
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3591 នាក់
ម្សិលមិញ 24358 នាក់
សរុប 21099358 នាក់
តួគី៖ ក្តីសង្ឃឹមសម្រាប់វឌ្ឍនភាពក្នុងកិច្ចចរចាសន្តិភាពរុស្ស៊ី-អ៊ុយក្រែន បានរលាយបាត់ទៅវិញយ៉ាងឆាប់រហ័សកាលពីថ្ងៃចន្ទ នៅទីក្រុងអ៊ីស្តង់ប៊ុល បន្ទាប់ពីមានសេចក្តីរាយការណ៍ថា រុស្ស៊ីបានដាក់លក្ខខណ្ឌដ៏តឹងរ៉ឹង ទាមទារឲ្យអ៊ុយក្រែនប្រគល់ទឹកដីថ្មីៗដ៏ធំ និងកំណត់ទំហំកងទ័ព ដើម្បីបញ្ចប់សង្គ្រាម។ នេះបើយោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍នៅថ្ងៃអង្គារ ទី៣ ខែមិថុនា ឆ្នាំ២០២៥។
យោងតាមអនុស្សរណៈដែលប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីទទួលបាន អាជ្ញាធរទីក្រុងមូស្គូបានបញ្ជាក់យ៉ាងច្បាស់ពីគោលដៅសង្គ្រាម ដែលមិនមានការសម្របសម្រួលរបស់ខ្លួនគឹការទាមទារកាន់កាប់ដីដែលគេដណ្តើមបាន។ ភាគីអ៊ុយក្រែន ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Rustem Umerov បានច្រានចោលលក្ខខណ្ឌទាំងនេះជាថ្មី ដោយចាត់ទុកថាវាស្មើនឹងការចុះចាញ់។
ដៅយឡែកក្នុងកិច្ចចរចារនេះទោះបីជាមានការយល់ព្រមលើការដោះដូរអ្នកទោសបន្ថែម និងការប្រគល់សាកសពទាហានក៏ដោយ ក៏មិនមានការព្រមព្រៀងណាមួយលើបទឈប់បាញ់ ឬដំណោះស្រាយនយោបាយឡើយ ។ ការជួបចរចាគ្នាជាលើកទី២នេះ បានដំណើរការទៅប្រមាណតែ១ម៉ោងប៉ុណ្ណោះ ហើយភាគីទាំងសងខាងក៏បានចែកផ្លូវគ្នាវិញ។ ភាគីទាំង២សន្យាជួបគ្នាជាថ្មី នៅរវាងថ្ងៃទី២០ទៅ៣០ មិថុនា។ នេះបើផ្អែកតាមលោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន Roustem Oumerov ដែលដឹកនាំគណៈប្រតិភូចរចាអ៊ុយក្រែន។
លទ្ធផលនៃជំនួបនេះ គឺភាគីទាំងសងខាង សន្យាដោះដូរចំណាប់ខ្មាំងគ្នាទាំងអស់ ដែលជាអ្នកមានរបួសធ្ងន់ធ្ងរ និងទាហានទាហានវ័យក្មេងអាយុ១៨ទៅ២៥ឆ្នាំ។ លោករដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបានបញ្ជាក់ទៀតថា ភាគីទាំង២បានព្រមព្រៀងគ្នា ប្រគល់សាកសពទាហានឲ្យគ្នាទៅវិញទៅមក ចំនួន៦០០០នាក់ ដែលស្លាប់ដោយការប្រយុទ្ធ។ ដោយឡែក ភាគីរុស្ស៊ីបានបដិសេធ មិនទទួលយកសំណើរបស់អ៊ុយក្រែន ដែលសុំឲ្យមានបទឈប់បាញ់ទាំងស្រុង និងដោយគ្មានលក្ខខណ្ឌ។ ភាគីរុស្ស៊ីអះអាងថា នេះជាល្បិចរបស់អ៊ុយក្រែន ដើម្បីយកវេលាប្រមូលកម្លាំងប្រមូលអាវុធ ដើម្បីបន្តប្រយុទ្ធតែប៉ុណ្ណោះ។
តែលោក Vladimir Medinski តំណាងក្រុមចរចារុស្ស៊ីបានបញ្ជាក់ថា ភាគីរុស្ស៊ីបានស្នើត្រឡប់ទៅខាងអ៊ុយក្រែន ឲ្យមានការផ្អាកការប្រយុទ្ធបណ្តោះអាសន្ន ២ទៅ៣ថ្ងៃ នៅចំណុចខ្លះនៅសមរភូមិ។ នៅលើបណ្តាញសង្គមX លោកហ្សេឡេនស្គី បានបង្ហោះសាររិះគន់សំណើនេះរបស់រុស្ស៊ី ដោយលោកលើកឡើងថា កម្មវត្ថុនៃការទម្លាក់អាវុធឈប់ប្រយុទ្ធ គឺដើម្បីការពារកុំឲ្យមនុស្សស្លាប់តទៅទៀត មិនមែនជាការសម្រាកឈប់ប្រយុទ្ធ២-៣ថ្ងៃ ឲ្យបាត់ហត់នោះទេ។ គួរបញ្ជាក់ថា ជំនួបចរចាគ្នារវាងអ៊ុយក្រែន និងរុស្ស៊ីនៅអ៊ីស្តង់ប៊ុលជាលើកទី២នេះ គឺបានធ្វើឡើងមួយថ្ងៃបន្ទាប់ពីអ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំ បញ្ជាដ្រូនតូចៗទៅកម្ទេចយន្តហោះចម្បាំងរបស់រុស្ស៊ីជាច្រើនសិបគ្រឿង ដល់ក្នុងទឹកដីរុស្ស៊ី។ទោះជាយ៉ាងណា លោក Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីដែលសម្របសម្រួលការចរចា បានលើកឡើងថា ទភាគីទាំង២ជួបចរចាមិនបានយូរមែន តែការចរចាបានដំណើរការទៅ ក្នុងបរិយាកាសមួយប្រកបដោយការស្ថាបនា។
រហូតមកទល់ពេលនេះ នៅពុំមានប្រតិកម្មអ្វីទាំងអស់ពីវិមានក្រេមឡាំងនៅឡើយទេ។ ជាការវាយប្រហារដែលបានបង្ហាញឲ្យឃើញ អំពីចំណុចខ្សោយផ្នែកសន្តិសុខរបស់រុស្ស៊ី ហើយការខូចខាតយន្តហោះចម្បាំងរបស់រុស្ស៊ីច្រើនសិបគ្រឿង ពិតជាជះផលវិបាកខ្លាំង ដល់សមត្ថភាពវាយប្រហារបាញ់មីស៊ីលទៅលើអ៊ុយក្រែន។ លោកប្រមុខការទូតរុស្ស៊ីបញ្ជាក់ដែរថា ភាគីរុស្ស៊ីបានប្រគល់ទៅខាងអ៊ុយក្រែន នូវអត្ថបទអនុសារណៈមួយ រៀបរាប់លក្ខខណ្ឌដែលរុស្ស៊ីចង់បាន ដើម្បីឈានទៅមានបទឈប់បាញ់ទាំងស្រុង។
លក្ខខណ្ឌទាំងនោះមានជាអាទិ៍ គឺអ៊ុយក្រែនត្រូវតែដកកម្លាំងទ័ពចេញទាំងស្រុង ពីដែនដីតំបន់ទាំង៤របស់អ៊ុយក្រែន ដែលរុស្ស៊ីបានកាត់បញ្ជូលទៅក្នុងទឹកដីរុស្ស៊ី។ កាលពីល្ងាចថ្ងៃចន្ទ ទី២ មិថុនា ក្រោយចប់ការចរចា លោកប្រធានាធិបតីតួកគី បានអំពាវនាវជាថ្មីម្តងទៀត សុំឲ្យមានជំនួបដោយផ្ទាល់មាត់ រវាងលោកប្រធានាធិបតីពូទីន និងលោកប្រធានាធិបតីហ្សេឡេនស្គី។លោក Umerov បានស្នើឲ្យមានកិច្ចចរចាបន្ថែមទៀត ប៉ុន្តែបានអះអាងថា មានតែជំនួបរវាងលោក Zelenskyy និងលោក ពូទីន ប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហាបាន ខណៈលោក Zelenskyy ក៏បានរិះគន់រុស្ស៊ីពីភាពយឺតយ៉ាវក្នុងការដោះស្រាយបញ្ហាកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់។
គួរបញ្ជាក់ថា លក្ខខណ្ឌដ៏តឹងតែងរបស់រុស្ស៊ី ដែលទាមទារឲ្យអ៊ុយក្រែនលះបង់អធិបតេយ្យភាព និងបូរណភាពទឹកដី បានបង្ហាញយ៉ាងច្បាស់ថា ផ្លូវឆ្ពោះទៅកាន់សន្តិភាពពិតប្រាកដនៅតែឆ្ងាយ និងពោរពេញដោយឧបសគ្គ បើទោះបីជាមានកិច្ចប្រឹងប្រែងការទូតជាបន្តបន្ទាប់ក៏ដោយ។
សូមបញ្ជាក់ថាអ៊ុយក្រែន កាលពីថ្ងៃទី១ ខែមិថុនា បានបើកការវាយប្រហារដោយប្រើដ្រូនទ្រង់ទ្រាយធំមួយលើមូលដ្ឋានទ័ពអាកាសចំនួន៤ ស្ថិតនៅយ៉ាងជ្រៅក្នុងទឹកដីរុស្ស៉ី ក្នុងនោះរួមមានទាំង មូលដ្ឋានទ័ពអាកាសមួយក្នុងតំបន់ស៊ីបេរី ដែលស្ថិតនៅចម្ងាយជាង ៤៨០០គីឡូម៉ែត្រពីទីក្រុងកៀវ។ នេះជាការវាយប្រហាររយៈចម្ងាយឆ្ងាយបំផុតមួយរបស់អ៊ុយក្រែនចាប់តាំងពីរុស្ស៉ី បើកការឈ្លានពានកាលពីឆ្នាំ២០២២មក។ តាមចារកម្មយោធាអ៊ុយក្រែន ប្រតិបត្តិការខាងលើមានឈ្មោះថា «សំណាញ់ពីងពាង» ដោយអ៊ុយក្រែនបានប្រើដ្រូន១១៧គ្រឿងដែលត្រូវបានលួចលាក់ នាំចូលទៅកាន់រុស្ស៉ី។ ការវាយប្រហារនេះបានបំផ្លាញយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី ៤១គ្រឿង ក្នុងនោះមានទាំងយន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រនុយក្លេអ៊ែរផងដែរ ហើយគិតជាទឹកប្រាក់ រុស្ស៉ីខាតអស់ ៧ពាន់លានដុល្លារ។
ប្រតិបត្តិការសំណាញ់ពីងពាងរបស់អ៊ុយក្រែនបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង ជាពិសេសពីនៅលើបណ្ដាប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច។ ប៉ុន្តែសម្រាប់អ្នកវិភាគ ដូចជាលោក George Beebe ជាអតីតនាយកស្ថាប័នវិភាគពីរុស្ស៉ីមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក CIA ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនលើមូលដ្ឋានយន្ដហោះទម្លាក់គ្រាប់បែករុស្ស៉ី នឹងមិនបង្កផល ប៉ះពាល់ធ្ងន់ធ្ងរដល់សមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៉ីឡើយ។ តែអ្វីដែលគេត្រូវបារម្ព នោះគឺថាតើរុស្ស៉ីនឹងសងសឹកអ៊ុយក្រែនវិញយ៉ាងដូចម្ដេច?
ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនបានបង្ហាញពីកម្សោយខាងសន្តិសុខរបស់រុស្ស៉ី និងជាដ៏អាម៉ាសមួយសម្រាប់លោក ពូទីន។ ក្នុងន័យនេះ លោក ពូទីន អាចកំពុងប្រឈមមុខនឹងសម្ពាធឱ្យ ចាត់វិធានការឆ្លើយតបក្រោមទម្រង់ណាមួយ រីឯទីប្រឹក្សារបស់លោកជាច្រើនអាចនឹងកំពុងផ្ដល់យោបល់ថា «យើងមិនអាចនៅស្ងៀមបាននោះទេ ពីព្រោះបើយើងនៅស្ងៀមមិនធ្វើអ្វីសោះ នោះវាជា ការបញ្ជូនសារមួយថាអ៊ុយក្រែន និងសម្ព័ន្ធលោកខាងលិចរបស់ខ្លួនអាចបន្តវាយប្រហារឆ្លងដែនលើទឹកដីរុស្ស៉ី។ ឥលូវពួកគេបានឆ្លងបន្ទាត់ក្រហមរបស់ពួកយើង ដែលនេះច្បាស់ណាស់វាបានចូល ទៅក្នុងគោលនយោបាយនុយក្លេអ៊ែរថ្មីរបស់ពួកយើង»។ នេះជាការយល់ឃើញរបស់លោក George Beebe។
ទីនេះឯងជាអ្វីដែលក្រុមអ្នកវិភាគកំពុងព្រួយបារម្ភ។ បច្ចុប្បន្ន លោក ពូទីនគឺជាសម្រេចចិត្តចុងក្រោយថាតើលោកនឹងទទួលយកយោបល់បែបនេះដែរឬក៏យ៉ាងណា? តាមលោក George Beebe ការវាយប្រហារដោយប្រើដ្រូនរបស់អ៊ុយក្រែនទំនងជានឹងមិនបង្កឱ្យមានការប្រឈមមុខដោយផ្ទាល់ភ្លាមៗរវាងសហរដ្ឋអាមេរិក និងរុស្ស៉ីនោះទេ។ ប៉ុន្តែ គេក៏មិនពិបាកស្រមៃដែរថាលោក ពូទីន នឹងចាត់វិធានការសងសឹកឬក៏អត់? លោក ពូទីនប្រហែលជាអាចនឹងប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេង Oreshnik ដើម្បីវាយប្រហារលើមូលដ្ឋានស្ថិតនៅយ៉ាងជ្រៅទៅក្នុងដី ទីបញ្ជាការគ្របគ្រង់របស់យោធាអ៊ុយក្រែន។