» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 3777 នាក់

ម្សិលមិញ 24358 នាក់

សរុប 21099544 នាក់

ក្រុម​មេដឹកនាំ​អឺរ៉ុប​រួមគ្នា​បង្ហាញ​ការគាំទ្រ​អ៊ុយ​ក្រែ​ន ក្នុងឱកាស​ជំនួប​កំពូល​នៅ​ប្រទេស​អង់គ្លេស​

 


​អង់គ្លេស​៖ ក្រុម​មេដឹកនាំ​អឺរ៉ុប​សំខាន់ៗ រួមមាន អាល្លឺម៉ង់ បារាំង អង់គ្លេស អេ​ស្ប៉ា​ញ ប៉ូឡូញ និង​ហូ​ឡង់ បាននាំគ្នា​បង្ហាញ​បង្ហោះ​សារ​គាំទ្រ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Volodymyr Zelensky ចំពោះ​កិច្ចពិភាក្សា​របស់លោក​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​កាលពីពេល​ថ្មីៗ ក្រោយពី​លោក​បាន​រង​ការវាយប្រហារ​ពាក្យសម្ដី​ខ្លាំងៗ​របស់លោក​ដូ​ណា​ល់​ត្រាំ ហើយ​និង​គូកន គឺ​អនុ​ប្រធានាធិបតី លោក JD Vance លើ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។a uy eu1 

​ការរួម​គ្នា​បង្ហាញ​សារ​គាំទ្រ​អ៊ុយ​ក្រែ​ន​របស់​ក្រុម​មេដឹកនាំ​អឺរ៉ុប​ពេលនេះ កើតឡើង​ស្រប​ពេលដែល​អឺរ៉ុប​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​កំពូល​នៅ​ថ្ងៃអាទិត្យ​នេះ ដើម្បី​ជជែក​ស្វែងរក​ដំណោះស្រាយ​បញ្ចប់សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន តាមរយៈ​លក្ខខណ្ឌ​កិច្ចចរចា​មួយ​ដែលមាន​ភាពច្បាស់លាស់ និង​អាច​ធានា​សន្តិសុខ​ជាតិ​របស់​អ៊ុយ​ក្រែ​ន​បានយូរ​អង្វែង ជាជាង​អ្វីដែល​រដ្ឋបាល​របស់លោក​ដូ​ណា​ល់​ត្រាំ​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​អ៊ុយ​ក្រែ​ន​ឱ្យ​ព្រមព្រៀងគ្នា​ជាមួយ​រុស្ស៊ី​។

​គួររំលឹកថា នៅក្នុង​ការជជែក​វែក​ញែក​គ្នា​យ៉ាង​តឹងសរសៃក​រវាង លោក​ដូ​ណា​ល់​ត្រាំ និង​លោក JD Vance ជាមួយ​លោក​ហ្សេ​លេន​ស្គី​នៅក្នុង​ការិយាល័យ​ប្រធានាធិបតី​អា​ម៉​រិ​ក​កាលពី​ថ្ងៃ​សុក្រ​កន្លងទៅ លោក​ដូ​ណា​ល់​ត្រាំ​បាន​ព្រមាន​បង់​បោះបង់ចោល​អ៊ុយ​ក្រែ​ន ប្រសិនបើ​លោក​ហ្សេ​លេន​ស្គី​មិន​ព្រម​បង្កើត​កិច្ចព្រមព្រៀង​ជាមួយ​រុស្ស៊ី​ឱ្យបាន​ឆាប់ៗ​។

​បន្ថែម​ពីនេះ លោក​ដូ​ណា​ល់​ត្រាំ​និង​រដ្ឋមន្ត្រីការបរទេស​របស់លោក ក៏បាន​នាំគ្នា​វាយប្រហារ​ពាក្យសម្ដី​លើ​លោក​ហ្សេ​លេន​ស្គី ថា​ជា​បុគ្គល​ខ្វះ​ការដឹងគុណ​ចំពោះ​ការលះបង់​របស់​អាម៉េរិក​នាពេល​កន្លងមក និង​បាន​ស្តីបន្ទោស​លោក​ហ្សេ​លេន​ស្គី ថា​កំពុងតែ​លេងល្បែង​សង្គ្រាម​ដ៏​គ្រោះថ្នាក់ ដែល​អាច​បង្ក​ឱ្យ​វិបត្តិ​សង្គ្រាមលោកលើកទី ៣​កើតឡើង រវាង​រុស្ស៊ី​និង​ក្រុម​ប្រទេស​ខាងលិច​។​ដោយឡែក ក្រៅពី​ទទួលបាន​សារ​គាំទ្រ​របស់​ក្រុម​មេដឹកនាំ​អឺរ៉ុប បណ្តា​ប្រទេស​ធំៗ​ក្រៅ​តំបន់​មួយចំនួន​ផ្សេងទៀត ដូចជា​៖ កាណាដា អូស្ត្រាលី និង​ណូ​វែ​ល​សេ​ឡង់​ដ៍ ក៏បាន​នាំគ្នា​បង្ហោះ​សារ​គាំទ្រ​ដល់​អ៊ុយ​ក្រែ​ន​ផងដែរ និង​ត្រូវបាន​ហ្សេ​លេន​ស្គី​បង្ហាញ​ក្តី​អំណរគុណ​យ៉ាង​ជ្រៀ​រ​ជ្រៅ​។​លោក ប្រធានាធិបតី​បារាំង លោក Emmanuel Macron បាន​បង្ហោះ​សារ​លើ​បណ្តាញ​សង្គម​ថា​៖ ”​រុស្ស៊ី​គឺជា​អ្នក​ឈ្លានពាន ចំណែក​អ៊ុយ​ក្រែ​ន​គឺជា​អ្នករងគ្រោះ​” ខណៈ​លោក​បាន​បន្ថែមទៀតថា ការជួយ​អ៊ុយ​ក្រែ​ន​គឺជា​រឿង​ត្រឹមត្រូវ ដូច្នេះ​អឺរ៉ុប​នឹង​បន្ត​ជួយ​អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​លើ​ប្រទេស​រុស្ស៊ី​ដូច​អ្វីដែល​ខ្លួន​បាន​ធើ្វ​អស់​រយៈពេល​ជាង ៣​ឆ្នាំ​មកនេះ​។

​ក្រោយពី​បាន​សំណេះសំណាល​គ្នា ថ្នាក់ដឹកនាំ​ទាំង​២​បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ​កិច្ចសន្យា​កម្ចី ដែល​អង់គ្លេស​នឹង​ផ្តល់​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន នូវ​ទឹកប្រាក់​ចំនួន ២,២៦​ពាន់​លាន​លី​វ្រ​ស្ទែ​រលីង ដែល​ស្មើនឹង​ប្រមាណ ២,៧៤​ពាន់​លាន​អឺរ៉ូ ដើម្បី​ចំណាយ​លើ​វិស័យ​ការពារជាតិ​អ៊ុយ​ក្រែ​ន​។ ហើយ​ប្រាក់​នេះ​នឹងត្រូវ​សង​ត្រលប់​មកវិញ តាមរយៈ​ការប្រាក់​ដែល​បានមកពី​ទ្រព្យសកម្ម​របស់​រុស្ស៊ី ដែល​គេ​បាន​បង្កក​ទុក​។​​នៅលើ​ទំព័រ​តេ​ឡេ​ក្រាម លោក​ហ្សេ​ឡេ​ន​ស្គី បាន​អះអាងថា​ប្រាក់​នេះ គឺ​អ៊ុយ​ក្រែ​ន​នឹង​យកទៅ​ប្រើ ដើម្បី​ផលិត​គ្រឿង​សព្វាវុធ ប្រយុទ្ធ​ដេញចោរ​ឈ្លានពាន​រុស្ស៊ី​។ លោក​ហ្សេ​ឡេ​ន​ស្គី បាន​ថ្លែង​អរគុណ​ចំពោះ​បរជាជន​និង​រដ្ឋាភិបាល​អង់គ្លេស ដែល​បន្ត​ជួយ​គាំទ្រ​ទំនុកបម្រុង​ដល់​អ៊ុយ​ក្រែ​ន​។​​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​២​មីនា ព្រះ​ចៅ ស្ហា​ល​ទី​៣ ព្រះមហាក្សត្រ​អង់គ្លេស បាន​អញ្ជើញលោក​ហ្សេ​ឡេ​ន​ស្គី ឲ្យ​ចូលគាល់ ដើម្បី​បញ្ជាក់​អំពី​ការស្វាគមន៍​ដ៏​កក់ក្តៅ​ពី​សំណាក់​អង់គ្លេស​។ នេះ​គឺជា​រឿង​កម្រ​បំផុត ដែល​ព្រះមហាក្សត្រ​អង់គ្លេស បង្ហាញ​ជំហរ​ពាក់ព័ន្ធ​នឹង​នយោបាយ​ការទូត ហើយ​វា​ក៏​អាចជា​សារ ប្រាប់​ទៅលើ​លោក​ដូ​ណា​ល់ ត្រាំ ថា​ទោះ​សហរដ្ឋអាមេរិក​បោះបង់​អ៊ុយ​ក្រែ​ន ក៏​អ៊ុយ​ក្រែ​ន​មិន​ឯកោ​ដែរ​។​

​កាលពី​ថ្ងៃអាទិត្យ ទី​២ ខែមីនា នាយករដ្ឋមន្ត្រី​ចក្រភព​អង់គ្លេស លោក Keir Starmer បាន​និយាយថា រូបលោក​មិន​ទទួលយក​ឡើយ​ថា សហរដ្ឋអាមេរិក ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី លោក ដូ​ណា​ល់ ត្រាំ គឺជា​សម្ព័ន្ធមិត្ត​មួយ ដែល​មិនអាច​ជឿទុកចិត្ត​បាន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​​អំឡុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​ឡុង​ដ៍ លោក Starmer បាន​ឆ្លើយ ថា «​គ្មាន​នរណា​ចង់ឃើញ អ្វីដែល​បានកើត​ឡើង កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ឡើយ ប៉ុន្តែ​ខ្ញុំ​មិន​ទទួលស្គាល់​នោះទេ​ថា អាមេរិក​គឺ​សម្ព័ន្ធមិត្ត​មិនអាច​ជឿទុកចិត្ត​បាន​។ អាមេរិក​គឺជា​សម្ព័ន្ធមិត្ត​គួរឱ្យ​ជឿទុកចិត្ត សម្រាប់​ចក្រភព​អង់គ្លេស អស់​រយៈពេល​ច្រើន​ទសវត្សរ៍​មកហើយ ហើយនឹង​នៅតែ​បន្ត​បែប​នោះ​។ មិនមាន​ប្រទេស​២​ណា​ផ្សេងទៀត ដែល​ជិតស្និទ្ធ​និង​ត្រូវរ៉ូវ​គ្នា ដូចជា​ប្រទេស​និង​យោធា​យើង​ទាំងពីរ​នោះទេ ហើយ​សន្តិសុខ​និង​ចារកម្ម​របស់​ពួកយើង គឺ​ជាប់​ពាក់ព័ន្ធ​គ្នា ក្នុង​របៀប​មួយ ដែល​គ្មាន​ប្រទេស​២​ណា​ផ្សេង ដូច​ឡើយ​»​។​​អំឡុង​ស្ថិតនៅក្នុង​ទីក្រុង​ឡុង​ដ៍ ដែរ​នាយករដ្ឋមន្ត្រី​កាណាដា លោក ចា​ស្ទី​ន ទ្រូ​ដូ (Justin Trudeau) បាន​រម្លឹក​ឡើងវិញ​នូវ​ការគាំទ្រ​របស់លោក ចំពោះ​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ្លូ​ឌី​មៀរ ហ្សេ​លែ​ន​ស្គី (Volodymyr Zelenskiy) និង​ប្រទេស​អ៊ុយ​ក្រែ​ន​ទាំងមូល​។​

​សូមបញ្ជាក់ថា​កាលពី​ថ្ងៃអាទិត្យ ទី​២ ខែមីនា លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស​ថា វា​នឹង​មិនមែនជា​រឿង​ងាយស្រួល​ឡើយ ដើម្បី​ជំនួស​រូបលោក ជា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន AFP​។​​ក្រុម​សមាជិក​កំពូលៗ​នៃ​គណបក្ស​សាធារណរដ្ឋ ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​ប្រ​ធានា​ធិ​ប​តិ​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាននាំគ្នា​ជំរុញ ឱ្យ​លោក ហ្សេ​លេន​ស្គី ផ្លាស់ប្តូរ​គោលជំហរ​រ​ប​ស់លោក ចំពោះ​សង្គ្រាម​ជាមួយ​រុ​ស្ស៉ី ឬក៏​លាលែង​ចេញពី​តំណែង បន្ទាប់ពី​លោក ត្រាំ និង​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង ចំពោះមុខ​ក្រុមអ្នកកាសែត នៅឯ​សេត​វិមាន កាលពី​សប្តាហ៍​មុន ជុំ​វី​ញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក ហ្សេ​លេន​ស្គី បញ្ជាក់ថា «​ដោយ​សំអាង​លើ​អ្វីដែល​កំពុង​កើតឡើង បូករួម​ជាមួយ​ទំហំ​នៃ​ការគាំទ្រ​របស់ខ្ញុំ ប្រសិនបើ​ពួកគេ​ចង់​ជំនួស​ខ្ញុំ គឺ​មិន​អាចជា​រឿង​ងាយស្រួល​ឡើយ​។ រៀបចំ​ការបោះឆ្នោត​តែមួយ​មុខ នឹង​មិនទាន់​គ្រប់គ្រាន់​នោះទេ គឺ​អ្នក​ត្រូវ​ហាម​មិនឱ្យ​ខ្ញុំ​ឈរឈ្មោះ ដែល​រឿងនេះ​នឹង​ពិបាក​បន្តិច​ហើយ​។ មើលទៅ អ្នកនឹង​ត្រូវតែ​ចរចា​ជាមួយ​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​និយាយ​រួចហើយ​ថា ខ្ញុំ​សុខចិត្ត​ដោះដូរ​ដើម្បី​សមាជិកភាព NATO»​។​​គួរ​បញ្ជាក់ថា លោក ហ្សេ​លេន​ស្គី បាន​ប្រឹងប្រែង​អំពាវនាវ​ឱ្យ​អ៊ុយ​ក្រែ​ន ទទួលបាន​សមាជិកភាព​នៅក្នុង​អង្គការ NATO ក្រោម​កិច្ចព្រមព្រៀង​នានា ដែល​ចង់​បិទ​បញ្ចប់សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៉ី ប៉ុន្តែ​បក្សសម្ព័ន្ធ​យោធា​លោកខាងលិច ដែល​ដឹកនាំ​ដោយ​អាមេរិក​មួយ​នេះ បាន​ស្ទាក់ស្ទើរ​ក្នុងការ​សន្យា​ធ្វើ​បែប​នោះ​។ កាលពី​ខែកុម្ភៈ លោក ត្រាំ បាន​និយាយថា អ៊ុយ​ក្រែ​ន​គួរ​បំភ្លេចចោល​ទៅ នូវ​ក្តី​ស្រមៃ​ចង់​ក្លាយជា​សមាជិក NATO ក្រោម​កិច្ចព្រមព្រៀង​បញ្ចប់សង្គ្រាម ដោយ​លោក​លើក​ហេតុផល​ថា វា​គឺជា​មូលហេតុ​ចម្បង ដែល​បាន​បង្ក​ឱ្យ​សង្គ្រាម​ផ្ទុះឡើង​ដំបូង​។ រុ​ស្ស៉ី​បានចាត់ទុក លទ្ធភាព​អ៊ុយ​ក្រែ​ន​ចូល​ជា​សមាជិក NATO គឺជា​ហេតុផល​មួយ ដែល​ជំរុញ​ឱ្យ​ខ្លួន​ចាប់ផ្តើម​សង្គ្រាម​ឈ្លានពាន កាលពី​៣​ឆ្នាំមុន​៕a uy nato a zelinsky eu a zelinsky stanrmera 
​