» បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ » អាមេរិកលួច ព្រមាន អឺរ៉ុប ជាសម្ងាត់ កុំឱ្យប្រើសម្តី «ចាក់រុក» បង្ករឿងជាមួយរុស្ស៊ី » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញប្រកាសលើកលែងថ្លៃភាស៊ីចំពោះរថយន្តដឹកទំនិញ និងដឹកអ្នកដំណើរដែលគ្រាន់តែឆ្លងកាត់ផ្លូវសាធារណៈ » រកឃើញរថយន្តដែលគេសង្ស័យថាបុកមនុស្សស្លាប់ រួចបើករត់គេចតែមិនអាចរួចខ្លួនស្នងការកោះហៅឲ្យចូលខ្លួន » មានតែប្រជារាស្ត្រទេជាអ្នកថ្វាយអំណាចដល់ព្រះមហាក្រត្រព្រោះព្រះអង្គកំពុងស្ថិតក្នុងរង្វង់គតិយុត្តិកំណត់!

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 20476 នាក់

ម្សិលមិញ 34475 នាក់

សរុប 21102002 នាក់

លោក​អឺ​ដូ​ហ្គែ​ន​ប្រធានាធិបតី​តួ​គី​ដែល​ឈ្នះ​ពួក​រដ្ឋប្រហារ​ឈ្នះ​ការបោះឆ្នោត​!

​តួ​គី​៖ ប្រធានាធិបតី​តួ​គី​លោក រី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គែ​ន​ដែល​កំពុង​កាន់អំណាច បានឈ្នះ​ការបោះឆ្នោត​ភ្លូកទឹកភ្លូកដី កាលពី​ថ្ងៃអាទិត្យ​ទី​២៤​មិថុនា ដែល​អនុញ្ញាតឱ្យ​ប្រធានាធិបតី​ដែល​បំបាក់​អ្នកធ្វើ​រដ្ឋប្រហារ​នាពេល​កន្លងមក​រូបនេះ​ក្តោប​ក្តាប់​អំណាច​មូល​ក្នុង​ដៃ ។​ថ្លែង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២៥​មិថុនា​នេះ ប្រធាន​កំពូល​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​លោក សា​ឌី ហ្គូ​វិ​ន បាន​និយាយថា សន្លឹកឆ្នោត​រាប់បាន ៩៧,៧ ភាគរយ ហើយ​a edoguen1 

ប្រកាសថា​លោក​អឺ​ដូ​ហ្គែ​ន​គឺជា​អ្នកឈ្នះ​។ លោក​អឺ​ដូ​ហ្គែ​ន​បាន​និយាយ​នៅក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​ពី​អ៊ី​ស្តង់​ប៊ុល​ថា “​ប្រទេសជាតិ​ទាំងមូល​បានប្រគល់​ភារកិច្ច​ឱ្យ​ខ្ញុំ​ធ្វើជា​ប្រធានាធិបតី​និង​កាតព្វកិច្ច​ប្រតិបត្តិ​”​។​
លោក​ហ្គូ​វិ​ន​បាន​និយាយថា ដោយ​ផ្អែកលើ​លទ្ធផល​ក្រៅផ្លូវការ គណបក្ស​ចំនួន ៥ បាន​ឆ្លង​ផុត​កម្រិត​សំឡេង​បោះឆ្នោត ១០ ភាគរយ ដែល​តម្រូវឱ្យ​គណបក្ស​នោះ​អាច​ចូលក្នុង​សភា​បាន​។​

​ការបោះឆ្នោត​ប្រធានាធិបតី​និង​សភា​ដែល​បាន​ប្រព្រឹត្តទៅ​ជាង​មួយឆ្នាំ​មុននេះ​បានបញ្ចប់​សព្វគ្រប់​នូវ​ការផ្លាស់ប្តូរ​របស់​តួ​ក​គី​ដែលជា​សមាជិក​របស់​ណា​តូ​ពី​ប្រព័ន្ធ​រដ្ឋាភិបាល​អាស្រ័យ​រដ្ឋសភា​ទៅជា​ប្រព័ន្ធ​រដ្ឋាភិបាល​អាស្រ័យ​ប្រធានាធិបតី​នៅក្នុង​ដំណើរការ​មួយ​ដែល​បានចាប់ផ្តើម​ជាមួយនឹង​ការធ្វើប្រជាមតិ កាលពី​ឆ្នាំមុន​។​

​ពួក​អ្នកគាំទ្រ លោក អឺ​ដូ​ហ្គែ​ន បាន​គ្រវីទង់ជាតិ​តួ​ក​គី​នៅ​ខាងក្រៅ​នៅ​ដ្ឋា​ន​ផ្លូវការ​របស់​ប្រធានាធិបតី​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ដោយ​ស្រែកថា “​នេះហើយ​ជា​ប្រធានាធិបតី​។ នេះហើយ​ជា​មេបញ្ជាការ​”​។​
​លោក​អឺ​ដូ​ហ្គែ​ន​បាន​ទទូចថា អំណាច​បន្ត​របស់​ប្រធានាធិបតី​តួ​ក​គី​នេះ​នឹង​នាំមក​នូវ​ភាពរុងរឿង និង ស្ថិរភាព​ដល់​ប្រទេសជាតិ ជាពិសេស​បន្ទាប់ពី​រដ្ឋ​ប្រហារ​បរាជ័យ​ឆ្នាំ ២០១៦​។ មនុស្ស ៥០.០០០ នាក់​ត្រូវបាន​ចាប់ខ្លួន និង មន្ត្រី​ស៊ីវិល ១០០.០០០ នាក់​ត្រូវបាន​បណ្តេញ​ចេញពី​ការងារ​ក្រោម​ច្បាប់​ស្តីពី​ស្ថានភាព​ក្នុង​គ្រាអាសន្ន ដែល​សមាជិកសភា​បក្ស​ប្រឆាំង​និយាយថា លោក​អឺ​ដូ​ហ្គែ​ន​ប្រើប្រាស់​វា​ដើម្បី​ខ្ទប់​ដង្ហើម​អ្នកប្រឆាំង​៕a edoguen 

​