» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 434 នាក់

ម្សិលមិញ 11753 នាក់

សរុប 21095349 នាក់

មនុស្សលោក ម៉ក់ ជីតូ ចាត់ទុកស្រ្តី ម្នាក់នៅក្រៅប្រទេសដែលភ្ជាប់បញ្ហាជាមួយថៅកែឡេលូវរីយ៉ាប្រៀបដូចចេះឆ្កែព្រុស

 

ភ្នំពេញ៖ មន្ត្រីថ្នាក់ឩទ្ទមសេនីយ៍នគរបាលដែលជាក្រុមជំនួយការរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន តាមបណ្តាខេត្តជាប់ព្រំដែន និងតាមច្រកទ្វារព្រំដែន នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីបំភ្លឺដោយច្រានចោទាំងស្រុងចំពោះការចោទប្រកាន់គ្មានមូលដ្ឋាន និងជាការប្រឌិតទាំងស្រុងពីសំណាក់ស្រ្តី ម្នាក់នៅក្រៅប្រទេស ដែលបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសយ៉ាងធ្ងន់ធ្ងរដល់លោក ម៉ក់ ជីតូថាជាសកម្មភាពឆ្កែព្រុសមនុស្សចេះតែដើរ!។a jito po 

ស្រ្តីប្រឆាំងម្នាក់នោះមានឈ្មោះ សំ សុខា កំពុងរស់នៅប្រទេសកាណាដា ត្រូវបានក្រុមជំនួយការរបស់លោកនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ថាប្រឌិតរឿង ចោទប្រកាន់ និងការមួលបង្កាច់ខុសពីការពិតដែលថា លោក ម៉ក់ ជីតូ នៅពីក្រោយអ្នកលក់ឡេតាមអនឡាញ និងចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបំផុតថា លោក ម៉ក់ ជីតូ ជាមេគ្រឿងញៀនទៀតផង ដោយភ្ជាប់រូបភាពមានខ្លឹមសារថា ជាក្រុមប្រដាប់អាវុធប្លន់រំដោះអ្នកទោសគ្រឿងញៀន និងជាអ្នករកស៊ីអនឡាញខុសច្បាប់ជាមួយចិន ជាពិសេសចោទប្រកាន់ថា មិនមានភក្ដីភាព និងបំផ្លាញកិត្តិយសគ្រួសារសម្ដេចតេជោទៀតផង។

ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគ្មានការពិត និងជាការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរបែបនេះ ក្រុមជំនួយការរបស់លោក ម៉ក់ ជីតូ បានបញ្ជាក់ដូចខាងក្រោម៖ទី១៖ នេះមិនមែនជាលើកទី១ទេ ដែលពួកឧក្រិដ្ឋជន ពួកប្រឆាំង ពួកអមិត្តដែលមានឧបាយកលទុច្ចរិតប្រឌិត មូលបង្កាច់វាយប្រហារមកលើរូបឯកឧត្ដម ដូចជាកន្លងមកក៏មានជនបរទេសឈ្មោះ ប្រេត អាដាំជាដើម។

ទី២៖ មិនមានអ្វីប្លែកទេចំពោះមាយាទថោកទាប អសីលធម៌ ជេរបញ្ចោរ អាសអាភាស ប្រឌិតមួលបង្កាច់របស់បុគ្គលឈ្មោះ សំ សុខានេះ។ បុគ្គលថោកទាបនេះជាញឹកញាប់ធ្លាប់ផ្សព្វផ្សាយព័ត៌មានមិនពិត មួលបង្កាច់វាយប្រហារថ្នាក់ដឹកនាំ បង្កការញុះញង់ រហូតត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគារ២ដងរួចមកហើយដែរ។

ទី៣៖ យើងសូមបដិសេធទាំងស្រុងចំពោះព័ត៌មានរបស់បុគ្គលថោកទាបរូបនេះ។ នេះជាការប្រឌិតផ្សព្វផ្សាយព័ត៌មានមិនពិតស៊ីឈ្នួលបម្រើឧបាយកល និងកេងយកប្រយោជន៍របស់ពួកអមិត្ត ឧក្រិដ្ឋជនតែប៉ុណ្ណោះ។ទី៤៖ ប្រាកដណាស់ថាបុគ្គលនេះ ពិតជាបានទទួលព័ត៌មានពីពួកអមិត្ត ជនអគតិ ឧក្រិដ្ឋជន ដែលមានឧបាយកលបំបែកបំបាក់មួលបង្កាច់បង្ខូចកិត្តិយស៕

សូបញ្ជាក់ថាស្រ្តីឈ្មោះសំសុខាត្រូវបានចាតុទុកថា ជា​សកម្មជន​អតីត​បក្ស​សង្គ្រោះ​ជាតិ ដែល​យក​ស្បែកជើង​គប់​រូប​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្តេច ហេង សំរិន ដែល​ត្រូវបាន​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ ចាប់ខ្លួន ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ​។​កាលនោះ នៅពេល​នាំខ្លួន​ទៅកាន់​ពន្ធនាគារ​នោះ គេ​សង្កេតឃើញ​មាន​សាច់ញាតិ និង​មន្ត្រី​របស់ UN ប្រចាំ​នៅ​កម្ពុជា ទៅសួរសុខទុក្ខ​ផងដែរ​។​ ស្ត្រី​រូបនេះ​ត្រូវបាន​ចាប់ខ្លួន នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ នា​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ បន្ទាប់ពី​បាន​រត់គេចខ្លួន ទៅសម្ងំ​នៅក្នុង​ប្រទេស​ថៃ​អស់​រយៈពេល​ជា​យូរ​ខែ​មក​នោះ​។​​ការចាប់ខ្លួន​ស្ដ្រី​រូបនេះ​ត្រូវបាន​ធ្វើឡើង ក្រោយ​លោក ស៊ឹង វុទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកំពង់ស្ពឺ បានចេញ​ដីកា​ប​ង្គ្រា​ប​ឲ្យ​ចាប់ខ្លួន នៅ​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៧​កន្លងទៅ​។​

​ដីកា​ដដែល​បញ្ជាក់ថា ស្ដ្រី​ឈ្មោះ សំ សុខា អាយុ​៣៨​ឆ្នាំ ត្រូវ​បានដាក់​ស្ថិតក្រោម​ការពិនិត្យ​ពីបទ «​ប្រមាថ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​» ប្រព្រឹត្តទៅ​នៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ​៤៥ ចន្លោះ​គីឡូម៉ែត្រ​លេខ ៤-៥ ស្ថិតនៅ​ភូមិ​អុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​ កាលពីពេល​កន្លងទៅ ស្ត្រី សំ សុខា បានចេញ​វីដេអូ​ឃ្លី​ប​ដោយ​ជេរប្រមាថ​ធ្ងន់ៗ ទៅលើ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាជន ថែមទៀត​រួមមាន សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច​ពញា​ចក្រ ហេង សំរិន និង​សម្តេច​ក្រឡាហោម ស ខេង ជាដើម​។ គេមិនដឹងថាតើហេតុអីបានជាស្ត្រីរូបនេះអាចចេញទៅរស់នៅប្រទេសកាណាដាបាននោះឡើយ។a jito po1 a sokha som.jpg 

a moak jito