» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3322 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099089 នាក់

ចាក់​វ៉ាក់សាំង​បាន​មាន់​មួយ​នៅ​ឥណ្ឌូណេស៊ី​ខុសពី​ស្រុក​ខ្មែរ​១​លាន​នាក់​បាន​រង្វាន់ម្តង​

 

​ប្រទេស​ឥណ្ឌូណេស៊ី​៖​ខុសពី​នៅ​ស្រុក​ខ្មែរ​ទាល់តែ​គ្រប់​១​លាន​នាក់​បាន​រាជរដ្ឋាភិបាល​ជុន​រង្វាន់​ម្តង​។​តែ​នៅ​ក្រុង​មួយ​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​ដែល​កាន់សាសនា​ឥស្លាម​និង​គ្រឹ​ស្ត​ផង​បានចាប់ផ្ដើម​ផ្តល់​រង្វាន់​សត្វ​មាន់​រស់​ទៅ​ឲ្យ​ពលរដ្ឋ​វ័យ​ចំណាស់​ដែល​ព្រម​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​បន្ទាប់ពី​មើលឃើញថា​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជំហាន​ដំបូង​ទទួលបាន​ចំនួន​អ្នក​មកចាក់​វ៉ាក់សាំង​តិចពេក​។a co indo

​អ្នកស្រុក​ម្នាក់​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ដំបូង​របស់​ក្រុមហ៊ុន​ចិន ស៊ី​ណូ​វ៉ា​ក់ (Sinovac) ព្រមទាំង​មាន់​រស់​មួយ​ក្បាល​ផង បាន​និយាយថា «​ខ្ញុំ​ធ្លាប់​បារម្ភ​ថា ប្រសិនបើ​ខ្ញុំ​ចាក់​វ៉ាក់សាំង​នេះ​ខ្ញុំ​នឹង​ស្លាប់​ភ្លាមៗ​»​។​អ្នកស្រុក​អាយុ ៦៧​ឆ្នាំ​រូបនេះ​គឺជា​មនុស្ស​ម្នាក់​ក្នុងចំណោម​អ្នកទទួលផល​ពី​យុទ្ធនា​ការចុះ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ទៅដល់​ផ្ទះ​ពលរដ្ឋ​ផ្ទាល់​តែម្ដង​នៅក្នុង​ស្រុក ស៊ីផា​ណា (Cipanas) នៃ​ខេត្ត​ជ្វា​(​ហ្សា​វ៉ា​)​ខាងលិច ដែល​បានចាប់ផ្តើម​កាលពី​ថ្ងៃ​អង្គារ​។​

​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា វា​ពិតជា​លំបាក​ណាស់​ក្នុងការ​បញ្ចុះបញ្ចូល​ក្រុមមនុស្ស​វ័យ​ចំណាស់​ឱ្យ​ព្រម​ចាក់​វ៉ាក់សាំង​ដោយសារតែ​ពួកគេ​មាន​ហេតុផល​ភ័យខ្លាច​មួយចំនួន​ក្នុង​ការចាក់​វ៉ាក់សាំង​។​​ស្រុក ស៊ីផា​ណា (Cipanas) មាន​គោលដៅ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ពេញលេញ​ទៅឱ្យ​ពលរដ្ឋ​ចំនួន ៦​ម៉ឺន​នាក់​នៅត្រឹម​ចុងខែ​កក្កដា​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​មានតែ​ពលរដ្ឋ​ចំនួន ២​ពាន់​៥​រយ​នាក់​ប៉ុណ្ណោះ​ដែល​បានទទួល​ការចាក់​វ៉ាក់សាំង​យ៉ាងហោចណាស់​មួយ​ដូ​ស​ចាប់តាំងពី​ខែមករា​ឆ្នាំនេះ​មក​។

​ឥណ្ឌូណេស៊ី​ដែលជា​ប្រទេស​មាន​ពលរដ្ឋ​ច្រើន​បំផុត​លំដាប់​ទី​៤​នៅលើ​ពិភពលោក​នោះ មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ សរុប​ជាង ១​លាន​៩​សែន​នាក់​ចាប់តាំងពី​វីរុស​នេះ​ឆ្លង​រាតត្បាត​មក​ក្នុងនោះ​មាន​អ្នកស្លាប់​ជាង ៥​ម៉ឺន​៣​ពាន់​នាក់​៕a co indo1 
​