភិបាលរដ្ឋ Utah លោក Spencer Cox បានប្រាប់ក្រុមអ្នកសារព័ត៌មានថាសមាជិកម្នាក់នៃគ្រួសាររបស់ជនសង្ស័យខាងលើដែលត្រូវបានប៉ូលិសសួរចម្លើយបាននិយាយថារ៉ូប៊ិនសុន( Robinson) បាននិយាយអំពីកាលបរិច្ឆេទចូលរួមរបស់លោក Kirk នៅឯពិធីសំណេះសំណាលមួយនៅឯសាកលវិទ្យាល័យ Utah Valley University ។ «ពួកគេបាននិយាយថាតើហេតុអ្វីបានជាពួកគេមិនចូលចិត្តលោក Kirk និងទស្សនៈយល់ឃើញរបស់លោក»។ នេះជាការបញ្ជាក់របស់ លោក Cox ដោយមិនបានបញ្ជាក់អ្វីលម្អិតឡើយ។

តាមសមាជិកគ្រួសាររបស់ជនសង្ស័យរ៉ូប៊ិនសុន( Robinson )ប៉ុន្មានឆ្នាំចុងក្រោយនេះរូបគេក៏ចាប់ផ្ដើមខ្វាយខ្វល់កាន់តែខ្លាំងពីនយោបាយផងដែរ ខណៈអាជ្ញាធរបាននិយាយថារូបគេបានឆ្លាក់អក្សរដែលទំនងជា សារប្រឆាំងរបបហ្វាស៊ីសនៅលើសំបកគ្រាប់កាំភ្លើងដែលប៉ូលិសបានរកឃើញជាមួយកាំភ្លើងរបស់ជនសង្ស័យ។ បច្ចុប្បន្ន Robinson មានអាយុ២២ឆ្នាំ ត្រូវបានឃាត់ខ្លួនពី បទមនុស្សឃាតមានស្ថានទម្ងន់ទោស និងបទចោទជាច្រើនផ្សេងទៀត។

យុវជនរូបនេះមិនធ្លាប់មានប្រវត្តិប្រព្រឹត្តបទល្មើសឡើយ ហើយបើតាមកំណត់ត្រាចុះឈ្មោះបោះឆ្នោត Robinson បានចុះបញ្ជីឈ្មោះបោះឆ្នោត តែមិនបានចុះបញ្ជីគាំទ្រគណបក្សនយោបាយណាមួយនោះទេនៅក្នុងសហរដ្ឋអាមេរិក។ មិនតែប៉ុណ្ណោះ Robinson ក៏ជាអ្នកបោះឆ្នោតម្នាក់ដែលមិនសកម្មទៀតផង ដែលនេះមានន័យថារូបគេមិនបានចូលរួមក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំ២០២៤ ដែលលោក ដូណាល់ ត្រាំ មកពីគណបក្សសាធារណរដ្ឋ បានយកឈ្នះលើលោកស្រី ខាមេឡាហារិស( Harris )មកពីគណបក្សប្រជាធិបតេយ្យនោះទេ។

នៅមុនពេលការបាញ់ប្រហារកើតឡើង Robinson បានស្នាក់នៅក្នុងផ្ទះគ្រួសាររបស់យុវជនរូបនេះក្នុងទីក្រុងវ៉ាស៊ីនតោន ហើយរូបគេបានបើករថយន្ដមួយគ្រឿងម៉ាក Dodge Challenger ពណ៌ប្រផេះមួយគ្រឿងឆ្ពោះទៅកាន់កន្លែងធ្វើសកម្មភាពបាញ់ប្រហារកាលពីថ្ងៃអង្គារ ទី៩ ខែកញ្ញា។ Robinson ត្រូវចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា (ម៉ោងនៅសហរដ្ឋអាមេរិក) ដោយមិនមានការបាញ់តដៃអ្វីទេ បន្ទាប់ពីឪពុករបស់គេបានហៅទូរស័ព្ទទៅកាន់មិត្តភក្តិម្នាក់ ដែលជាគ្រូបង្រៀនសាសនាគ្រិស្ត ហើយអ្នកទាំងពីរ បានព្យាយាមរំងាប់អារម្មណ៍របស់ជនសង្ស័យ។ បន្ទាប់ពីនោះ ពួកគេក៏បានទាក់ទងទៅកាន់ប៉ូលិសអាមេរិក រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ។

 

សម្រាប់ការសិក្សាជនសង្ស័យRobinson បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Pine View High School ក្នុងទីក្រុង St. George រដ្ឋ Utah កាលពីឆ្នាំ២០២១។ វីដេអូមួយបង្ហោះលើអនឡាញស្ដីពីពិធី បញ្ចប់ការសិក្សាបានបង្ហាញថាយុវជន Robinson កាន់សញ្ញាប័ត្រនៅក្នុងដៃនៅលើឆាក អមជាមួយការទះដៃសាទរពីអ្នកចូលរួម។ Robinson បានចូលរៀននៅសាកលវិទ្យាល័យ Utah State University ក្នុងទីក្រុង Logan បានតែមួយឆមាសប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់ពីសាកលវិទ្យាល័យ។ មិនមានការបញ្ជាក់ណាមួយថាតើហេតុអ្វីបានជា Robinson បោះបង់ការសិក្សានៅសាកលវិទ្យាល័យនេះនោះទេ តែសាលា Dixie Technical College ជាសាខាមួយសាកលវិទ្យាល័យរដ្ឋក្នុងរដ្ឋ Utah បានអះអាងថា Robinson គឺជានិសិ្សតឆ្នាំទី៣របស់ខ្លួនផ្នែកអគ្គិសនី។

Robinson មានប្អូនប្រុស២នាក់ និងមានម្ដាយជាអ្នកធ្វើការងារសង្គមនៅឯក្រុមហ៊ុនថែទាំសុខភាពមិនរកប្រាក់កម្រៃមួយ រីឯឪពុកជាថ្នាក់ដឹកនាំក្នុងក្រុមហ៊ុនមួយ។ នៅក្នុងការបង្ហោះ លើអនឡាញរបស់ម្ដាយ Robinson ប៉ុន្មានឆ្នាំមកនេះដែលភាគច្រើនត្រូវបានលុបកាលពីថ្ងៃសុក្រ បានបញ្ជាក់ពីឯកសារធ្វើដំណើរទៅកាន់រដ្ឋ Alaska, សមុទ្រ Caribbean និង Disneyland ព្រមទាំងបង្ហាញមោទនាភាពចំពោះកូនប្រុសទាំង៣។ តែមិនមាននិយាយពីនយោបាយទេ។ បន្ថែមពីលើនេះ ក្នុងការបង្ហោះមួយផ្សេងទៀតបានបង្ហាញ Robinson និងប្អូនប្រុសរបស់ខ្លួន មានម្ដងនោះកាន់កាំភ្លើង បើទោះជាវាមិនមែនជារឿងចម្លែកនៅក្នុងរដ្ឋមួយដែលអនុញ្ញាតឱ្យប្រើកាំភ្លើងa killer us a killer us2