
វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 937 នាក់
ម្សិលមិញ 11753 នាក់
សរុប 21095852 នាក់
ខេត្តបាត់បង៖មន្ត្រីអធិការកិច្ចម្ហូបអាហារនៃសាខា ក.ប.ប. ខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង តំណាងក្រុមហ៊ុន UNT បានធ្វើការដុតកម្ទេចចោលនូវទំនិញទឹកដោះគោស្រស់ដោយចោទថាដឹកជញ្ជូនមិនត្រឹមត្រូវ?សមស្របតាមលក្ខខណ្ឌតម្រូវសម្រាប់មនុស្សបរិភោគ។ទឹកដោះគោស្រស់នាំចូលពីថៃត្រូវ កម្លាំងសមត្ថកិច្ចជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចាប់ឃាត់ទុកបាន ចំនួន ២១២ កេស ស្មើនឹង ១០,៦០០ដបដែលមាន ទម្ងន់សរុប ៩,៥៤០គីឡូក្រាម កាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ដែលគេជឿថាមកពីមានការប្តឹងតវ៉ាពីក្រុមហ៊ុនទើបគេធ្វើចឹង?។
ទឹកដោះគោដែលមហាជនថានៅមានគុណភាពប្រើបានត្រូវបានធ្វើការដុតកម្ទេចនៅទីលានចាក់សំរាម ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ក្រោយទទួលបានគោលការណ៍អនុញ្ញាតពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង៕