» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 2921 នាក់

ម្សិលមិញ 24358 នាក់

សរុប 21098688 នាក់

បន្ទាប់ពី​នាំគ្នា​តវ៉ា​រើ​បន្លា​លួស​ពលរដ្ឋ​ខ្មែរ​បន្ត​វេច​បាយទឹក​ដេកចាំ ខ្លាច​ទាហាន​ថៃ ចូល​រាយ​បន្លា​លួ​សព​ទ្ធ័​យក ដី និង​ផ្ទះសម្បែង​ទៀត​អភិបាលខេត្ត​ហាម​មិន​ឲ្យ​កាសែត​ឡាយ​ផ្សាយ​!

 

​បន្ទាយមានជ័យ ៖ ក្រៅពី​បាននាំគ្នា​រាប់រយ​នាក់មក​តទល់​ទប់ស្កាត់​ការ​រាយ​បន្លា​លួ​យ​ឈ្លានពាន​ដី​កម្ពុជា​បង្កឡើង​ដោយ​ទា​ហ៊ាន​ថៃ ពលរដ្ឋ​ខ្មែរ​នៅ​ភូមិ​ជោគជ័យ និង​ជា​ម្ចាស់ផ្ទះ​សម្បែង និង​ដីធ្លី ក្នុងភូមិ​ជោគជ័យ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ បាន​វេច​បាយទឹក​ដេកចាំ​ការពារ ដី​ខ្លួនឯង​បន្តទៀត​។​ដោយឡែក​ទាក់ទង​និង​ការតវ៉ា​នេះដែរ​អភិបាលខេត្ត​បន្ទាយមានជ័យ​បានចេញ​មុខមក​ហាម​មិន​ឲ្យ​កាសែត​ផ្សាយ​ឡាយ​រូបភាព​ជាក់ស្តែង​ទេ​ក្រៅតែពី​បាន​ជួយឧបត្ថម្ភ​លុយ​ស្ត្រី​ខ្មែរ​ក្លាហាន​ម្នាក់​ដែល​ក​ណ្ឌៀ​ត​កូន​ចេញ​តវ៉ា​ជាមួយ​ទា​ហ៊ាន​ថៃ​។​a oum trey1 

​សូមបញ្ជាក់ថា កាលពីរ​សៀ​ស​ថ្ងៃទី​២៥​សីហា ទាហាន​ថៃ​មួយក្រុម​ប្រដាប់​ដោយ​អាវុធ​ប្រមាណ​ជា​៥០​ទៅ​៦០​នាក់​បាន​ចូលមក​ដាក់​បន្លា​លួស ដើម្បី​បិទផ្លូវ និង​ប្រុង​ព័ទ្ធ​ផ្ទះ​ពួកគាត់​បន្ថែមទៀត បន្ទាប់ពី​ថ្ងៃទី​១២​ខែសីហា​ទាហាន​ថៃ បាន​រាយ​បន្លា​លួស​ហ៊ុម​ព័ន្ធ​យក​ផ្ទះ​ពលរដ្ឋ​នៅជាប់​ទីតាំង​ដែល​បាន​រាយ​បន្លា​លួស​ថ្មី​។​​មកដល់​រសៀល​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២៥​នេះ ពួកគាត់ នៅ​ប្រមូលផ្តុំ និង​បាន​វេច​បាយទឹក​សម្រាប់​ហូប​នៅ​ហ្នឹង​កន្លែង​តែម្តង​។ តាម​ការចុះ​ទៅដល់​ផ្ទាល់ របស់​អ្នកយកព័ត៌មាន​យើង​បានឱ្យដឹងថា អ្នកភូមិ បាននាំគ្នា​ទៅ​ចូលរួម​ជា​បន្តបន្ទាប់​គ្នា តែ​ក៏មាន​អ្នក ចាកចេញ​ជា​បណ្តើរៗ​ខ្លះ​ដែរ​។​

​ក្រោម​កម្លាំង​សាមគ្គី​នេះ​ខាង ទាហាន​ថៃ មិនអាច​ឈរជើង​ឡើយ ដោយ​ត្រូវ​បង្ខំចិត្ត​ដកថយ​វិញ ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​។​ទោះបីយ៉ាងណា​ការតវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​ត្រូវបាន​លោក​អ៊ុំ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ​ព្រមាន​ហាម​អ្នកកាសែត​មិន​ឲ្យ​ឡាយ​ផ្សាយ​សកម្មភាព​តវ៉ា​ឡើយ​។​ទោះជា​យ៉ាង​ក្នុ​ង្ថ​ងៃ​ទី​២៦​សីហ​នេះដែរ​តាម​កាសែត​ថៃ​គេ​បានឃើញ​មាន​ប្រជាពលរដ្ឋ​ថៃ​នាំគ្នា​ចេញមក​គាំ​ទ្រា​ទា​ហ៊ាន​ថៃ​ដើម្បី​ព​ទ្ធ័​រាយ​បន្លា​លួ​សព​ទ្ធ័​យក​ដី​ដែរ​។​

​សូមបញ្ជាក់ថា​ក្នុង​សកម្មភាព​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​គេ​ឃើញ​មាន​កាសែត​លោក​សាន​ប៊ុនធឿន​ចេញមុខ​មក​ឡាយ​សកម្ម​ភាព​លោក​សាន​ប៊ុនធឿន​និង​លោក​អភិបាលខេត្ត​អ៊ុំ​រាត្រី​ហាម​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ធ្វ​សកម្មភាព​ហឹ​ង្សា​លើ​ទា​ហ៊ាន​ថៃ​។​លោក​អ៊ុំ​រាត្រី​បាន​ហាម​ការថត​ផ្សាយ​ឡាយ​ជា​វិ​ដេ​អូ​។​ជាមួយគ្នា​នោះដែរ​លោក​មាស​សារា​អតីត​អ្ន​កាសែត​ដែល​ទើប​ត្រុ​វ​ក្រសួង​លប​អាជ្ញា​បណ្ណ​កាសែត​ចោល​ក៏​ត្រូវបាន​ប៉េ​អឹ​ក​ចាប់ខ្លួន​ព្រោះ​ផ្សាយ​ព្រិ​ត្តិ​ការណ៍​តវ៉ា​នេះដែរ​។​
​ក្រៅពី​ហាម​កាសែត​អភិបាលខេត្ត​បន្ទាយមានជ័យ​លោក​អ៊ុំ​រាត្រី​ក៏បាន​ជួយឧបត្ថម្ភ​ថវិការ​ជូន​ស្ត្រី​ខ្មែរ​ក្លាហាន​ម្នាក់​ដែល​ក​ណ្ឌៀ​ត​កូន​ទៅ​តវ៉ា​ករណី​ទា​ហ៊ាន​ថៃ​រាយ​បន្លា​លួ​សព​ទ្ធ​យក​ដី​ប្រជាពលរដ្ឋ​ផងដែរ​។​a oum trey a oum trey2 a obey a obey1 a obey2 a oum trey3 
​