» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3350 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099117 នាក់

អាមេរិក​អង់គ្លេស​ព្រួត​ដៃ​គ្នា​ជួយ​ស្ត្រា​លី​ផលិត​នាវា​នាមុជទឹក​ថាមពល​នុយ​ក្លេ​អែរ​បារាំងអន់ចិត្ត?

 

​ស៊ីដនី ៖ ប្រធានាធិបតី​អាមេរិក លោក ចូ បៃ​ដិ​ន នៅ​ថ្ងៃ​ពុធ​ទី​១៥​កញ្ញា​បានប្រកាស​ពី​សម្ព័ន្ធភាព​ត្រីភាគី​ថ្មី​មួយ​ជាមួយ​អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​កងទ័ព​ជើង​ទឹក​របស់​សម្ព័ន្ធ​មិត្ត​នៅក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក ។a aus ship

ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP​បាន​ឲ្យ​ដឹងថា​៖​មេដឹកនាំ​នៃ​ប្រទេស​ទាំង ៣ បានបង្ហាញ​ពី​សម្ព័ន្ធ​ភាពជា​មិត្ត​ដែល​ហៅ​កាត់​ថា AUKUS ដោយបាន​សង្កត់ធ្ងន់​ពី​ការជួយ​អភិ​វ​ឌ្ឈ​ន៍ នាវាមុជទឹក​ទាំងនោះ​នឹង​បំពាក់​ដោយ​ថាមពលនុយក្លេអ៊ែរ​តែ​មិនមែន​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​នោះទេ​។​ព្រោះ អូស្ត្រាលី​គឺជា​ប្រទេស​ហត្ថលេខី​នៃ​សន្ធិសញ្ញា​ស្តីពី​ការមិន​រីកសាយ​ភាយ​អាវុធ​នុយក្លេអ៊ែរ (NPT)​។

នាយករដ្ឋមន្ត្រី​អូស្ត្រាលី​លោក​ស្ក​ត​ម៉ូ​រី​សុន (Scott Morrison) និង​សម​ភាគី​អង់គ្លេស​លោក​បូរី​សចន​សុន (Boris Johnson) រួម​ជាមួយនឹង​ប្រធានាធិបតី​អាមេរិក​លោក​ចូ​បៃ​ដិ​ន (Joe Biden) មេដឹកនាំ​ទាំង​៣ ក៏បាន​និយាយថា ប្រទេស​ទាំង ៣ កំពុង​បោះជំហាន​ជា​ប្រវត្តិសាស្ត្រ​មួយ ដើម្បី​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​កាន់តែ​មាន​ភាព​ស៊ីជម្រៅ​។​

​គួរ​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ​តាម​អន​ឡាញ​របស់ខ្លួន មេដឹកនាំ​ប្រទេស​ទាំង​៣​ខាងលើ មិនបាន​លើកឡើង​ពី​ឈ្មោះ​ប្រទេស​ចិន​ឡើយ តែ​ការប្រកាស​ពី​សម្ព័ន្ធភាព​ត្រី​ចង់​ឬ​មិន​ចង់បាន​បង្ហាញ​យ៉ាងច្បាស់​ពី​ចេតនា​គ្មានអ្វី​ក្រៅពី​ទប់ស្កាត់​ការកើនឡើង​ឥទ្ធិពល​ចិន​នៅក្នុង​តំបន់​នោះទេ​។ព្រោះអូស្ត្រាលីដែលជាអ្នកនាំមុខឲ្យគេស្រាវជ្រាវរកប្រភពមេរោគកូវីត១៩កំពុងរងការកៀបសង្កត់ពីប្រទេសចិនទាំងយោធានិងសេដ្ឋកិច្ច។ ម្យ៉ាងវិញទៀត ការសន្យា​ជួយ អូស្ត្រាលី​ផលិត​នាវាមុជទឹក ក៏បាន​ធ្វើឱ្យ​បារាំង​អន់ចិត្ត និង​ខឹងសម្បារ​ផងដែរ ព្រោះ​ទីក្រុង​ប៉ារីស​កំពុង​ចរចា​លក់​នាវាមុជទឹក​ធម្មតា​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​ឱ្យ​អូស្ត្រាលី​៕a australy china 

​