» ទិវាជាតិអាហារូបត្ថម្ភ លើកទី១៣នាយករដ្ឋមន្ត្រីឲ្យប្រុងយត្ន័រឿងហូបព្រោះ«ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស»! » អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល៤រូប និងក្រុមហ៊ុនចំនួន៤១ ដែលមានជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនព្រីនស៍គ្រុបក្នុងពេលប្រទេសសឹង្ហបុរីចាប់ខ្លួនបានម្នាក់ដែរ! » ស្នងការដ្ឋានខេត្ដកោះកុងនឹងចាត់វិធានការលើមន្ដ្រីនគរបាលដែលល្មើសវិន័យនាំគ្នាលេងបៀនៅកន្លែងធ្វើការ! » អតីតអ្នកនាំពាក្យក្រសួងការពារជាតិថៃនាងប៊ូម ប៉ាណាត់ដា ត្រូវនគរបាលចាប់ឃាត់ខ្លួនពាក់ពន្ធ័បទល្មើសគៃលុយមូលនិធិ » បញ្ហា កម្មករនៅរោងចក្រ ប្រាយ ហ្វ្លាស់ស៊ីងតវ៉ាត្រូវបានដោះស្រាយឯកភាពចូលធ្វើការវិញនៅថ្ងៃ៥វិច្ឆិកា » រំលឹកខួប១០០ឆ្នាំបណ្ណសារដ្ឋានជាតិនៃកម្ពុជានាយករដ្ឋមន្ត្រីប្រកាសឲ្យបណ្តុះបណ្តាលអ្នកទទួលខុសត្រូវ » លោក ត្រាំ អបអរសាទរគណបក្សប្រជាធិបតេយ្យឈ្នះឆ្នោតតែប្រកាសថាលោកនឹងវ៉េតូនូវសំណើរប្លែកពីអង្គការនីតិបញ្ញត្តិដែលប្រជាធិបតេយ្យកាន់កាប់ » បុរសស្ត្រីដែលទឹកយាយនឿនជួយសង្គ្រោះចប់ហើយ!? » ចាប់ឃុំខ្លួនអធិការរងស្រុកអង្គរបុរី ​ខេត្តតាកែវ ពាក់ព័ន្ធករណីគ្រឿងញៀន » ថៃពង្រាយរថក្រោះ២គ្រឿងនៅភូមិជោគជ័យ ចម្ងាយប្រមាណ២៥០ម៉ែត្រ ពីទីតាំងAOTឈរសង្កេតការណ៍ » កម្មវិធី AI ជាង ៤០០ លាក់លើ App Store និង Google Playបង្កើតរូបភាពអាសអាភាស និងហិង្សា » ការ​ស្តារ​ប្រាក់​ដែល​ត្រូវ​បានលួច​ជាង ១២ លាន​ដុល្លារ​ពីកម្ពុជា បង្ហាញ​សញ្ញា​រឹងមាំ​ទៅ​កាន់សហគមន៍​អន្តរជាតិ » តុលាការ​ចោទប្រកាន់​ទោស និង​ឃុំ​ខ្លួនបណ្តោះអាសន្ន​អ្នក​លក់​ផលិត​ផល​ថែ​រក្សា​សម្រស់​និង​គ្រឿងសម្អាង​អនឡាញ​ម្នាក់ ករណីយ៍បើកឡាន​បុក​មនុស្ស​ស្លាប់​ហើយ​រត់​គេច​ខ្លួន » គណបក្សកុម្មុយនិស្តចិនក្រោមការដឹកនាំលោកស៊ីជីងពីងបញ្ជាក់ពីការបណ្តេញមន្ត្រីចំនួន ៣៣ នាក់ ចេញពីបក្ស » «ហ្វូស៊ីសឈើ» ធំៗចំនួន៣ទីតាំងត្រូវបានរកឃើញ​  នៅខេត្តស្ទឹងត្រែង​ មានអាយុកាលចន្លោះពី​ ១០ម៉ឺនឆ្នាំ ទៅ ២លានឆ្នាំ

វីដេអូ

តាមដានសង្គម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ​ 7165 នាក់

ម្សិលមិញ 24358 នាក់

សរុប 21102932 នាក់

ភ្លៀង​ធ្លាក់​កម្រិត​ខ្សោយ​ទៅ​មធ្យម លាយឡំ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ក្នុង​សប្ដាហ៍​នេះ​

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង នៅ​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២២​នេះ បានឱ្យដឹងថា តំបន់​ទាំងបី​ទូទាំងប្រទេស​កម្ពុជា នឹង​អាចមាន​ភ្លៀង​ធ្លាក់ ក្នុងអំឡុង​មួយ​សប្តាហ៍​ខាងមុខនេះ ដោយសារ​ទ្រនុង​សម្ពាធ​ខ្ពស់​ខ្សោយ ពី​ប៉ាស៊ីហ្វិក ជាមួយនិង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ទាប​រុញច្រាន​ពី​មហាសមុទ្រ​ឥណ្ឌា​។​ក្រៅពី​ភ្លៀង​អាកាសធាតុ​នៅ​ប្រទេស​កម្ពុជា នៅពេល​ថ្ងៃរសៀល អាច​នឹង​កើត​ដល់​ក្នុង​រង្វង់ ៣៥ ទៅ ៣៦ អង្សា​។a rain mesa 

​នៅតាម បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្ដាល ចាប់ពី​ថ្ងៃទី​២៧-២៨ ខែមេសា នឹង​អាចមាន​ភ្លៀង​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ បន្ទាប់ពី នោះ​បរិមាណ​ភ្លៀង​នឹង​កើនឡើង​លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។

​ចំណែក​បណ្តា​ខេត្ត​ដាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន ចាប់ពី​ថ្ងៃទី​២៧-២៨ ខែមេសា អាចមាន​ភ្លៀង​ដោយ​អន្លើ​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​។ បន្ទាប់ពីនោះ​បរិមាណ​ភ្លៀង នឹង​កើនឡើង លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​រីឯ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ក្នុង​កម្រិត​ពី​តិច​ទៅ​ច្រើន លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​៕a rain mesa1 
​